ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA
Fri,06 May 2022 (Time 04:28 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 308នាក់)

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើន របស់ធនាគារពា ណិជ្ជ CHIEF BANK CAMBODIA ដែលជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។ ការវាយតម្លៃបែប នេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្រ្តីខៀវ កាញារីទ្ធ ទទួលជួបលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិធនាគារពាណិជ្ជ CHIEF BANK CAMBODIA នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំន២០២២ ដើម្បីជួបសំដែងការគួរសម និងជម្រាបជូនពីវឌ្ឍនភាពការងារ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការវាយតម្លៃខ្ពស់ភាពវិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់ ធនាគារពាណិជ្ជ CHIEF BANK CAMBODIA និងទទួលបានការគាំទ្រច្រើនពី

អតិថិជន ដែលជាការជឿទុក ចិត្តរបស់អតិថិជន នៅក្នុងវិស័យធនាគារនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ជូនពរឱ្យដំណើរការប្រតិបត្តិរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA ឱ្យបានកាន់តែរីកចម្រើន នឹងមានអតិថិជន កាន់តែច្រើនបន្ថែមទៀត។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ CHIEF BANK CAMBODIA បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់ធនាគារ ដែលមានមូល ដ្ឋានគ្រឹះនៅទីក្រុងហុងកុង ដោយបានមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣ ជាធនាគារឯកទេស ហើយបានបំប្លែង ខ្លួនមកជាធនាគារពាណិជ្ជ ។ លោកបណ្ឌិត បានជម្រាបជូនដែរថា បច្ចុប្បន្ននេះ ធនាគារ ពាណិជ្ជ CHIEF BANK CAMBODIA មាន៤ សាខាទី១ នៅបឹងកក់ ទី២នៅច្បារ អំពៅ ទី៣នៅអូឡាំពិក និងទី៤ នៅផ្លូវព្រះនរោត្តម។ ធនាគារមានអតិថិជនច្រើនទាំងឡូន និងប្រាក់បញ្ញើហើយទ្រព្យសកម្មរបស់ធនាគារ ច្រើនជាង២០០ លានដុល្លា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
571 នាក់
សប្តាហ៍នេះ :
1320 នាក់
ខែនេះ :
6406 នាក់
3 ខែនេះ :
19496 នាក់
សរុប :
559391 នាក់