ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់
Wed,09 February 2022 (Time 07:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 241នាក់)

ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានប្រកាសជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ចេញផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ពានរង្វាន់សន្តិភាពនេះ គឺជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ សម្ដេចតេជោ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែករបស់ សម្តេចតេជោ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជា និងតំបន់ទាំងមូល។ ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏មានកិត្យានុភាពបំផុតមួយរបស់ពិភពលោក បង្កើតឡើងដើម្បីទទួលស្គាល់ “បុគ្គល និងស្ថាប័នដែលបានបម្រើដល់មនុស្សជាតិដែលជាគំរូមួយ ក្នុងការ ធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន គណៈកម្មាធិការ ក៏បានផ្តល់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដល់ជ័យលាភី ២រូបទៀត រួមមាន (១) លោកស្រី Dame Sarah Catherine Gilbert សាស្ត្រាចារ្យផ្នែក វ៉ាក់សាំងនៃវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ដែលជាអ្នកវិទ្យាសាស្ត្រសហការបង្កើត វ៉ាក់សាំង AstraZeneca និង (2) សម្ព័ន្ធភាពវ៉ាក់សាំងកូវី (Gavi, Vaccine Alliance) ដែលជាយន្តការសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុត ដែលបានរួមចំណែកដល់ការកែលម្អសុខភាពទូទៅរបស់មនុស្សជាតិ តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារនៅក្នុងប្រទេសដែលមានចំណូលទាប។ សេចក្ដីប្រកាសព័ត៌មានបានគូសបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាជ័យលាភីសន្តិភាព ដែលបានលះបង់ដើម្បីការពារជីវិត និងកសាងសន្តិភាពសម្រាប់មនុស្សជាតិ។ សម្តេចតេជោ បានប្រថុយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពី របបសម្លាប់រង្គាលរបស់ប៉ុលពត។ សម្ដេចតេជោ បានគាំទ្រកិច្ចចរចាសន្តិភាពដែលនាំទៅដល់ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ការស្តារឡើងវិញនូវរបបរាជានិយម និងការបង្កើតប្រព័ន្ធ នយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ សម្តេចតេជោ បានផ្តួចផ្តើម និងដឹកនាំការអនុវត្ត គោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរ និងនាំមកនូវសន្តិភាពពេញលេញ ដល់ប្រទេសកម្ពុជានៅខែធ្នូ ឆ្នាំ១៩៩៨ គោលនយោបាយរបស់ សម្តេចតេជោ ប្រកាន់ខ្ជាប់នូវបរិយាប័ន្នភាព សុខដុមរមនា និងការរួមរស់ជាមួយគ្នាក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ ដោយមិនគិតពីប្រវត្តិពីមុន របស់ពួកគេ។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ និងទីក្រុង។ តាមរយៈការបញ្ចប់សង្គ្រាមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកក្នុងការបញ្ចប់ សង្គ្រាមក្នុងតំបន់ទន្លេមេគង្គ និងអាស៊ាន ដែលបានប្រែក្លាយតំបន់ព្រំដែនយោធាទាំងនេះ ទៅជាតំបន់ ព្រំដែន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដោយទទួលបានសន្តិភាពនៅក្នុងប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងចង់ជួយដល់ការសម្រេចបាននូវសន្តិភាពក្នុងតំបន់ និងពិភពលោក។ ដូច្នេះហើយ សម្តេចតេជោ បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ដំណើរការសន្តិភាព នៅមីយ៉ាន់ម៉ា និងនៅឧបទ្វីបកូរ៉េ។ រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនទាហានកម្ពុជារាប់ពាន់នាក់ទៅចូលរួម បេសកកម្មរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា។ សម្តេចតេជោ បានជំរុញទឹកចិត្តប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការអភិវឌ្ឍន៍មនុស្សជាតិ វឌ្ឍនភាព និងវិបុលភាព។ដោយឡែកក្នុងលខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកស្រីបណ្ឌិត ហាក់ ចាហាន មូន សហស្ថាបនិកនៃ សហព័ន្ធសន្តិភាព សកល (UPF) ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសវិសេសវិសាលនៃថ្ងៃកំណើត ខ្ញុំបាទសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះ លោកស្រីបណ្ឌិត និងស្វាមីលោក ស៊ុន ម្យ៉ុងមូន។ ខ្ញុំសូមសរសើរដោយស្មោះចំពោះភាពជាអ្នកដឹកនាំ ការប្ដេជ្ញាចិត្ត និងការរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានៃមនុស្សជាតិ ជាពិសេសសន្តិភាពសកល និងការលើកកម្ពស់សិទ្ធិស្ត្រី។ សម្ដេចតេជោបន្តថា ខ្ញុំមានសេចក្ដីសោមនស្សរីករាយធ្វើការជាមួយលោកស្រី ក្នុងនាមជាសហម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពជាសកល។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សេចក្ដីសម្រេចចិត្តនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ និងគំនិតផ្ដួចផ្ដើមស្ដីពី «រដ្ឋពីរ៖ ប្រជាធិបតេយ្យមួយ» នឹងផ្ដល់ជំហានថ្មីដល់ការសម្រេចបាននូវ សន្តិភាព និងការផ្សះផ្សារនៅឧបទ្វីបកូរ៉េ ដែលជាក្ដីសង្ឃឹមរបស់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិត និងគណៈកម្មាការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានជ្រើសរើសសម្ដេចជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២។ សម្តេចតេជោថ្លែងបញ្ជាក់ថា នេះជាកិត្តិយស និងជាកម្លាំងចិត្តសម្រាប់សម្ដេច ក្នុងការបន្តការប្ដេជ្ញាចិត្ត និងការលះបង់របស់សម្ដេចចំពោះសន្តិភាព និងការអភិវឌ្ឍមនុស្សសម្រាប់មិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ និងក្រៅតំបន់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
297 នាក់
សប្តាហ៍នេះ :
2081 នាក់
ខែនេះ :
8455 នាក់
3 ខែនេះ :
26147 នាក់
សរុប :
502778 នាក់