សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់
ក្លាយជារឿងព្រឺសម្បុរធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការភ័យបារម្ភជាខ្លាំង ខណៈដែលទឹកដីខេត្តមណ្ឌលគិរី ដែលជាទឹកដីដ៏បវរ និងសម្បូរទៅដោយភ្ញៀវទេសចរណ៌មួយមិនធ្លាប់មានរឿងរ៉ាវដ៏រន្ធុត នៅពេលនេះត្រូវបាន ល្បីសុះសាយរឿងរ៉ាវឃាតកម្មដ៏ឃោឃៅសាហាវព្រៃផ្សៃវាយសម្លាប់សូម្បីតែកូនក្មេងក៏មិនលើកលែង ធ្វើឲ្យ ពលរដ្ឋអ្នកដែលបានដឹងរឿងទាំងអស់នោះ ផ្តើមមានអារម្មណ៌ភ័យខ្លាចគ្រប់ៗគ្នា ។
តាមព័ត៌មានដែលកំពុងបានបន្តចែករំលែកតាមបណ្តាញព័ត៌មានអនឡាញបានឲ្យដឹងថា មានករណីឃាត កម្មដ៍សាហាវមួយ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ របួសធ្ងន់០១ និងបាត់ខ្លួន០២នាក់ នៅវេលា ម៉ោង១១ និង៣០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។
ជនរងគ្រោះទាំងចំនួន០៦នាក់នោះ មានឈ្មោះដូចខាងក្រោម : ១.ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នង ត្រូវបានស្លាប់ ។ ២.ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិព្នង ត្រូវបានស្លាប់ ។ ៣. ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង ត្រូវបានស្លាប់។ ៤.ឈ្មោះ ក្រាក់ ស្លុី ភេទប្រុស អាយុ
១២ឆ្នាំ ជនជាតិព្នង ត្រូវបានរបួសធ្ងន់។ ៥.ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នងត្រូវបានបាត់ខ្លួន។
៦.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិព្នង ត្រូវបានបាត់ខ្លួន។
តាមព័ត៌មាននោះបានបន្តថា ជនរងគ្រោះឈ្មោះ ម៉ូត ក្រាក់ ត្រូវជនល្មើសបាញ់ត្រូវ០១គ្រាប់ ចំក្បាលពីខាង ក្រោយ ធ្លាយមកចំភ្នែកខាងឆ្វេង បណ្តាលអោយស្លាប់នៅនិងកន្លែង រីឯជនរងគ្រោះ០២នាក់ទៀត ត្រូវបាន
ជនល្មើសវាយនិងវត្ថុរឹង ចំផ្នែកខាងក្រោយនៃក្បាល បណ្តាលអោយស្លាប់ភ្លាមៗ, រីឯកុមារម្នាក់ទៀតរងរបួសធ្ងន់។
ទោះបីជាបែបណាក្តី កម្លាំងសមត្ថកិច្ចចម្រុះ ក៏កំពុងបានខំប្រឹងយ៉ាងស្វិតស្វាញធ្វើការស្រាវជ្រាវរកមុខសញ្ញាជន សង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។
ដោយឡែកមតិមហាជនជាច្រើននៅក្នុងខេត្តមណ្ឌលគិរី ក៏បានផ្ញើសេចក្តីសង្ឃឹមលើថ្នាក់ដឹកនាំខេត្ត ថារឿងរ៉ាវ ឃាតកម្មដ៏ព្រៃផ្សៃសាហាវមួយនេះ កម្លាំងសមត្ថកិច្ចអាចនិងស្រាវជ្រាវរកក្រុមបុគ្គលទាំងអស់នោះយកមកផ្តន្ទា ទោសឲ្យបានឆាប់មិនខាន ព្រោះកន្លងមកសមត្ថកិច្ចក៏តែងមានស្នាដៃយ៉ាងល្អផងដែរ នៅក្នុងការស្វែងរកសញ្ញា យកមកផ្តន្ទាទោស ពោលគឺក្រុមបុគ្គលអ្នកដែលសាង រមែងតែងទទួលបានឈាមស្រែកហៅ ជានិច្ចផងដែរ ៕