ព្រះគ្រូ ចាន់ ភិន ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃ នាយក នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាព្រះចៅអធិការវត្តកែវ ស្ថិត នៅក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ត្រូវបានឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងប្រជាពលរដ្ឋពុទ្ធបរិស័ទទីជិតឆ្ងាយបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ព្រះអង្គចេះមើល ជោគជតារាសី ចេះស្រោចទឹក ធ្វើយ័ន្តធ្វើកថា និងព្យាបាលជម្ងឺយ៉ាងស័ក្តិសិទ្ធ ដែលប្រជាពលរដ្ឋ ខេត្តបាត់ដំបង ក៏ដូចជាប្រជាពុទ្ធបរិស័ទរាជធានីភ្នំពេញ អះអាងថា ពួកគាត់ធ្លាប់បានចូលទៅព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យក៏ដូចជាទីតាំងប្រើឧិសថបូរាណព្យាបាលជាច្រើនកន្លែងមកហើយមិនជា ហើយបែរជាមកជាសះស្បើយជាមួយ ព្រះគ្រូចៅអធិការវត្តធ្វើឲ្យប្រជាពុទ្ធបរិស័ទកាន់តែមានអបិយជំនឿយ៉ាងខ្លាំង ។ព្រះគ្រូ ចាន់ ភិន ព្រះអង្គបានព្យាបាលជម្ងឺដោយថ្នាំកែរោគរបស់ព្រានព្រៃថ្នាំខ្មែរ ពោលគឺបានមកពីព្រានព្រៃ នៅលើភ្នំកូលេន ធ្វើឲ្យឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការនៅរាជធានីភ្នំ ពេញ និងតាមបណ្តាខេត្តនានា មានអបិយជំនឿទៅលើព្រះអង្គយ៉ាងខ្លាំង ដោយសារពួកគាត់ និងក្រុមគ្រួសារ ពួកគាត់ ព្យាបាលដោយគ្រូពេទ្យពុំបានជា ស្រាប់តែមកសមប្រកបជាមួយព្រះអង្គនឹងថ្នាំខ្មែរដែលព្រានព្រៃបាន រកយកមកពីភ្នំគូលេន ឯណេះវិញ ។ប្រជាពលរដ្ឋពុទ្ធបរិស័ទ កំពុងបានមានអបិយជំនឿចិត្តកាន់តែខ្លាំង ហើយបានយកកូនចៅ និងក្រុមគ្រួសារ ដែលមានជម្ងឺគ្រប់ប្រភេទ មានខ្លះស្វិតដៃ មានខ្លះស្វិតជើង មានខ្លះមហារីក មានខ្លះឬសដូងបាត ហើយក៏មាន ខ្លះឈាមស ស៊ីឈាមក្រហម ទឹកនោមប្រៃ ទឹកនោមផ្អែម ងាប់មួយចំហៀងខ្លួន រួមទាំងជម្ងឺផ្សេងជាដើម ដោយការជួយរបស់ព្រះអង្គគ្រូ ចាន់ ភិន គង់នៅវត្តកែវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជួយសង្គ្រាះ ប្រជាពុទ្ធបរិស័ទបានយ៉ាងស័ក្តិសិទ្ធ ធ្វើឲ្យប្រជាពលរដ្ឋបានប្រាប់តៗគ្នាថា ថ្នាំខ្មែររបស់ព្រះអង្គពូកែស័ក្តិសិទ្ធ ធ្វើឲ្យប្រជាពលរដ្ឋតាមបណ្តាស្រុកខេត្តនានា រួមទាំងរាជធានីភ្នំពេញផងដែរនោះ តែងមករកព្រះអង្គឲ្យជួយ សង្គ្រោះជារៀងរាល់ថ្ងៃ តែម្តង ។ក្នុងសកម្មភាពជួយសង្គ្រោះរបស់ព្រះអង្គនេះ តាមដែលប្រជាពុទ្ធបរិស័ទបានមើលឃើញជាពិសេសអ្នកដែល មានជម្ងឺរលាកថ្លើមប្រភេទបេ ថ្លើមប្រភេទសេ ថ្លើមក្រិន សន្លាក់ដៃជើង ក្រពះពោះវៀន មហារីក ឬសដូង បាត រួមទាំងជម្ងឺគ្រប់ប្រភេទ ដែលធ្វើប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយកាន់តែមានជំនឿលើព្រះអង្គលើសពេលមុន ។ប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មានយើងទៀតថា កន្លងមកពួកគាត់បានទៅព្យាបាលជម្ងឺនៅគ្រប់ទីកន្លែង ច្រើនណាស់មកហើយ ក៏ប៉ុន្តែមិនបានជាមិនបានសមប្រកបនោះទេ ទើបតែពួកគាត់បានមកព្យាបាលជា មួយព្រះគ្រូនៅវត្តកែវនេះ ទើបបានធ្វើឲ្យកូនរបស់គាត់ ចៅរបស់គាត់ និងក្រុមគ្រួសាររបស់គាត់ ជាសះ ស្បើយជាបន្តបន្ទាប់ ដោយបារមីស័ក្តិសិទ្ធរបស់ព្រះអង្គ ដែលព្យាបាលដោយថ្នាំខ្មែររកបានដោយព្រានព្រៃនៅ លើភ្នំគូលេន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា