ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ !
Mon,02 August 2021 (Time 11:35 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 459នាក់)

ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញដែនជម្រកសត្វព្រៃព្រៃឡង់  នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្វើការ បង្រ្កាប និងឃាត់ខ្លួនបញ្ជូនមក កាន់មន្ទីរបរិស្ថានខេត្តដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ពាក់ព័ន្ធនឹងករណីកាប់ បំផ្លាញព្រៃឈើដោយខុសច្បាប់ ។

ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះ  ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី៣១  ខែកក្កដា ឆ្នាំ២០២១ ក្នុងគ្រា ដែលមន្ត្រីដែនជម្រកសត្វព្រៃឡង់ ចុះល្បាតក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។

ក្នុងសកម្មភាពចុះល្បាតនោះ ត្រូវបានធ្វើឡើងក្រោមការសហការគ្នា រវាងលោក ទូច វិចិត្រ អនុប្រធាន ការិយា ល័យ ដែនជម្រកសត្វព្រៃ ស្តីទី រួមជាមួយនិងលោក ម៉ម ដារ៉ា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃ  ព្រៃឡង់ ក្រោម ការបញ្ជាផ្ទាល់ពីលោក ស្រេង ជាហេង  ប្រធានមន្ទីរបរិស្ថានខេត្ត  ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ព្រៃឈើ និងសត្វព្រៃផងដែរ ។ រីឯការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធនិងកាប់បំផ្លាញព្រៃឈើ នេះដែរ ជំនាញធ្វើឡើងត្រង់ចំណុចព្រៃស្រះ៣ ត្រង់ព្រំប្រទល់ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ  ស្ថិតក្នុងភូមិសាស្ត្រ
ភូមិអន្លង់ជ្រៃ  ឃុំអន្លង់ជ្រៃ  ស្រុកថាឡាបរិវ៉ាត់  ខណៈជនសង្ស័យទាំង៥នាក់ កំពុធ្វើសកម្មភាពកាប់រំលំដើមឈើ និងជ្រៀកឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ។

ស្ថិតក្នុងការបង្ក្រាបនោះ លោក ម៉ម ដារ៉ាប្រធានស្នាក់ការដែនជម្រកសត្វព្រៃ  ព្រៃឡង់ បានឲ្យដឹងដែរថាៈ ក្រោយ ការឃាត់ខ្លួនជនសង្ស័យរួចមក មន្រ្តីជំនាញក៏បាននាំយកជនសង្ស័យមកកាន់ស្នាក់ការដែនជម្រកសត្វព្រៃ  ព្រៃឡង់ ។ លុះព្រឹកឡើងនៅថ្ងៃទី០១  សីហានេះ  មន្ត្រីដែនជម្រកសត្វព្រៃ ព្រៃឡង់ បានបញ្ជូនជនសង្ស័យបន្តមកកាន់មន្ទីរ បរិស្ថាន ខេត្តដើម្បីចងក្រងសំណុំឯកសារ ត្រៀមបញ្ជូនទៅកាន់តុលាការ ។

លោកបន្តថាៈជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួននោះមានដូចជា៖  ទី១ឈ្មោះ  កែវ លី  ភេទប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ មាស ហាន  ភេទប្រុស អាយុ២៩ឆ្នាំ  ទី៣ឈ្មោះ ឌី ហឿ  ភេទប្រុស អាយុ២៤ឆ្នាំ ទី៤ឈ្មោះ ទេត ខេម ភេទប្រុស អាយុ៣១ឆ្នាំ និងទី៥ឈ្មោះ  វាយ ធុន ភេទប្រុស អាយុ២៤ឆ្នាំ។  ជនសង្ស័យទាំង៥នាក់ខាងលើរស់នៅ
ភូមិច្រេត ឃុំច្រេត ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ក្នុងនោះកម្លាំងជំនាញធ្វើការដកហូតបានវត្ថុតាងរួមមានរណាយន្ត៤គ្រឿង  យកមកកាន់មន្ទីរបរិស្ថានខេត្ត
ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថាៈ ក្នុងពេលចុះល្បាតនោះក្រុមមន្ត្រីដែនជម្រកសត្វព្រៃ  ព្រៃឡង់  បានប្រទះឃើញម៉ូតូដឹកឈើ មួយ គ្រឿង ត្រង់ចំណុចផ្លូវបំបែកចូលទៅភូមិទន្សោង គ្រានោះជំនាញបានដកហូតនូវវត្ថុតាងបទល្មើសឈើប្រភេទ កកោះចំនួន៤សន្លឹកធំៗ  យកមករក្សាទុកនៅស្នាក់ការរងក្នុងស្រុកសៀមបូក  និងបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ និងបានប្រគល់ម៉ូតូឲ្យត្រឡប់ទៅផ្ទះវិញផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
1278 នាក់
ខែនេះ :
5687 នាក់
3 ខែនេះ :
18717 នាក់
សរុប :
542312 នាក់