ខេត្តបន្ទាយមានជ័យ. នៅថ្ងៃទី ០១ ខែសីហាឆ្នាំ ២០២១មានកុងត្រូលជជុះមួយនៅចំណុចអូបីជាន់មួយកន្លែងហើយក៏បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ជំរិតទាលុយដាក់ខែពីម្ចាស់រថយន្តដឹកទំនិញនិងម្ចាស់ទំនិញតាមឃ្លាំងនៅខេត្តបន្ទាយមានជ័យ ដោយតម្រូវបង់លុយប្រចាំខែក្នុងនោះមានរថយន្តដឹកទំនិញមួយចំនួនត្រូវបង់លុយ២០មុឺនក្នុងមួយខែមានចំនួនរាប់រយគ្រឿងហើយចំពោះម្ចាស់ទំនិញនៅតាមឃ្លាំងវិញគឺតម្រូវឲ្យបង់លុយចាប់ពី១លានក្នុងមួយខែៗ។ ដោយឡែកកាលពីពេលថ្មីៗនេះនៅពេលយប់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១ វេលាម៉ោង ១១ និង ១៨ នាទីយប់លោក សាន្ដ វិជ្ជាសារ៉ាវុធ បានជំរិតទារប្រាក់ពីម្ចាស់ទំនិញម្នាក់ចំនួន ២លាន តែដោយម្ចាស់ទំនិញបានអង្វរសូមឱ្យបន្ធូរបន្ថយក៏ព្រមទទួលចំនួន ១ លានសិនហើយចាំពេលក្រោយចាំយកមួយលានទៀត។ ប្រភពពីម្ចាស់ទំនិញបានបន្តទៀតថា ដោយពួកមន្ត្រីទាំងនេះស្លៀកពាក់ជាឯកសណ្ឋានជិះរថយន្ត lexus ពណ៌ស្ករដែលមានផ្លាក លេខភ្នំពេញ 2AF 2367 ដើម្បីល្បាតមើលតាមដងផ្លូវប្រៀបបានដូចជាមន្ត្រីគយចល័តក្រោយពេលដែលពួកគេល្បាតបានកំណត់មុខសញ្ញារួចរាល់ហើយពួកគេក៏បានមកស្នាក់ការនៅកុងត្រូលជជុះឃុំអូរបីជាន់ដែលជាកន្លែងមន្ត្រីទាំងនោះជួបជាមួយអ្នកដឹកទំនិញទាំងនោះ។ បើតាមផ្លូវច្បាប់បានលើកឡើងថាក្នុងការដកហូតទំនិញបានលុះត្រាតែមានដីការពីព្រះរាជអាជ្ញាហើយត្រូវមានកំណត់ហេតុច្បាស់លាស់ប្រសិនបើក្នុងការដកហូតណាមិនមានដីការពីព្រះរាជអាជ្ញានិងកំណត់ហេតុច្បាស់លាស់ទីនោះគឺជាអំពើប្លន់មានស្ថានទម្ងន់ទោស។ ដូចនេះហើយក្រុមប្រជាពលរដ្ឋនិងឈ្មួញដែលរកស៊ីនៅតំបន់ច្រកអូរបីជាន់សូមសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យគឺឯកឧត្តម អ៊ុំ រាត្រី មេត្តាជួយពិនិត្យនិងមើលទៅមន្ត្រីនេះផង តែងតែដើរគាបសង្កត់ធ្វើព្យុះភ្លៀងទៅលើឈ្មួញដែលរកសុីនៅតំបន់នោះទោះមានច្បាប់មិនមានច្បាប់ក៍ត្រូវបង់ដាក់ខែដែរ តាមច្រើន តាមតិច នេះបើតាមការបញ្ចាក់របស់ក្រុមឈ្មួញទាំងនោះបានប្រាប់អ្នកសារព័ត៌មានយើង៕ជុំវិញនឹងការចោទប្រកាន់ខាងលើនេះដែរអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកសាន្ដវិជ្ជាសារ៉ាវុធបាននៅឡើយទេ តែអង្គភាពយើងខ្ញុំនឹងរងការចាំផ្សាយបំភ្លឺពីលោកសាន្ដវិជ្ជាសារ៉ាវុធ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា