ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
លោកឧត្តមសេនីយ៍ឯក កែវ ស៊ឹម ប្រតិកម្មធ្វើការច្រានចោល ថាករណីអ្នកសារព័ត៌មានផ្សាយចោទប្រកាន់លើ រូបលោកកន្លងមកនោះ គឺជារឿងមិនពិតនោះ
Thu,08 July 2021 (Time 12:22 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 261នាក់)

រឿងរ៉ាវមួយដែលកន្លងមក មានបណ្តាញអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយចោទប្រកាន់លើរូបលោក ឧត្តមសេនីយ៌ឯក កែវ ស៊ីម ថាបានរំលោភយកដីផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅភូមិព្រៃ ឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នោះ រូបថាជារឿងមិនពិតនោះទេ ។

លោកឧត្តមសេនីយ៌ឯក កែវ ស៊ីម បានមានប្រសាសន៌ថា រូបលោកពិតជាមានការសោកស្តាយជាខ្លាំង មិនគួរណា
បងប្អូនអ្នកសារព័ត៌មានផ្សាយព័ត៌មានចោទប្រកាន់លើរូបលោក ដោយមិនមានមូលដ្ឋាននោះទេ ។ ទាក់ទិននឹង
ព័ត៌មានចោទប្រកាន់នេះ លោកឧត្តមសេនីយ៌ឯក កែវ ស៊ីម បានបញ្ជាក់ថា តាមពិតការសាងសង់សំណង់របស់ លោកនេះ មិនមែនជារឿងធំដុំអ្វីនោះទេ ពោលគឺរូបលោកគ្រាន់តែឲ្យកម្មករសាងសង់របងថ្មលើដីកម្មសិទ្ធរបស់ ខ្លួនដែលមានប្លង់ស្របច្បាប់សោះនោះ បែរជាត្រូវបងប្អូនអ្នកសារព័ត៌មាន បានផ្សាយចោទប្រកាន់ថា រូបលោក រំលោភយកដីពលរដ្ឋទៅវិញ ។

លោកបញ្ជាក់ថា ករណីដែលចោទថា រូបលោកបានរំលោភលើដីផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋនៅ ភូមិព្រៃ ស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ លោកបានអះអាងថា តាមពិតដីនេះមិនមែនជាផ្លូវសាធារណៈ ដូចការ លើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ជាការពិតដីនេះគឺជាដីកម្មសិទ្ធិមានប្លង់ ដែលចេញដោយមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ត្រឹមត្រូវ

ហើយអ្វីដែលក្លាយជាមូលហេតុដែលធ្វើឲ្យរឿងរ៉ាវនេះក្លាយជាការផ្សាយចោទប្រកាន់លើរូបលោកនោះ គឺរឿង ដីភ្លឺស្រែ ដែលរូបត្រូវធ្វើរបងដើម្បីហ៊ុមព័ទ្ធដីកម្មសិទ្ធ ស្រាប់តែគេផ្សាយចោទលើរូបលោកថា រំលោភដីផ្លូវសាធារ ណៈរបស់ប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរទៅវិញ ។ ការចោទប្រកាន់នេះ គឺធ្វើឲ្យរូបលោកមានការហួសចិត្តយ៉ាងខ្លាំង
ពីព្រោះថា ការធ្វើរបងលើភ្លឺស្រែនេះ គឺម្ចាស់ស្រែជាប់ទៅនឹងដីរបស់លោកបានយល់ព្រមគ្រប់គ្នា ផ្ទុយទៅវិញបែរ ជាមានបងប្អូនអ្នកសារព័ត៌មាន បានចុះទៅជួបយកមេដៃ និងកេណ្ឌពលរដ្ឋ ដែលរស់នៅទីតាំងផ្សេងដ៏ទៃទៀត នោះមកផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកជាខ្លាំង ។

លោកឧត្តមសេនីយ៌ឯក កែវ ស៊ឹម បានបញ្ជាក់ទៀតថា


សាងសង់ជារបងម្ចាស់ដីជាប់ព្រំមិនមានបញ្ហាអ្វីនឹងរូបលោកនោះទេ ប៉ុន្តែជារឿងមួយដែលដែលរូបលោកខូច ចិត្តនោះ ត្រង់ថា មិនគួរណាអ្នកសារព័ត៌មានទៅកេណ្ឌប្រជាពលរដ្ឋ ធ្វើឲ្យមានការតវ៉ាជាមួយលោក ដោយសារ តែដីបងប្អូនរបស់អ្នកសារព័ត៌មាននោះ នៅខាងក្រោយដីរបស់លោក ហើយទាមទាសុំលោកឲ្យបើកទំហំដីភ្លឺស្រែ ឲ្យបងប្អូនគេចេញចូលទៅដីនៅខាងក្រោយ រហូតដល់មួយម៉ែត្រដើរឯណោះ តែដោយរូបលោកមិនយល់ព្រម ដោយសំអាងថា ដីរបស់លោកមានព្រំនិងប្លង់កម្មសិទ្ធិត្រឹមត្រូវ ពោលគឺជាដីភ្លឺស្រែកម្មសិទ្ធិឯកជនរបស់លោក ។

ដោយឡែកលោកមេឃុំរវៀង បានលើកឡើងថា ក្នុងនាមរូបលោកជាអាជ្ញាធរ លោកនឹងទទួលនូវដំណោះស្រាយ របស់បងប្អូនប្រជាពលរដ្ឋជាប់ជានិច្ច ក៏ប៉ុន្តែរឿងដីនេះ វាមិនប៉ះពាល់ទៅលើដីរបស់សាធារណៈដូចដែលពលរដ្ឋ លើកឡើងនោះទេ វាជាដីដែលជាបុគ្គលរបស់ពលរដ្ឋម្នាក់ៗ មានសិទ្ធិចាត់ចែង និងធ្វើជារបង ឬជាសំណង់ផ្សេងៗ រៀងៗខ្លួន អាស្រ័យទៅលើមានការយោគយល់គ្នាទៅវិញទៅមក រវាងម្ចាស់ព្រំដី នីមួយៗ។

ចំណែកខាងមន្ត្រីសូរិយោដីស្រុកសំរោង ក៏បានលើកឡើងស្រដៀងគ្នានោះផងដែរថា ដីភ្លឺស្រែរបស់លោកឧត្តម សេនីយ៍ឯក កែវ ស៊ឹម បានធ្វើជារបងនៅលើចំណុចព្រំដីរបស់ខ្លួន គឺមិនខុសច្បាប់នោះឡើយ។

ទោះជាបែបណាក្តី រូបលោកឧត្តមសេនីយ៌ឯក កែវ ស៊ឹម ចង់បានឃើញបងប្អូនអ្នកសារព័ត៌មាន អាចផ្សាយកែ តម្រូវឡើងវិញ លើការចោទប្រកាន់លើរូបលោកនេះដោយយគ្មានមូលដ្ឋាន ដើម្បីបានបំពេញវិជ្ជាជីវៈ ចុះយក ព័ត៌មាន ឲ្យមានតម្លាភាពទាំងសងខាង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1632 នាក់
ខែនេះ :
8093 នាក់
3 ខែនេះ :
25734 នាក់
សរុប :
488073 នាក់