អំណោយដែលជាគ្រឿងភេសជ្ជះប្រមាណជា៣មុខ ត្រូវបានលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ រួមនឹងសហការីរបស់លោកអញ្ជើញនាំយកប្រគល់ជូនដល់ក្រុមគ្រូពេព្យជំ នាញចាក់វ៉ាក់សាំងប្រចាំការចំនួន៣ ទីតាំងស្ថិតនៅក្នុងក្រុង និងខេត្តព្រះវិហារ ។ការអញ្ជើញនាំយកអំណោយ ទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យជំនាញប្រចាំការចាក់វ៉ាក់សាំងទាំង៣ទីតាំងខាង លើរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកកក្កដា ឆ្នាំ២០២១នេះ ។ ក្នុងពិធីអញ្ជើញនាំយកអំណោយទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យជំនាញប្រចាំការទាំង៣ ទី តាំងខាងលើ លោកមេបញ្ជាកាកងរាជអាវុធហត្ថខេត្តក៏អញ្ជើញមានប្រសាសន៏ធ្វើការកោតសរសើរទៅដល់ ក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលមួយរយះកាលកន្លងមកនេះរាល់សកម្មភាពដ៏មមាញឹក នឹងរស់រវើករបស់ ក្រុមគ្រូពេទ្យជំនាញក្នុងកាយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវិដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយ បន្ទាប់ពីនោះ ក្នុងដំណាក់កាលមួយ ដែលមានកាអនុញាត្តពីសម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយសម្តេចលោកបានអនុញាត្តឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ នឹងដោយស្ម័គ្រចិត្ត ដែលនេះវាជាភារះដ៏សំខាន់ នឹងចាំបាច់មួយថ្មីទៀត នេះគឺតម្រូវឲ្យមាន ក្រុមគ្រូពេទ្យជំនាញដូចជាពេលនេះជាដើម ។ជាមួយគ្នានោះដែរលោកមេបញ្ជាការ ក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ដែល បាននឹងត្រូវទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្មគ្រ័ចិត្តនាពេលនេះ ហើយមិនមែនមានន័យថា យើងលែងឆ្លង ឬក៏លែងកើតជំងឺកូវីដ១៩នោះទេ ហើយក៏សូមកុំគិតថា ក្រោយពេលដែលយើងទទួលបានចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ១៩នេះហើយ ៗយើងនាំគ្នាគិតថាជិះសេះលែងដៃដោយភ្លេចគិតថា នឹងមិនមានអីនឹង កើតឡើងនោះឡើយ ចំណុចនេះលោកមេបញ្ជាការថា គិតខុសហើយ ល្គឹកណាបើយើងមិននាំគ្នាចូលរួមគោរព នឹងអនុវត្ត ដើម្បីការពារទៅតាមសេចក្តីណែនាំ ពីសំណាក់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ឬក៏ក្រសួងសុខា ភិបាលនោះទេ ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩នេះ វានៅតែប្រឈមមុខនិងបង្កើនការឆ្លងជានិច្ច ដោយមិន មានការថមថយនោះឡើយ។ដើមចម នឹងវិធីសាស្ត្រទប់ស្កាត់ នៃការីករាលដាលជំងឺកូវីដ១៩ ដ៏មានប្រសិទ្ធភាពបំផុតនោះលោកមេបញ្ជាការ ថា គឺគ្មានអ្វីក្រៅពីរក្សាការគម្លាត នឹង រស់នៅមានខ្យល់អាកាសចេញចូល រក្សានូវភាពអនាម័យស្អាតជានិច្ច នឹងជាប្រចាំនោះ ហើយអ្វីដែលសំខាន់បំផុតនឹងជាខែល ឬក៏ជាយន្ត័ការពារមិនឲ្យការរីករាលដាលនឹងឆ្លងជំងឺ កូវីដ១៩នេះ បាននឹងមានប្រសិទ្ធភាពបំផុតនោះ គឺចូលរួមអនុវត្តនូវវិធាន ការ៣កុំ ៣ការពារ ឲ្យបានទៀង ទាត់ទើបយើងគេចផុតពីរោគមច្ចុរាជដ៏មហាប្រល័យនេះ បានយ៉ាងពិតប្រាកដ ។គួរបញ្ជាក់ផងដែរថា អំណោយជាគ្រឿងភេសជ្ជះ ដែលលោកមេបញ្ជាការ នាំទៅផ្តល់ជូនដល់ក្រុមគ្រូពេទ្យ ជំនាញចាក់វ៉ាក់សាំង ទាំង៣ទីតាំងខាងលើរួមមាន។ ទីតាំងទី១នៅសាលាបឋមសិក្សាជា ស៊ីមត្បែងមានជ័យ ទទួលបាន ទឹកសុទ្ធ២០កេះ ភេសជ្ជះបាកាសចំនួន០៤កេះ ទឹកក្រូចចំនួន០៦កេះ ។ ទីតាំងទី២សាលាក្រុង ព្រះវិហារ ទទួលបានភេសជ្ជះបាកាសចំនួន០៣កេះ ទឹកបរិសុទ្ធចំនួន១០កេះ ទឹកក្រូច ចំនួន០៣កេះ ទីតាំងទី៣សាលាបឋមសិក្សាប៉ាលហាល ទទួលបានទឹកសុទ្ធចំនួន១០កេះ ភេសជ្ជះបាកាស ចំនួន០៣កេះ និងទឹកក្រូចចំនួន៣កេះផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា