ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត....
Sun,18 July 2021 (Time 11:52 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 418នាក់)

ដោយមានការណែនាំ នឹងចង្អុលបង្ហាញពីសំណាកឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណអភិ បាលខេត្តព្រះវិហារ នឹងលោកវេជ្ជបណ្ឌិត គួង ឡូទីប្រឹក្សាក្រសួងសុខាភិបាល នឹងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែ
កក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាពតាកឹង ដែលដឹកនាំផ្ទាល់ ដោយលោក ទិត្យ សីហា ប្រធានមណ្ឌលសុខភាពតាកឹងផ្ទាល់លោកបានដឹកនាំមន្ត្រីដែលជាគ្រូពេទ្យជំនាញរបស់លោកចុះយកសំណាក់ ដើម្បីពិនិត្យតេស្តរហ័សរកមេរោគកូវិដ១៩ ទៅលើប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិតាកឹង និងភូមិថ្នល់បែកក្នុងឃុំថ្មីស្រុកគូលែន ខេត្តព្រះវិហារ ដែលពួកគាត់ក្នុងពីរភូមិខាងលើ ធ្លាប់មានជាប់ពាក់ពន្វ័ដោយប្រ យោល ជាមួយអ្នកមានវិជ្ជមានកូវិដ១៩ ម្នាក់រស់ នៅក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារដែលក្រុមគ្រូពេទ្យជំនាញ បានយកសំណាកទៅពិនិត្យជាមួយនឹងឧបករណ៏រហ័សហើយ ជាលទ្ធ ផលរកឃើញមានវិជ្ជមានកូវិដ១៩ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕

ក្នុងប្រតិបត្តិការ ចុះយកសំណាក់ទៅលើប្រជាពល រដ្ឋចំនួន២ភូមិ គឺភូមិថ្នល់បែក នឹងភូមិតាកឹងក្នុងភូមិសាស្ត្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារដោយគិតមកដល់ត្រឹមម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែលនេះ ព័ត៏មានបឋមដែលក្រុមអ្នកសារព័ត៏មានយើងទទួលបានពីលោក ទិត្យ សីហារ ប្រធានមណ្ឌលសុខភាពតាកឹង បានអោយដឹងថា ក្នុង ចំ ណោមប្រជាពលរដ្ឋប្រមាណ១០៣នាក់ ក្នុង២ភូមិដែលក្រុមគ្រូពេទ្យជំនាញបានយកសំណាកពិនិត្យ
ជាមួយនឹងឧបករណ៏ រហ័សជាលទ្ធផលគ្រូពេទ្យជំនាញរកឃើញអ្នកវិជ្ជមានកូវិដ១៩មានចំនួនរហូតដល់ទៅ៩នាក់ឯណោះ។

ដែលចំនួននៃការកើនឡើង យ៉ាងគំហុគនៃជំងឺកូវិត១៩នេះ សម្រាប់ភូមិទាំង២ខាងលើនេះបានធ្វើអោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏ដូចសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមូលដ្ឋានផងនោះឈានទៅដល់ការបិទផ្អាកទៅលើទីតាំង ឬកន្លែងលក់ដូរប្រកបអាជីវកម្មផ្សេងៗមួយចំនួន ក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន នឹងម្ចាស់ផ្ទះមួយ ចំនួនដែលម្ចាស់ផ្ទះដែលពួកគាត់ជាប់ពាក់ពន្វ័ ឬក៏ប៉ះពាល់ ដោយប្រយោលជាអ្នកវិជ្ជមានកូវិដ១៩ មួយចំនួន ក្នុងភូមិសាស្ត្រខាងលើ ក៏សមត្ថកិច្ចតម្រូវឲ្យពួកគាត់ធ្វើសហការដោយធ្វើចត្តាឡីស័កក្នុងផ្ទះសាមីខ្លួនដោយផ្ទាល់ របស់គាត់រយះពេល ១៤ថ្ងៃទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់មកអោយអនុវត្តនោះ៕

ជាមួយគ្នានោះដែរថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរមូលដ្ឋានរួម នឹងមន្ត្រីដែលជាគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យខេត្តក៏ដូចក្រុមគ្រូពេទ្យជំនាញនៃមណ្ឌលសុខភាពតាកឹង ក៏សូមអំពាវនាវហើយអំពាវទៀត ទៅដល់បងប្អូនប្រជាពលរដ្ឋអោយធ្វើយ៉ាងណាចូលរួមបង្កាទប់ស្កាត់ នៃការីករាដាលជំងឺកូវិដ១៩នេះ អោយបានខ្ជាប់ខ្ជួនមិនត្រូវមើល ស្រាលជាមួយ និងជំងឺដ៏កាចសាហាវដែលជាឃាតករនឹងជាមច្ចុរាជដែលសំលាប់យើងហើយមិនអោយមានឈាមស្រកមួយដំណក់ស្រក់ដល់ដីនោះឡើយ។

ដើម្បីការពារ នឹងគេចផុតពីមច្ចុរាជ្យលាក់មុខនេះបានយើងត្រូវចូលរួមអនុវត្ត៣កុំនឹង៣ការពារអោយបានជានិច្ចទើបយើងគេចផុតពីមាត់មច្ចុរាជនៃជំងឺកូវិដ១៩នេះបាន។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
1287 នាក់
ខែនេះ :
5696 នាក់
3 ខែនេះ :
18726 នាក់
សរុប :
542321 នាក់