លោកនាយឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ដ្រីក្តសួងការពារជាតិ និងនាយកមជ្ឈមណ្ឌល នៃរដ្ឋបាល បង្ការជំងឺឆ្លងជំងឺកូវីដ១៩ បានធ្វើជាអធិបតី ក្នុងអង្គប្រជុំគណៈកម្មាធិការគ្រប់គ្រងស្ថានភាពឆ្លងមេរោគកូវីដឆ្នាំ ២០១៩ (COVID-១៩) គណៈកម្មាធិរដ្ឋបាលស្ថានភាពលេខ ៩/២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ។នៅក្នុងកិច្ចប្រជុំនោះ ដោយគេរំពឹងថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លង ចំពោះតំបន់ដែល មានគ្រោះថ្នាក់គឺទីក្រុងបាងកក និងតំបន់ជុំវិញដែលមានចំនួនសរុប ៦ ខេត្ត ដោយត្រូវសម្រេចធ្វើការបិទក្នុង រយៈពេលយ៉ាងហោចណាស់ ២ សប្តាហ៍ ឬ១៤ ថ្ងៃ ដោយទាំងការរឹតត្បិតការធ្វើដំណើរពីផ្ទះ និងទៅកន្លែង ដែលមានហានិភ័យខ្ពស់។ ដោយកាត់បន្ថយការធ្វើដំណើររបស់ប្រជាជន ដោយតម្រូវឲ្យធ្វើការងារពីផ្ទះ ១០០% លើកលែងតែសេវាកម្មចាំបាច់ និងការងារដែលចាំបាច់តែប៉ុណ្ណោះ។ក្នុងវិធានការណ៍នោះផងដែរ គឺម្រូវឲ្យប្រជាជននៅផ្ទះ អនុញ្ញាតិឲ្យបើកតែផ្សារទំនើប មន្ទីរពេទ្យលក់ឱសថ និងហាងមួយចំនួនតែប៉ុណ្ណោះ ដែលចាំបាច់ ក្នុងនោះខេត្តទាំង៦ តម្រូវមិនឲ្យចាកចេញពីផ្ទះ ចន្លោះម៉ោង ២២ និង០០នាទី រហូតដល់ម៉ោង ០៤ និង០០នាទីទាបភ្លឺ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា