ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ស្ងាត់ៗ បែកធ្លាយថា អាជ្ញាធរមូលដ្ឋានភូមិទួលកេះ ឃុំក្រាំងចេក កំពុងមានក្តីសុខ សង្ងំឲ្យឈ្មួញលេបត្របាក់ចាក់ លុបអាងទឹក ដែលពលរដ្ឋ៣ភូមិ អាស្រ័យប្រើប្រាស់តាំងតែពីសម័យប៉ុលពតមកនោះ រលាយម៉ត់អស់ហើយ
Fri,04 June 2021 (Time 10:22 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 28នាក់)

ក្លាយជារឿងដែលលោកមេភូមិ ទួលកេះ និងលោកស្មៀនឃុំក្រាំងចេក ឆ្លើយដាក់គ្នាឲ្យរវាមហើយ ខណៈដែលពល រដ្ឋជាច្រើន បាននាំគ្នាតវ៉ា ចំពោះវត្តមានដែលអស់លោកអាជ្ញាធរភូមិឃុំ កំពុងតែនាំគ្នាសង្ងំយ៉ាងមានក្តីសុខបំផុត ដោយទ្រាំធ្វើគរធ្វើថ្លង់ ទុកឧិកាសឲ្យឈ្មួញអ្នកមានលុយយក គ្រឿងចក្រដឹកដី លុបទីតាំងទំនប់ប្រឡាយអាងទឹក ដែលពួកគាត់ទាំងអស់គ្នាអាស្រ័យប្រើប្រាសអស់រលីងតែម្តង ។

ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា អាងទឹកនេះ មានតាំងពីជំនាន់ជីដូនជីតាម៉ាកុង ពោលគឺសម័យឆ្នាំ១៩៧៩ ប៉ុលពតគេបានកែនមនុស្សឲ្យលើកទំនប់នេះ ហើយក្រោយមកពលរដ្ឋជាច្រើន ក៏បានលើកថែមទៀត ដែលទំនប់ អាងទឹកនេះ មានទីតាំងស្ថិតនៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រាប់តែប៉ុន្មានថ្ងៃមកនេះ ពោលគឺទំនប់អាងទឹកទួលកេះនេះ នៅថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ ២០២១ នេះ ស្រាប់តែមានគ្រឿងចក្រជា ច្រើនបានសម្រុកដឹកដីចាក់លុបបំពេញក្នុងអាងទឹកដែលពួកគាត់ប្រើប្រាស់នេះ អស់តែម្តង ចំណែកអស់លោក អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត គឺពុំមានការហាមឃាត់នោះទេ នៅពេលពលរដ្ឋសួរនាំ អាជ្ញាធរបាននាំគ្នាប្រឹងឆ្លើយ ដោះសារថា អត់ដឹងទេៗ ឲ្យតែរហូត ជាក់ស្តែងផងដែរនោះ លោក សំ សឿង មេភូមិទួលកេះ មិនត្រឹមតែឆ្លើយអត់ ដឹងនោះទេ គឺថែមទាំងជម្រុញឲ្យពលរដ្ឋ ថាបើចង់ដឹងឲ្យទៅសួរស្មៀនឃុំក្រាំងចេកទៅ ដោយឡែកស្មៀនឃុំក្រាំង ចេក ឈ្មោះ វ៉ាត ក៏រុញឲ្យសួរទៅលោកមេភូមិវិញ ។

ពលរដ្ឋក្នុងភូមិទួលកេះជាច្រើននាក់បានលើកឡើងថា ឥឡូវនេះប្រជាពលរដ្ឋ មិនសប្បាយចិត្តនោះទេ ប្រជាពល រដ្ឋភូមិទួលកេះ សំណូមពរឲ្យកាយអាចម៌ដីចេញវិញ ទុកទំនប់ និងអាងទឹកនេះ ធ្វើជាសម្បត្តិប្រើប្រាស់រួមភូមិវិញ ដោយពួកគាត់ទទូចសុំឲ្យលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ សុំឲ្យជួយចាត់វិធានការរឿងនេះ ក្នុងនាមជា ថ្នាក់ដឹកនាំអាជ្ញាធរដែនដី នេះជាការសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិទួលកេះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ផងដែរថា អាងទឹកនេះ កន្លងមកគឺមានពលរដ្ឋចំនួន៣ភូមិ អាស្រ័យប្រើប្រាស់ គឺភូមិអាសោកព្រៃ ភូមិទួលកេះ និងភូមិគោករវាយ ទើបក្លាយជាការចង់បានរបស់ពួកគាត់ សុំឲ្យរូបលោក វ៉ី សំណាង អភិបាល នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ជួយចុះត្រួតពិនិត្យ ហើយចាត់វិធានការឲ្យឈ្មួញកាយអាចម៌ដីនេះ ឲ្យអស់វិញ ។

នៅក្នុងការតវ៉ានេះផងដែរ ពលរដ្ឋមួយចំនួន បានចោទប្រកាន់ទៅលើលោក សំ សឿង ដែលជាមេភូមិ ទួល កេះ ថាមានការឃុបឃិតគ្នា និងលោក វ៉ាត ដែលជាស្មៀនឃុំក្រាំងចេក ព្រោះបានស្គាល់អ្នកទិញដី ក៏បានណែនាំអ្នក ទិញដី ដើម្បីបានកុំមីស្សុង លុយចូលហោប៉ៅ ទើបដីប្រឡាយអាងមេទឹកដែលពលរដ្ឋអាស្រ័យផលប្រើប្រាស់ នេះ ត្រូវបាត់បង់ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ភ្នាក់ងារអ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋាននិង ភាគីពាក់ព័ន្ធបាននៅឡើយទេក្នុងថ្ងៃនេះ សូមបញ្ជាក់ថា នេះគឺជាការស្នើសុំរបស់ពលរដ្ឋ សុំឲ្យកម្មវិធីផ្សាយយើង ចែករំលែកព័ត៌មានជូនថ្នាក់ដឹកនាំជ្រាប រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិត សម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
282 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2438 នាក់
ខែនេះ :
10106 នាក់
3 ខែនេះ :
27463 នាក់
សរុប :
376220 នាក់