ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
សមត្ថកិច្ចខេត្តព្រះវិហារ បានចុះឃាត់ត្រាក់ទ័រមួយគ្រឿងរបស់មន្ត្រីនគរបាលការពារព្រំដែនម្នាក់ កំពុងធ្វើសកម្ម ភាពឈូសឆាយដីព្រៃរដ្ឋ ដោយខុសច្បាប់
Wed,30 June 2021 (Time 07:15 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 296នាក់)

មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងទ័ព ដែលដឹកនាំដោយ លោក សុងចាន់ សុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះទៅកាន់ទិសមុំបី ដើម្បីស្រាវជ្រាវរកដីព្រៃរដ្ឋ ដែលរងការកាប់រុករាន ទន្ទ្រានឈូសឆាយ យកមកធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ ពីសំ
ណាក់ជនខិលខូច កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចត្រពាំងស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ភ្នាក់ងារព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅក្នុងដំណើរចុះស្រាវជ្រាវ រកករណីបទល្មើសកាប់រុករាន ទន្ទ្រានឈូសឆាយដីរដ្ឋជាកម្មសិទ្ធិ កាលពីថ្ងៃ២៩ ខែមិថុនា ម្សិលមិញនោះ ក្រុមមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានប្រទះឃើញ ត្រាក់ទ័រមួយគ្រឿង និងមនុស្ស ៣នាក់ ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងនៅខណៈនោះ លោក សុងចាន់ សុជាតិ បានបញ្ជាកម្លាំងសមត្ថកិច្ច ឃាត់ត្រាក់ទ័រមួយគ្រឿងនោះ ប៉ុន្តែមិនបានឃាត់ខ្លួនមនុស្ស ៣នាក់ ដែលស្ថិតនៅក្នុងទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែង «ឈូសឆាយដីព្រៃរដ្ឋ»នោះទេ។

ភ្នាក់ងារព័ត៌មានបានរាយការណ៍ទៀតថា មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បាននិយាយថា បុគ្គលដែលបញ្ជាគ្រឿងចក្រឈូសឆាយដីព្រៃរដ្ឋនោះ ត្រូវគេបានស្គាល់ឈ្មោះ កឿន ជាមន្ត្រីនគរបាល ដែលបម្រើការងារនៅក្នុងអង្គភាព នគរបាលវរៈសេនាតូចលេខ ១១៦ និងមនុស្ស ២នាក់ទៀត ដែលជាគូនកន នៅក្នុងសកម្មភាពឈូសឆាយដីព្រៃរដ្ឋនោះ។ ចំណែកវត្ថុតាងបទល្មើសដែលដកហូតបាននៅក្នុងពេលនោះ មានត្រាក់ទ័រ១គ្រឿង និងម៉ាស៊ីនត្រង់ស៊ីន័រ ១គ្រឿង ផងដែរ។

ក្រោយពេលឃាត់ទុករួច ត្រាក់ទ័រ១គ្រឿង និងម៉ាស៊ីនត្រង់ស៊ីន័រ ១គ្រឿងនោះ ត្រូវបានបញ្ជូនយកមករក្សាទុកនៅស្នាក់ការបរិស្ថានក្បាលដំរី ដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គេនៅរង់ចាំមើលថា តើមន្ត្រីនគរបាលម្នាក់ និងបក្ខពួកពីរនាក់ទៀត ដែលខ្លួន គឺជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្ននអនុវត្តច្បាប់ តែបែរជាមកប្រព្រឹត្តអំពើល្មើសច្បាប់ អាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ?។

នៅវេលាចុងក្រោយនេះ គេតែងសង្កេតឃើញថា សកម្មភាពកាប់រុករាន ទន្ទ្រានឈូសឆាយ វាទយកដីព្រៃរដ្ឋជាកម្មសិទ្ធិ តែងកើតឡើងយ៉ាងរង្គាល ស្ទើរគ្រប់ទីកន្លែង និងជាបន្តបន្ទាប់ នៅក្នុងខេត្តព្រះវិហារ។ រីឯការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទាំងនោះ ត្រូវគេសង្ស័យថា អាចមានមេខ្យល់ ឬមន្ត្រីគ្រាក់ៗ មានលុយនិងអំណាច ធ្វើជាខ្នងបង្អែក ទើបសកម្មភាពរំលោភយកដីរដ្ឋទាំងនោះ ប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ?៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1629 នាក់
ខែនេះ :
8090 នាក់
3 ខែនេះ :
25731 នាក់
សរុប :
488070 នាក់