ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
មន្ត្រីយោធាម្នាក់ស្រវឹងស្រាជោគធ្លាក់ភ្នែកបើករថយន្តបុកបង្កាន់ដៃស្ពាន បង្កឲ្យមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ច ទាំងយប់
Mon,28 June 2021 (Time 05:31 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 285នាក់)

មន្ត្រីយោធាម្នាក់ដែលមានឈ្មោះ លឹម ហាក់ហូរ អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធាបំរើការក្នុងអង្គភាព វរៈសេនាតូច លេខ៣៩២ចំណុះឲ្យកងពលតូចអន្តរាគមន៏លេខ៩ បើកបរក្នុងស្ថានភាពស្រវឹងស្រាជោគ ធ្លាក់ភ្នែកបាត់បង់ភាព ម្ចាស់ការ បានរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានបង្កឲ្យមានកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចក្នុង តំបន់ខាងលើ ទាំងក្បាលព្រលប់ ។

ហេតុការមួយនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨ និង១០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ២៥ចន្លោះ២៦ ពីរង្វង់មូលផ្សារស្រអែម ឆ្ពោះទៅកាន់ស្រុកត្រពាំងប្រាសាទខេត្តឧត្តរ មានជ័យ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើតាមការបញ្ជាក់ ពីលោកអនុសេនីឯក ហ៊ុយ សុផុន នាយប៉ុស្តិរដ្ឋបាលឃុំស្រអែម បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញ រថយន្តម៉ាក ford ពណ៏ត្រេអ៉ីពាក់ស្លាក់លេខ ខេមរៈភូមិន្ទ ២- ៤៩៤៣ បើកបរដោយមន្ត្រីយោធាខាងលើ ពីទិស កើតទៅទិសលិច ក្នុងស្ថានភាពស្រវឹងស្រាជោគ បាត់បង់នូវភាពម្ចាស់ការផងនោះ ក៏បានរេចង្កូតជ្រុលទៅបុករះ បង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តបង្កខូចខាតមួយកំណាត់ផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អក្នុងករណីគ្រោះ ថ្នាក់ចរាចរខាងលើមិនបង្កឲ្យមានជនណាម្នាក់រងគ្រោះដោយក្នុងឧប្បទ្ទវហេតុនោះ ដោយឡែកបង្កាន់ដៃស្ពានរង កាខូចខាតមួយអន្លើរ។ ចំណែកម្ចាស់រថយន្តបង្ក ក្រោយកើតហេតុត្រូវបានបងប្អូនដឹកនាំយក ទៅផ្ទះនៅភូមិឃុំ និងស្រុកជាំក្សាន្តទាំងយប់ ។

ដោយឡែកវត្ថុតាងដែលជារថយន្តបង្កខាងលើ ត្រូវបានមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំស្រអែម យករដ្ឋស្ទួចមកស្ទួច ទាំងយប់យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ដែលជាជនបង្កចូលខ្លួនមកដោះស្រាយទៅតាមនិតិ ពិធីច្បាប់ចរាចរផ្លូវគោក។ បើទោះបីហេតុកានេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃក៏ពិតមែន តែប្រជាពល រដ្ឋដែលពួកគាត់បានឃើញនូវហេតុកាខាងលើនេះ ពួកគាត់ហួសចិត្តនិងអស់នូវពាក្យវាចារដោយពួកគាត់លើក ឡើងថា នេះចៃដន្យចេះបានបង្កាន់ដៃស្ពានទប់ចុះបើអត់បង្កាន់ដៃស្ពានទប់ហើយបែរជាទៅបុកចំអ្នកដែលធ្វើ ដំណើរនៅតាមដងផ្លូវបណ្តាលឲ្យស្លាប់បាត់បង់ជីវិតវិញនោះ គិតយ៉ាងណាទៅចំណុចនេះប្រជាពលរដ្ឋពួកគាត់ ទទួចស្នើរស់ដល់មន្ត្រីដែលជាអ្នកអនុវត្តច្បាប់ក៏ដូចប្រធានសាម៉ីដែលជាថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រងនឹងមានឥទ្ធិ
ពលទៅលើជនបង្កខាងលើនេះ មេត្តាយកច្បាប់មកអនុវត្តន៌នឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីជាកាព្រមានដល់ជន ទាំងឡាយណាដែលបាននឹងហ៊ានបើកបរក្នុងស្ថានភាពស្រវឹងជោគបែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1641 នាក់
ខែនេះ :
8102 នាក់
3 ខែនេះ :
25743 នាក់
សរុប :
488082 នាក់