ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 368 33 63 / 096 577 66 69
ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក
Tue,22 June 2021 (Time 06:27 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 255នាក់)

ក្លាយជាពាក្យនិយាយរិៈគន់ឲ្យរអូមរអាមពេញខេត្តហើយ ខណៈដែលព្រៃឈើជាច្រើនដែលថ្នាក់ដឹកនាំខេត្តតែង តែអួតឲ្យក្តែងៗថា ព្រៃឈើទាំងនោះតែងមានមន្ត្រីជំនាញរបស់ខ្លួនការពារយ៉ាងហ្មត់ចត់ហើយ ពោលគឺព្រៃជា ច្រើននោះ ត្រូវបានចែកតាមតំបន់ឲ្យមន្ត្រីតាមជំនាញ និងតាមគោលដៅធ្វើការការពារយ៉ាងខ្ជាប់ខ្ជួន ផ្ទុយទៅវិញ
តាមអ្វីដែលពលរដ្ឋជាច្រើនមើលឃើញ ទីតាំងដែលថ្នាក់ដឹកនាំខេត្តមួយចំនួនខំពើងទ្រូងអួតឲ្យក្តែងៗនោះ វាបែរ ក្លាយទៅជាទីតាំងដែលក្រុមឈ្មួញបទល្មើសនាំគ្នាឈរប្រមូលឈើបទល្មើសយ៉ាងអណាធិបយេ្យ គួរឲ្យចម្លែកតែ ម្តង ។

ជាក់ស្តែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ ព្រោះតែបណ្តាសាររបស់អារុក្ខអារ័ក្សនតាម្ចាសព្រៃ ហាក់បីដូច ជាអន្ទោងទៅដល់ព្រះឥន្ទបើកព្រះនេត្រធ្លុះដល់ប្រតិព្វីផងនោះ ទីបំផុតឈើចំនួនជាង២០០ដុំ ជាប្រភេទឈើស្រ ឡៅ និងឈើសុក្រំ ត្រូវបានសមត្ថកិច្ច៣ប្រភេទ រួមនឹងកម្លាំងមន្ត្រីជំនាញបរិស្ថានធ្វើការបង្ក្រាបបានយ៉ាងជោគ ជ័យ ។

ការចុះបង្ក្រាបបាននេះផងដែរ គឺក្រោមការដឹកនាំដោយផ្ទាល់ពី លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង ខេត្តមណ្ឌល គិរី ដោយមានការចូលរួម ពីរូបលោក មី អាន ស្នងការរង លោក កែវ ចន្តា ស្នងការរង និងរូបលោក ហឿន សុខណា អភិបាលរងកែវសីមា ចុះបង្ក្រាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងស្រុកអូរាំង ខេត្តមណ្ឌលគីរី ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ និងកម្លាំងចម្រុះ ប្រមូលបានវត្ថុតាងដោយរឹបអូស បានរួមមានដូចខាងក្រោម
១-ឈើមូលមាន ១៤៧ដើម ២-ឈើជ្រុងមាន ១០៥ដុំ ៣-ត្រាក់ទរ័មាន ០២គ្រឿង ៤-រណាយន់មាន ០១គ្រឿង
៥-ម៉ូតូមាន០២គ្រឿង ៦-ជុំរុំអាឈើមាន ០៧ខ្នង ។

បច្ចុប្បន្នកម្លាំងជំនាញ និងស្ថាប័នអយ្យការកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នកនៅពីក្រោយ ដើម្បីយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤) ។

នេះជារឿងរ៉ាវថ្មីមួយនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលក្រុមឈ្មួញឈើ តែងតែសប្បាយចិត្តធ្វើសកម្មភាព ព្រោះតែ
ពលរដ្ឋក្នុងមូលដ្ឋាន ភ័យខ្លាចករណីកូវីដ១៩ ដែលក្លាយជាឧិកាសធ្វើឲ្យក្រុមឈ្មួញ ងាយរកផលចំណេញធ្វើមាន ធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចក៏នៅតែបន្តធ្វើការបង្ក្រាប ដូចជាភ្លៀងរលឹម ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
217 នាក់
សប្តាហ៍នេះ :
1640 នាក់
ខែនេះ :
8101 នាក់
3 ខែនេះ :
25742 នាក់
សរុប :
488081 នាក់