ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ស៊ីម៉ង់ត៍ចំនួន៤តោន ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ រួម និងសហការី នាំយកប្រគល់ជូនដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ
Wed,02 June 2021 (Time 10:42 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 21នាក់)

នៅព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១នេះ លោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យការសាលាដំបូងខេត្តព្រះវិហារ រួមនិងសហការីរបស់លោកផងនោះ បាននាំយកស៊ីម៉ង់ត៍ចំនួន៤តោន ប្រគល់ជូនទដល់ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តព្រះវិហារ។

ស៊ីម៉ង់ត៏ចំនួន៤តោន ដែលលោកព្រះរាជអាជ្ញារង រួមនិងសហការីរបស់លោក បាននាំយកទៅប្រគល់ជូនដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធខាងលើនេះ លោកព្រះរាជអាជ្ញារង បញ្ជាក់ថា គឺគោលបំណង ដើម្បីរួមចំណែក ជាមួយនឹងថ្នាក់ដឹកនាំទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងការខ្វះខាតដែលត្រូវការសាងទៅលើអគារផ្សេងៗ ដែលចាំបាច់ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ត្រូវការស្ថាបនានា ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ លោកព្រះរាជអាជ្ញារងបានបញ្ជាក់ថា លោកនឹងមានគំរោងជួយសាងសង់បន្ទប់ចំនួន២ ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងនោះបន្ទប់សម្រាប់បុរសចំនួន១បន្ទប់ និងបន្ទប់សម្រាប់នារីចំនួន១ បន្ទប់ផងដែរ ក្នុងនោះលោកថា បន្ទប់នីមួយ គឺតម្រូវអោយមានបន្ទប់ទឹកនៅខាងក្នុងរួចជាស្រេច ។
គួរបញ្ជាក់ផងដែរថា សម្រាប់លោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ត ព្រះវិហារដោយ ចាប់តាំងតែពីលោកបានចូលមកបម្រើកាងារក្នុងអយ្សការសាលាដំបូងខេត្ត ព្រះវិហារមករូបលោកបានឆក់យក បេះដូងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះរាល់សកម្មរបស់លោកទាំងកិច្ចការប្រតិបត្តិក្នុងស្ថាប័នដែលជាអ្នកអនុ
វត្តន៏ច្បាប់កំពូលរបស់ព្រះរាជាណាចកម្ពុជា លោកតែងតែយកឆន្ទៈ និងឆន្ទានុសិទ្ធ របស់លោកដើម្បីបំរើកិច្ចការ សង្គមដោយមិនមានភាពលំអៀង ឬក៏មិននិយមបក្សពួកចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តខុសទៅនិង ច្បាប់នោះឡើយ។

ប្រកាទាំងនេះហើយដែលធ្វើអោយរូបលោកលេចធ្លោក្នុងក្រសែភ្នែកសម្រាប់មហាជនជាទូទៅទាំងវ័យក្មេង ដូច បច្ចុប្បន្ននេះ។ និយាយពីកិច្ចការមនុស្សធម៏របស់លោកវិញ រាល់ទុកលំដាក់របស់បងប្អូនប្រជាពលរដ្ឋទីទាល់ ក្រដែលមានជីវភាពខ្វះខាត គឺលោកតែងតែមានចិត្តមេត្តាសណ្តោសប្រណីផ្តល់ទានបរិច្ចាគ នូវគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ដែលកាយវិកាមនុស្សធម៏បែបនេះ វាជានិស្ស័យដែលមានពីបុព្វេរបស់ លោក ដែលមានតាំងពីកំណើតមកនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
299 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2455 នាក់
ខែនេះ :
10123 នាក់
3 ខែនេះ :
27480 នាក់
សរុប :
376237 នាក់