ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ
Sat,12 June 2021 (Time 11:48 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 64នាក់)

ពិតជាមិនគួរឲ្យជឿ សោះនោះថា សង្គមខ្មែរនៅជួបនូវរឿងរ៉ាវឃោឃៅ រវាងលោកប្តីក្លាយជាជនដៃដល់វាយ សម្លាប់ប្រពន្ធខ្លួន ដោយគ្មានត្រាប្រណី គ្មានស្រណោះស្តាយក្តីស្រឡាញ់ពីពេលមុន សូម្បីតែប៉ិនក្រចក ក្នុងនោះ
សង្ស័យតែលោកប្តីតែបុរសជាជនដៃដល់ ដឹងថាមានទោសពិរុទ្ធហើយមើលទៅ ទើបសម្រេចចិត្តយកសពប្រពន្ធ
ទៅផ្លុងចោល នៅខេត្តត្បូងឃ្មុំ រួចរត់គេចទៅលាក់ខ្លួននៅក្នុទឹកដីស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ប៉ុន្តែបើទោះ ជាយ៉ាងណា ជនដៃដល់ដែលជាប្តីសម្លាញ់នោះ នៅតែមិនអាចគេចពីសំណាញ់ច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ ខ្លួនបានយ៉ាងក្តៅគកុកហើយ ។

រឿងរ៉ាវហេតុការណ៌នេះ បានកើតឡើងកាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចផ្ទះលេខ ៥៤ ផ្លូវ ៥៩៨
ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសជាប្តីបានយកកាំបិតកាប់ និងយកកៅអី
វាយសម្លាប់ប្រពន្ធ រួចយកទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានប្រជាជន បានប្រទះឃើញមាន មនុស្សស្លាប់អណ្ដែតទឹកនៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។

បន្ទាប់មក ក្រោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវ ជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹក នាំសហការបង្ក្រាបបានតែម្ដង ។

ក្នុងនោះលោកវរៈសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីបានហើយ នៅត្រង់ចំណុចផ្ទះសំណាក់ នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

ជនរងគ្រោះជាស្ត្រីប្រពន្ធឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយក សពច្រកក្នុងវ៉ាលីទៅ បោះចោល។

លោកវរៈសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំទៅកាន់នាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
177 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2177 នាក់
ខែនេះ :
9863 នាក់
3 ខែនេះ :
29356 នាក់
សរុប :
387685 នាក់