ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុតនូវវិធានការ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវី-១៩ និងបង្កើនការយកចិត្តទុកដាក់លើការរៀបចំមន្ទីរប្រកបដោយមេត្រីភាពបរិស្ថាន
Sat,12 June 2021 (Time 05:18 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 92នាក់)

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ នាឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងតែយកចិត្តទុកដាក់បំផុតក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នូវវិធានការ ការពារជំងឺកូវីដ១៩ ៣កុំ ៣ការពារ។ ថ្នាក់ដឹកនាំមន្ទីរ តែងតែបានដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឧវាទទាំងអស់ជារឿយៗ ត្រូវមានទំនួលខុសត្រូវខ្ពស់ ដោយបន្តអនុវត្តវិធានការខាងលើអោយបានហ្មត់ចត់ និងត្រឹមត្រូវតាមការណែនាំ។

ក្រៅអំពីការខិតខំការពារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺខាងលើ ថ្នាក់ដឹកនាំមន្ទីរ តែងយកចិត្តទុកដាក់លើការបញ្ជ្រាបអំពីមេត្រីភាពបរិស្ថានដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរក្នុងការចូលរួមគាំពារ ថែរក្សា និងសម្អាតបរិស្ថាន តាមរយៈការដាំដើមឈើ និងរុក្ខជាតិបៃតង នៅក្នុងនិងក្រៅបរិវេណមន្ទីរដើម្បីទទួលបាននូវសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយពេលមកដល់បរិវេណមន្ទីរ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមវិធាន ការ ការពារជំងឺកូវីដ-១៩ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបន្ថែម ពីនោះក្រោមកាដឹកនាំរបស់លោក សំ លាងទ្រី ប្រ ធានមន្ទីរសាធារណកាខេត្តព្រះវិហារ ដោយផ្ទាល់រាល់ផ្លូវថ្នល់ស្ពាន ដែលស្ថិតក្នុងការគ្រប់គ្រងរបស់មន្ទីរសាធារណការខេត្ត គឺលោកតែងតែដឹកនាំ និងចាត់ឲ្យកំលាំងជំនាញ ស្ថិតក្រោមឧិវាទរបស់លោកចុះពិនិត្យ នឹងថែទាំជាប់ជាប្រចាំដោយមិនថា ផ្លូវក្រាលកៅស៊ូ ឬក៏ផ្លូវដែលក្រាលក្រួសក្រហមនោះឡើយចំនុចសំខាន់បំផុត ដែលមន្ទីរតែងតែយក ចិត្តទុក្ខដាក់បន្ទាប់ពីមានផ្លូវស្អាតល្អហើយនោះ គឺបញ្ហាផ្លាកសញ្ញា និងគំនូសពុះចែកនៅលើទ្រូងផ្លូវនេះផ្ទាល់តែម្តង ដែលក្រុមកាងារនៃមន្ទីរសាធារ ណការខេត្ត តែងតែយកចិត្តទុកដាក់ជាប្រចាំ ព្រោះគំនូសដែលនៅលើទ្រូងផ្លូវក៏ដូចជាផ្លាកសញ្ញាដែលមន្ទីរបានដាក់នៅអមសងខាងផ្លូវតាមដងផ្លូវ និមួយៗនោះ វាមានសារះសំខាន់ខ្លាំងណាស់សម្រាប់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ដែលផ្លាក ឬគំនូសលើទ្រូងផ្លូវនេះ ហើយលោកប្រធានមន្ទីរចាត់ទុកថា វាជាច្បាប់ចរាចរផ្លូវគោក ដោយលោកបញ្ជាក់យ៉ាងច្បាស់ថា បើអ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ចេះច្បាប់ចរាចរ ហើយគោរពច្បាប់ចរាចរដោយបើកបរក្នុងល្បឿនដែលបានកំណត់នៅតាមស្លាកសញ្ញានៅតាមដងផ្លូវសាធារណនោះ ៗវាប្រាកដណាស់ថា នឹងមិនងាយមានករណីគ្រោះ ថ្នាក់ចរាចរនោះ នឹងកើតឡើងឡើយ។ តែបើសិនជាអ្នកបើកបរ ឬក៏បញ្ជាយានយន្តឃើញថា មាន ផ្លូវស្អាតល្អ ហើយបែរជាបើកបរមិនគោរពច្បាប់ និងផ្លាកសញ្ញាល្បឿនដែលបានកំណត់នោះទេ លោកប្រធានមន្ទីរថា វាអាចប្រឈមនៅកត្តា២យ៉ាង កត្តាទី១អាចបង្កគ្រោះថ្នាក់ដោយខ្លួនឯងហើយធ្វើឲ្យស្លាប់បាត់បងជីវិតខ្លួនឯង ហើយនិងស្លាប់បាត់បង់ដល់ជិវិតអ្នកដ៏ទៃខូចខាតទ្រព្យសម្បត្តិខ្លួនឯងហើយខូចខាតទ្រព្យសម្បត្តិអ្នកដទៃទៀត ឬក៏ទ្រព្យ សម្បត្តិសាធារណ ឬក៏អាចបង្កឲ្យខ្លួនឯង ឬក៏អ្នកដ៏ទៃក្លាយជាជនពិការអស់មួយជិវិតក៏ថាបាន នេះចំណុចធ្វេសប្រហេសលើកត្តាទី១។

កត្តាទី២ លោកប្រធានមន្ធីរថា បើសិនយើងបើកបរហួសល្បឿនដែលច្បាប់បានកំណត់ វាធ្វើឲ្យយើងរងការខាតបង់អស់ថវិកា ដោយខាងប៉ូលិសចរាចរផ្លូវគោក ដែលគេបានដាក់នៅចំណុចគោលដៅ នីមួយៗ គេចាក់ទៅតាមផ្លូវច្បាប់ដោយមិនអាចលើក លែងបានឡើយ។

សរុបសេចក្តីមក លោកប្រធានមន្ទីរថា ដើម្បីកាត់ បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរ និងកាត់ បន្ថយក្នុងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាពេលវេលាដែលផ្តើមចេញពីការមិនគោរពច្បាប់ចរាចរឲ្យបាននោះ លោកប្រធានមន្ទីរថា មានតែយើងទាំងអស់គ្នាចូលរួមមកគោរពច្បាប់ចរាចរ និងប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិ បាល ដែលលោកបានដាក់មកឲ្យគោរពនិងអនុវត្តគឺ (ថ្ងៃនេះ និងថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរ) កើតឡើងនឹងមួយទៀត លោកក៏សូមអំពាវនាវដល់អ្នកបើកបរសូមឲ្យមានកាប្រុងប្រយត្ន័កុំឲ្យខ្លួនអ្នកក្លាយជាឃាតករនៅតាមដងផ្លូវសាធារណ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីមូលហេតុមួយចំនួនដែលកសិករមិនទាន់ទទួលបានសេវាកសិកម្មទូលំទូលាយពីក្រសួងកសិកម្ម (ដារា)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាលាខេត្តព្រះសីហនុ ចំនួន ៦រូប បានប្រកាសតែងតាំង ផ្លាស់ប្តូរភារកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
210 នាក់
ម្សិលមិញ :
104 នាក់
សប្តាហ៍នេះ :
1789 នាក់
ខែនេះ :
7280 នាក់
3 ខែនេះ :
23718 នាក់
សរុប :
411226 នាក់