ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នោះ!លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ទ្រាំលែងបានហើយជាមួយ នឹងគំនរសម្រាមក្នុងផ្សារកំពង់ប្រណាកនោះ
Fri,11 June 2021 (Time 10:09 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 39នាក់)

ដោយឃើញពីភាពមិនទទួលខុសត្រូវក្នុងផ្នែកអនាម័យក៏ដូចផ្នែកសណ្តាប់ធ្លាប់សាធារណះនៅជុំវិញផ្សារកំពង់ប្រណាក់ ដែលជាទីប្រជុំជនមួយ នឹងអាចនិយាយបានថា ជាបេះដូងរបស់ខេត្តព្រះវិហារ ដែលបង្កឡើងដោយ ក្រុមអាជីវករលក់ដូរក្នុងផ្សារខាងលើនោះ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្ត ព្រះវិហារបានបង្ហើរនៅពាក្យចាក់ដោតមួយតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា! ពុកម៉ែបងប្អូន ជាទីគោរពរាប់អាន សូមជួយពិចារណាមើលថា តើនេះជាកំហុសនរណាដែរ ?

អ្នកខ្លះស្រែកថា ជុំវិញផ្សារកំពង់ប្រណាកអត់ផ្លូវ រឺផ្លូវពិបាកដើរ ភក់ជ្រាំ សំរាមក្លិនស្អុយ បរិស្ថានមិនល្អបរិសុទ្ធ មិនមានសណ្ដាប់ធ្នាប់ ហើយអាជ្ញាធរខេត្តព្រះវិហារ បានគិតគូរធ្វើផ្លូវជូនភ្លាមៗ ដូចជាពេលនេះ ក៏ដូចជា ពេលកន្លងទៅ ជាភ័ស្តុតាងស្រាប់។

មានផ្លូវ មានលូមួយកំប្លេ ពេលភ្លៀងមកគ្រាន់តែទឹកលិចបន្តិចបន្តួចនាំគ្នាស្រែកថា អាជ្ញាធរខេត្តមិនយកចិត្ត ទុកដាក់ពីការលំបាករបស់ពុកម៉ែ បងប្អូន និងមិនមានសមត្ថភាពគ្រប់គ្រង។ សូមពុកម៉ែ បងប្អូនមើលរូបភាព ទាំងនេះមើល៍ ថាតើជាកំហុសនរណាអោយពិតប្រាកដ ? បច្ចុប្បន្នខ្ញុំឃើញ ឯកឧត្តម អភិបាលខេត្ត ខិតខំណាស់ ក្នុងវិស័យសាធារណការនេះ ដោយសាងសង់ផ្លូវក្រាលក្រួសក្រហមអោយទៅជាផ្លូវ អ៊ុតកៅស៊ូAC ផ្លូវចាក់បេតុងសរសៃរដែក ដាក់លូ អនាម័យបរិស្ថាន រៀបចំសួនច្បារជាដើម។ល។

ហើយចំពោះការងារថែទាំវិញ តើកិច្ចការទាំងនេះ ជាតួនាទីនរណាអោយច្បាស់ ? បច្ចុប្បន្ន និងទៅអនាគត យើងមានផ្លូវស្អាត មានលូបង្ហូរទឹកល្អហើយ វាជាតួនាទីយើងគ្រប់គ្នា ក្នុងការថែទាំ អនាម័យ និងមិនសាងសង់ មិនលក់ដូររំលោភលើដីចំណីផ្លូវ ដើម្បីប្រើប្រាស់បំរើផលប្រយោជន៍រួមទាំងអស់គ្នា នេះជាជ្រុងមួយដ៏សំខាន់ នៃការចូលរួម ដើម្បីកាត់បន្ថយការលំបាកខ្លះរបស់អាជ្ញាធរខេត្ត បើយើងមិនបានធ្វើអ្វីតបស្នងសងវិញចំពោះ ការគិតគូរ ដោះស្រាយគ្រប់បញ្ហា របស់អាជ្ញាធរខត្ត ចំពោះយើង។

ខ្ញុំសង្ឃឹមថា ពុកម៉ែ បងប្អូននឹងយោកយល់ និងសូមចូលរួមថែរក្សាទាំងអស់គ្នា គឺដើម្បីខ្លួនយើង បរិស្ថានជុំវិញ យើងស្អាតល្អ សូមពុកម៉ែ បងប្អូនមេត្តា កុំសាងសង់ កុំលក់ដូររំលោភលើដីចំណីផ្លូវ និងយកសំរាមវេចខ្ចប់ ទៅ ទុកដាក់កន្លែងដែលជាទីតាំងអាជ្ញាធរតំរូវអោយដាក់ប្រមូលផ្តុំ កុំយកសំរាមទាំងអស់នេះទៅបោះចោលក្នុងលូ បង្ហូរទឹកតទៅទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
171 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2171 នាក់
ខែនេះ :
9857 នាក់
3 ខែនេះ :
29350 នាក់
សរុប :
387679 នាក់