ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អំណោយសប្បុរសធម៌របស់ឯកឧត្តម ហួន រាជចំរើន ប្រតិឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានចែក ជូនដល់ស្ត្រីកូន៣ ដែលកំពុងខ្វះខាតអាហារហូបចុក នឹងដោយប្តីជាប់ពន្ធនាគារ
Thu,10 June 2021 (Time 03:25 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 17នាក់)

ពិតណាស់ស្ត្រីដែលតែងមានក្តីសង្ឃឹមនៅលើស្វាមី រមែងតែងមានក្តីជឿជាក់នៅលើស្វាម៉ី ថាអាចនឹងជួយឲ្យក្រុម គ្រួសារមានក្តីសុខសាន្ត និងមានការអភិវឌ្ឍន៌ទៅមុខ ប៉ុន្តែករណីខាងលើនេះ ប្រសិនបើស្វាម៉ីមានគ្រោះភ័យ អាសន្នអន់ក្រជួបនូវគ្រោះថ្នាក់ណាមួយ គឺអាចធ្វើឲ្យវិបត្តិនៅក្នុងគ្រួសារនឹងកើឡើង។

ជាក់ស្តែងបងប្រសីម្នាក់ឈ្មោះ ថាន ឡា បច្ចុប្បន្នកំពុងរងទុក្ខជាទម្ងន់យ៉ាងខ្លាំង ព្រោះតែប្តីរបស់បងឈ្មោះ រ៉ែន កែវឡាយ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារ បានបន្សល់ឲ្យរូបបងស្រី ជួបនូវទុក្ខលំបាកជាខ្លាំង
ដោយហេតុថា ខណៈពេលដែលបងត្រូវសម្រាលកូនស្ថិតនៅក្នុងពេលដែលគ្មានលុយផងនោះ បងត្រូវដោះស្រាយ បញ្ហាថ្លៃឈ្នួលផ្ទះ ដោះស្រាយស្បៀងអាហារ ជាពិសេស គឺត្រូវមើលថែកូនៗតូចៗនៅក្នុងបន្ទុក ដែលមានគ្នា ចំនួនដល់ទៅ៣នាក់ ។

ដោយព្រោះតែមើលឃើញពីទុក្ខលំបាកនេះផងដែរ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ អំណោយមួយចំនួន ជាស្បៀង ដែលមានជាអង្ករ មី ទឹកស៊ីអិវ និងទឹកសុទ្ធ ចែកជូនបងស្រី តាមរយៈលោក ហួន ច័ន្ទថុន ដើម្បីបាន ជួយសម្រាលទុកលំបាក ការខ្វះខាតក្នុងពេលបច្ចុប្បន្ន ។

លោក ហួន ច័ន្ទថុន បានមានប្រសាសន៌ឲ្យដឹងថា តាមរយៈអំណោយមនុស្សធម៌នេះ ថ្វីបើមានសភាពតិចតួច ស្តួចស្តើងក្តី ប៉ុន្តែអំណោយចំនួននេះ គឺជាទឹកចិត្តរបស់ឯកឧត្តម ហួន រាជចំរើន ក្នុងនាមរូបឯកឧត្តមបានទទួល ដំណឹងពីសភាពការខ្វះខាតរបស់បងស្រី ដែលកំពុងប្រឈមដោះស្រាយ ។ ក្នុងនោះផងដែរ សម្រាប់រូបលោក
ផ្ទាល់ និងក្រុមការងារ ក៏សង្ឃឹមថា ទុក្ខលំបាករបស់បងស្រី អាចនឹងជ្រាបដល់ថ្នាក់ដឹកនាំ នៅពេលខាងមុខផង ដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
287 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2443 នាក់
ខែនេះ :
10111 នាក់
3 ខែនេះ :
27468 នាក់
សរុប :
376225 នាក់