ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ
Sun,09 May 2021 (Time 05:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

ពិតជាមិនកើតមាននោះសោះ ក្លាយជាហេតុធ្វើឲ្យខូចអស់មនុស្សប្រុសគេដ៏ទៃអស់ហើយ ក្នុងនោះប្រសិន បើជនបង្កនោះជាត្រឹមតែជាមនុស្សធម្មតា ក៏មិនគេមិនសូវជាហួសចិត្តនោះទេ ផ្ទុយទៅវិញបុគ្គលដែលស្រេក ឃ្លានតណ្ហាឡើងដល់កម្រិតផ្ទុះអង្សាម្នាក់នេះ គឺមានតួនាទីជាមេភូមិ ពោលគឺជាអាណាព្យាបាលមើលសុខ ទុក្ខពលរដ្ឋក្នុងភូមិ បែរជាសាងខ្លួនប្រព្រឹត្តអំពើដ៏លាមក ធ្វើឲ្យសង្គមមានការហួសចិត្តទៅវិញ ។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានធ្វើការចាប់ខ្លួនបុរសម្នាក់ ដែលជាប្រធានភូមិ នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដឹងរបស់ស្រ្តីជា ប្រពន្ធ នៅក្រោយពេលដែលបុរសរូបនេះ ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯង នៅក្នុងបន្ទប់ទឹកបាន សម្រេចចំនួន២ដង ហើយបានបែកធ្លាយរឿងនេះដឹងដល់ប្រពន្ធ ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងនោះឈ្មោ ប៊ិន ផាត អាយុ៥៦ឆ្នាំ មុខរបរជាប្រធានភូមិ ចំណែកឯកូនស្រីដែលរងការចាប់រំលោភនោះមានអាយុ២២ឆ្នាំ ហើយនាងពុំមែនជាស្រ្តីក្រមុំ ឬមេម៉ាយ នោះទេ ព្រោះរូបនាងមានប្ដីរួចទៅហើយ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងលើកទី១ នៅវេលាម៉ោង៦ និង៣០ នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយនៅពេលនោះ ជនរងគ្រោះដែលជាកូនស្រី បានចូលទៅ ងូតទឹកនៅក្នុងបន្ទប់ទឹកក្រោយផ្ទះតែម្នាក់ឯង ។ ឃើញឱកាសស្ងាត់ជនសង្ស័យ ក៏បានដើរចូលទៅតាមគំ រាមកុំឲ្យកូនស្រីស្រែក និងប្រាប់ដល់ក្រុមគ្រួសារដឹង រួចហើយចាប់រំលោភរហូតបានសម្រេច ទើបដើរ ចេញពីកន្លែងកើតហេតុ ហើយនាងក៏ពុំបានប្រាប់រឿងនេះ ដល់ម្ដាយឬប្ដីបានដឹងឡើយ ។

ប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ខណ:ដែលនាងបានចូល ទៅងូតទឹក នៅក្នុងបន្ទប់ទឹកខាងលើនោះ ជនសង្ស័យជាឪពុករូបនេះ ក៏បានដើរចូលទៅគំរាមសម្លាប់ និង ចាប់រំលោភជាលើកទី២ រហូតបានសម្រេចម្ដងទៀត ។ បន្ទាប់មកនាងបានលាក់រឿងនេះទុកក្នុងចិត្ត រហូត ដល់ថ្ងៃទី៦ ខែឧសភានេះ ទើបបែកធ្លាយដឹងដល់ម្ដាយ ហើយស្រ្តីជាម្ដាយក៏ប្ដឹងឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង តែម្តងទៅ ។

សមត្ថកិច្ចបានបន្តថា នៅក្រោយពេលដែលសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏ពុំបានបង្អែរបង្អង់ នោះទេ ដោយសមត្ថកិច្ចបានចុះទៅចាប់ខ្លួនបុរសនេះយ៉ាងទាន់ចិត្ត និងកសាងសំណុំរឿង ដើម្បីចាត់ការតាម នីតិវិធីផ្លូវច្បាប់តែម្ដង ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម មិនគួរណាកើតនៅលើបុរសម្នាក់ ដែលជាមេភូមិ ដែលពលរដ្ឋជាច្រើន តែងមានជំនឿជឿជាក់ ក្នុងការរស់នៅ បែរជាមកសាងនូវអំពើដ៏លាមក ដែលមិននឹកស្មានដល់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
125 នាក់
ម្សិលមិញ :
173 នាក់
សប្តាហ៍នេះ :
1864 នាក់
ខែនេះ :
6692 នាក់
3 ខែនេះ :
26260 នាក់
សរុប :
403823 នាក់