ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ
Sat,08 May 2021 (Time 11:54 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 119នាក់)

ពលរដ្ឋជាច្រើន ផ្តើមនាំគ្នារិៈគន់ឲ្យហុយសំពោងពេញទឹកដីស្រុកសៀមបូកហើយ ទៅលើមន្ត្រីបរិស្ថានដែលពួក គាត់លើកឡើងថា តែងបង្កបញ្ហាការក្តៅក្រហាយច្រំដែលៗ គ្មានភាពទទួលខុសត្រូវផ្តល់ដំណោះស្រាយយុត្តិធម៌ណា មួយដល់ពួកគាត់សោះនោះទេ ។

ជាក់ស្តែងអស់លោកមន្ត្រីបរិស្ថានទាំងអស់នោះ មិនព្រមបង្ហាញព្រំដីដែលជាដីគ្រប់គ្រងរបស់សមត្ថកិច្ចរបស់ខ្លួន
ឲ្យបានច្បាស់លាស់ថាត្រឹមណាជាច្រករបៀង ត្រឹមណាជាតំបន់ស្នូល នឹងត្រង់ណាជាដែនការពារ ឲ្យបានច្បាស់
ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានឃើញ និង ងាយស្រួលឲ្យពួកគាត់គោរព អនុវត្តច្បាប់នោះឡើយ ដែលជាហេតុ ផលកន្លងមកធ្វើឲ្យប្រជាពលរដ្ឋ ជួបនូវការកៀបសង្កត់ស្ទើរតែមិនឈប់ឈរសោះ ។

ទាក់ទិនទៅនឹងការឈឺចាប់របស់ពលរដ្ឋទាំងអស់នេះ កាលពឺថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ គ្រួសារ លោកពូ កុង ថា ដែលជាពលរដ្ឋរស់នៅភូមិ អូរឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យភ្នាក់ងារអ្នកយក ព័ត៌មានយើងដឹងថា ព្រោះតែមានគំនិតចង់បង្កើតមុខរបរស្របច្បាប់មួយ ដែលមិនពាក់ពន្ធនិងច្បាប់ហាមឃាត់ ក្រុមគ្រួរសាររបស់គាត់ ក៏បានដាំបង្គោលរបងដីព្រៃវាលៗនៅក្បាលស្រែក្រោយភូមិ ដើម្បីចិញ្ចឹមសត្វគោ ក៍ស្រាប់ តែមានក្លាយជាមានទំនាស់ជាមួយអស់លោកមន្ត្រីបរិស្ថាន ដោយកម្លាំងបរិស្ថានបានចុះមកហាម់ឃាត់មិនឲ្យ ធ្វើនោះទេ ហើយព្រមទាំងបញ្ជាឲ្យរុះរើរបងនោះចេញទៀតផង ។

ក្នុងពេលនោះ ក្រុមគ្រួសាររបស់គាត់ សំណូមពរសុំត្រឹមតែហ៊ុមព័ទ្ធចិញ្ចឹមសត្វគោ ការពារមិនឲ្យស៊ីដំណាំបងប្អូន ក្នុងភូមិប៉ុណ្ណោះ មិនពុំបានយកដីនោះទៅធ្វើអ្វីទេ គេក៏បានឃើញអស់លោកមន្ត្រីបរិស្ថាន គ្មានបេះដូងទាំងអស់ នោះ បានយកត្រាក់ទ័រ មកឈូសបំផ្លាញបង្គោលរបង ដែលដាំការពារសត្វគោនោះចោលអស់ ក្លាយជាហេតុ កើតជារឿង ធ្វើឲ្យពួកគាត់មានការក្តៅក្រហាយ និងឈឺចាប់យ៉ាងពេកពន់ ។

សម្រាប់ការត្អូញត្អែរនេះ លោក ទុំ សារុំ មេឃុំសៀមបូក ឯណោះវិញ លោកមានប្រសាសន៌ថា ក្នុងនាមលោក ជាបន្ត្រីមូលដ្ឋាន រូបលោកក៍មិនយល់អំពីច្បាប់របស់ មន្ត្រីបរិស្ថានផងដែរ ។ លោកក៍មិនបានដឹងកំណត់ព្រំដី ដែលត្រូវការពារដោយមន្ត្រីបរិស្ថានដូចគ្នា ។ ក្នុងនោះ រាល់ការសាងសង់លំនៅដ្ឋានរបស់ពលរដ្ឋ ពួកគាត់តែធ្វើ សំណើស្នើសុំអាជ្រៀកឈើម្តងៗ គឺតាមរយះមេភូមិ និងតាមរយះខ្លួនលោកផ្ទាល់ប្រថាប់ត្រាស្នើសុំទៅបរិស្ថាន ប៉ុន្តែកន្លងមក គឺមានការយឺតយ៉ាវណាស់ ទម្រាំតែធ្លាក់លិខិតមកវីញម្តងៗ វាហួសពេលដែលត្រូវធ្វើក៍មាន ជួន កាលដាក់សំណើហើយ ប្រជាជនលោកចូលអារត្រឡប់មកវិញជួបក្រុមល្បាតចាប់ពិន័យថ៍អស់ប្រាក់លាន ដែល ហេតុនេះ ហើយលោកក៍មិនយល់របៀបធ្វើការរបស់បរិស្ថានដូចគ្នា ។

លោកក៍សូមសំណូមពរដូចគ្នាចង់អោយមានការសម្របសម្រូល រកវិធីណាមួយ បញ្ជៀសជម្លោះ និងទុក្ខកង្វល់ របស់ពលរដ្ឋលោកផងដែរ ។

ដោយឡែករូបលោក ម៉ម ដារា ប្រធានស្នាក់ការព្រៃឡង់ លោកថា លោកធ្វើតាមច្បាប់ មិនត្រូវបានយោគយល់ ទេ ចឹងរឿងដែលអ្នកធ្វើរបងហុំព័ទ្ធព្រៃ ដែលក្រុមលោកឈួសរុញនោះ លោកធ្លាប់ឲ្យពួកគាត់ធ្វើកិច្ចសន្យាហើយ ៗ រឿងនេះ ដែរលោកនឹងកសាងសំណុំរឿងប្តឹងទៅតុលាការ ។

តែបើទោះជាបែបនេះក្តី បើយោងតាមសម្តីពលរដ្ឋអ្នកនៅទីនោះជាច្រើននាក់ និយាយឲ្យដូចៗគ្នាថា ការតឹងរឹង នោះ ដូចមិនស្មើរភាពទេ អ្នកខ្លះចូលអារជ្រៀកឈើក្នុងតំបន់ការពារដឹកមកតាំងលក់តាមបណ្តោយមាត់ទន្លេ ហូរហែរដូចផ្សារត្រី ម៉េចក៍មិនឃើញអស់លោកបរិស្ថានចាប់ ហើយអារឿងពិន័យនោះ មិនដឹងយកលុយទៅណា ទេតាំងតែពីពេលកើតបរិស្ថានមក ឈើព្រៃអស់យ៉ាងកំហុកតែម្តង ពួកគាត់មិនយល់ទេ តើបរិស្ថានការពារលុយ ឬការពារឈើ ពួកគាត់លើកឡើងថា ពេលមិនទាន់មានបរិស្ថាន ឈើសល់ច្រើន ហើយក៍មិនសូវមានរឿងក្តៅក្រ ហាយ តែពេលនេះ សូម្បីតែដាក់របងក្បាលស្រែរ ក៍មិនបានចឹង រស់នៅទៅមុខទៀតកាន់តែពិបាកហើយ លោក ព្រះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
127 នាក់
ម្សិលមិញ :
173 នាក់
សប្តាហ៍នេះ :
1866 នាក់
ខែនេះ :
6694 នាក់
3 ខែនេះ :
26262 នាក់
សរុប :
403825 នាក់