ថ្មីៗនេះ មានសេចក្តីរាយការណ៌ចេញទឹកដីឃុំរៈយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រជាពល រដ្ឋជាច្រើនក្នុងការគ្រប់គ្រងរបស់លោក ប៉ិល ឌិត ដែលជា មេឃុំរៈយ៉ កំពុងមានការឈឺចាប់យ៉ាងខ្លាំង ព្រោះ តែពួកគាត់យល់ថា លោកមេឃុំរូបនេះ ហាក់គ្មានភាពយុត្តិធម៌ ដោយប្រើអំណាចខ្លួនស៊ីញ៉េចុះហត្ថលេខា លើដីកម្មសិទ្ធយកដីពលរដ្ឋ ទៅឲ្យអ្នកដ៏ទៃទាំងគគ្លើន ក្លាយ ជាហេតុផល ធ្វើឲ្យពលរដ្ឋមានការអាក់អន់ស្រ ពន់ចិត្តជាមួយថ្នាក់ដឹកនាំអាជ្ញាធរថ្នាក់ស្រុក និងខេត្តជាខ្លាំង។សេចក្តីរាយការណ៌បានបន្តថា ទីតាំងដីមួយកន្លែងមានទំហំក្បាលដី១៧៩ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ ជារបស់ ពលរដ្ឋដែលមានឪពុកឈ្មោះ គឹម សារ៉េត និងកូនឈ្មោះ សាន្ត ណាន់ បានកាន់កាប់ និងរុករានយកជាកម្ម សិទ្ធបង្កបង្កើនផលតាំងពីឆ្នាំ១៩៩៩មកម៉្លេះ ។ ក្នុងនោះក្នុងឆ្នាំ២០០០ ពលរដ្ឋដែលមានឈ្មោះ សាន្ត ណាន់ ក៏បានស្នើសុំការអនុញ្ញាតសុំឲ្យមេឃុំរៈយ៉ ដែលមានរូបលោក ប៉ិល ឌិត ម្នាក់នេះ ជួយបញ្ជាក់លើពាក្យសុំ កាន់កាប់ដីធ្លីរបស់ខ្លួនឲ្យបានស្របច្បាប់ ដូចពលរដ្ឋដ៏ទៃ ។សម្រាប់ការស្នើសុំនេះ លោក ប៉ិល ឌិត មេឃុំរៈយ៉ បានធ្វើការបដិសេដ្ឋមិនព្រមចុះហត្ថលេខាបញ្ជាក់ជាសក្ខី ភាពលើពាក្យសមកាន់កាប់អ្វីនោះឡើយ បើទោះជាពលរដ្ឋ២នាក់ឪពុកកូនអង្វរយ៉ាងណាក៏ដោយ ដោយរូប លោកយកហេតុផលនេះហេតុផលនោះ មកសំអាងឲ្យតែរហូត ផ្ទុយទៅវិញនៅឆ្នាំ ២០០៥ រូបលោក ប៉ិល ឌិត ដែលជាមេឃុំរៈយ៉រូបនេះ បែរជាស៊ីញ៉េចុះហត្ថលេខាលើដីពលរដ្ឋស្លូតត្រង់២នាក់ឪពុកកូននេះ ឲ្យក្រុម គ្រួសារមន្ត្រីដ៏ធំសម្បើម ដោយគេស្គាល់ថា ជាគឺប្តីលោកស្រីម្នាក់ឈ្មោះ សេង មន្ត្រីផ្នែកអនាម័យប្រចាំនៅ សាលាស្រុកកោះញែក ឲ្យយ៉ាងរលូនទៅវិញ ។នៅក្នុងពាក្យសុំកាន់កាប់ ដែលរូបលោក ប៉ិល ឌិត ប្រើអំណាចជាមេឃុំចុះហត្ថលេខាស៊ីញ៉េបញ្ជាក់ឲ្យយ៉ាង ក្រឡែតៗនេះផងដែរ ត្រូវបានគេអះអាងថា មានការក្លែងមេដៃពលរដ្ឋម្ចាស់ព្រំដី ដោយពលរដ្ឋម្ចាស់ព្រំដី ជាប់នឹងអ្នកស្នើសុំកាន់កាប់ដីធ្លីនេះ បានអះអាងថា រូបគាត់ពុំបានចូលរួមផ្តិតមេដៃធ្វើសាក្សីនោះឡើយ ។នៅក្នុងកំណត់ហេតុ ស្តីពី វិវាទដីធ្លី សំណុំរឿងលេខ ០៤/ ២១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុកកោះញែក គេក៏បានឃើញមានឈ្មោះ មឿន វិត ដែលជាម្ចាស់ទីតាំងដីជាប់ព្រំ បានបញ្ជាក់យ៉ាងច្បាស់ ថា ស្នាមមេដៃអះអាងជាម្ចាស់ព្រំដី នៅក្នុងពាក្យសុំកាន់កាប់ដែលចុះហត្ថលេខាដឹងឮរបស់លោក ប៉ិន ឌិត កន្លងមកនោះ គឺមិនមែន ជាមេដៃរបស់ខ្លួននោះទេ ពោលគឺស្នាមមេដៃដែលផ្តិតនោះ គឺជាការក្លែងបន្លំទាំង ស្រុង ។សម្រាប់ការតស៊ូទាមទាភាពយុត្តិធម៌ផងនោះ លោក គឹម សារ៉េត និងកូនប្រុសឈ្មោះ សាន្ត ណាន់ បានសំ ណូមសុំដល់អាជ្ញាធរថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រព័ន្ធតុលាការ សូមមេត្តាជួយមានចំណាត់ការជួយដល់រូបគាត់ ផង ព្រោះពេលនេះ ដីរបស់គាត់កំពុងត្រូវបានបុគ្គលខិលខូច ពពាយនាយលក់ជាខ្លាំងណាស់ ។ដោយឡែកលោក ប៉ិល ឌិត ដែលជាមេឃុំរៈយ៉ អង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននោះទេ ព្រោះពុំ មានលេខទំនាក់ទំនង អង្គភាព័ត៌មានយើងរង់ចាំរាល់ប្រតិកម្មទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិន សុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា