ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
មូលនិធិមនុស្សធម៌វត្តអង្គសិរី បានពាំនាំអំណោយមនុស្សធម៌ទៅចែកជូនដល់ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន២០គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច ក្រោមការដឹកនាំពីព្រះគ្រូ នឿន កុសល
Mon,31 May 2021 (Time 05:19 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 18នាក់)

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ មានការរីករាយនិងសាទរជាខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ឃុំអរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំពោះព្រះគ្រូ នឿន កុសល ព្រះចៅអធិការ វត្តអង្គសិរី ប្រធានមូលនិធិវត្តអង្គសិរី និងរូបលោក យឹម សៅ ប្រធានក្រុមហ៊ុនវិរៈវតធើ ដែលបានផ្តល់នូវក្តី ស្រឡាញ់ និងការយកចិត្តទុកដាក់ ចំពោះពលរដ្ឋចំនួន២០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងមាន
ការខ្វះខាតស្បៀងអាហារ ហូបចុក ក្នុងពេលដែលពួកគាត់កំពុងអនុវត្តវិធានការ របស់ថ្នាក់ដឹកនាំ ។

អំណោយសម្រាប់ចែកជូនពលរដ្ឋទាំង២០គ្រួសារនេះ រួមមានក្នុងមួយគ្រួសារៗ មានអង្ករ២៥គីឡូក្រាម ទឹក ត្រីចំនួន ១យួរ ទឹកសុទ្ធវីតាល់ចំនួន១កេះ មីចំនួន១០ កញ្ចប់ ។

ក្តីស្រឡាញ់ និងទឹកចិត្តសប្បុរសធម៌ របស់ព្រះគ្រូ នឿន កុសល និងលោកនាយកក្រុមហ៊ុនវិរៈវ៉តធើ ក៏ដូចជា ក្រុមការងារមូលនិធិមនុស្សធម៌ទាំងអស់ ដែលជានិច្ចជាកាលតែងតែជួយឈឺឆ្អាល និងយកចិត្តទុកដាក់ដល់ ទុក្ខលំបាករបស់ពលរដ្ឋក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច កន្លងជាប្រចាំ ក្នុងនោះដូចជាបំពាក់អំពូលផ្ទាំង សូឡា ក៏ដូចជាការងារមនុស្សធម៌ជាច្រើនទៀផង ។

សម្រាប់ជាការអរព្រះគុណ និងអរគុណ ទាំងរដ្ឋអំណាច ក៏ដូចជាពលរដ្ឋទាំងអស់ក្នុងឃុំអូរឬស្សី សូមប្រគេន ពរ ជូនពរដល់ព្រះគ្រូ និងលោកនាយកក្រុមហ៊ុនវិរៈវ៉តធើ ក៏ដូចជាក្រុមការងារមូលនិធិទាំងអស់ សូមទទួល បានតែសុខភាពល្អ បរិបូរណ៌ ជ័យជំនះគ្រប់ភារៈកិច្ច ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
262 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2418 នាក់
ខែនេះ :
10086 នាក់
3 ខែនេះ :
27443 នាក់
សរុប :
376200 នាក់