ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បុគ្គលិក Foodpanda ម្នាក់ត្រេកត្រអាលនឹងលាភជ័យដឹកទំនិញឲ្យម៉ូយខ្លាំងពេក ខ្វះការប្រុងប្រយ័ត្ន ជិៈបំបុកសមត្ថ កិច្ចដែលឈរជើងការពារនៅតំបន់បិទខ្ទប់ក្នុងតំបន់ក្រហម
Mon,03 May 2021 (Time 10:25 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 17នាក់)

ក្លាយជាការហួសចិត្តពីសំណាក់មហាជន ខណៈដែលបុគ្គលិករបស់ Foodpanda ម្នាក់ បើកបរខ្វះការប្រុងប្រយ័ត្ន
ដោយគេសង្ស័យថា អាចព្រោះតែដើម្បីប្រជែងគ្នាដឹកទំនិញឲ្យម៉ូយ ទើបមិនចាប់អារម្មណ៌ជាមួយទៅចនឹងសមត្ថ កិច្ចដែលខិតខំប្រឹងប្រែងបំពេញការងារនៅចំណុចទីតាំងបិទខ្ទប់ រហូតធ្វើឲ្យសមត្ថកិច្ចម្នាក់បាក់ជើង យកទៅព្យា បាលនៅមន្ទីរពេទ្យភ្លាមៗ ។

គ្រោះថ្នាក់មួយនេះ បានកើតឡើងនៅវេលាម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ក្នុងចំណុច ច្រមុះជ្រូក ស្ទឹងមានជ័យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជនបង្កមានឈ្មោះ រ័ត្ន ភេទ
អាយុជាង២០ឆ្នាំ ជាបុគ្គលិកដឹកទំនិញ Foodpanda ចំណែកមន្ត្រីនគរបាលរងគ្រោះ មានឈ្មោះ សុន ពន្លឺ រង របួសជើង បានព្យាយាមបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្ននេះ បុគ្គលិក Foodpanda ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយ បញ្ជូនទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដោយឡែកមន្ត្រីសមត្ថកិច្ចអន្តរាគមន៌កំពុងបំពេញការងារ ដែល រងគ្រោះនេះ ថ្លៃព្យាបាលរបួសរបស់មន្ត្រីនគរបាលរងគ្រោះរូបនេះ គឺលោក ម៉េង វិមានតារា អធិការនគរ បាលខណ្ឌមានជ័យ ជាអ្នករាប់រងទាំងស្រុង ។

ទោះជាយ៉ាងណាក្តី មតិមហាជនជាច្រើន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃអម្លុងពេលសមត្ថកិច្ច អនុវត្តន៌វិធានការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គេបានឃើញក្រុមបុគ្គលិក Foodpanda បើកបរហាក់បីដូចជាប្រកួតប្រជែងគ្នាខ្លាំងណាស់ ពោលគឺចេញដំណើរម្តងៗ ៥ទៅ៦ម៉ូតូ និងល្បឿងលើៀនខ្លាំង ណាស់ អញ្ចឹងហើយ នាយកក្រុមហ៊ុន ក៏គួរនឹងមានការកែលំអរឲ្យបានច្រើនផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
206 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1750 នាក់
ខែនេះ :
7980 នាក់
3 ខែនេះ :
21164 នាក់
សរុប :
360079 នាក់