ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឃាត់ខ្លួនប្រជាពលរដ្ឋចំណាកស្រុកចំនួន១៧នាក់ ដែលមកកាប់ទន្ទ្រានដីរដ្ឋក្នុងឃុំស្រយ៉ង់ យកមកអប់រំនឹងធ្វើ កិច្ចសន្យាបញ្ឈប់សកម្មភាព
Sun,30 May 2021 (Time 06:55 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 20នាក់)

យ៉ាងហោចណាស់ប្រជាពលរដ្ឋចំណាកស្រុកមកពីបណ្តាខេត្តនានាចំនួន១៧នាក់ ដែលពួកគាត់ជឿតាមមេ ខ្យល់ហើយបានកេណ្ឌកងគ្នាមកកាប់រុករានទន្ទ្រានដីរដ្ឋ ដើម្បីបំណងយកទៅធ្វើជាកម្មសិទ្ធដោយខុស ទៅនិង ច្បាប់នៅចំនុចភូមិសាស្ត្រភូមិស្រយ៉ងត្បូង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ តាមតែការអូសទាញ និង បំផុសបំផុលពីសំណាក់ក្រុមមេខ្យល់មួយចំនួនតូច តែគំរោងការដែលពួកគេកំពុងតែប្រព្រឹត្តទាំងនេះ ត្រូវបាន បរាជ័យទាំងស្រុង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ដោយលេខដាក់អារ័ក្សជាន់ ត្រូវបានកំលាំង សមត្ថកិច្ចចម្រុះថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត នឹងមានការសម្របសម្រួលដោយ ផ្ទាល់ពីសំណាក់លោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

ក្នុងឧិកាសនោះ លោកព្រះរាជអាជ្ញារងបានបញ្ជាក់ប្រាប់មកក្រុមអ្នកសារព័ត៏មានយើងនៅថ្ងៃដដែល នេះថា ជាលទ្ធផលក្នុងកិច្ចចុះប្រតិបត្តិការ នោះកំលាំងសមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលដោយលោកនោះ ជាលទ្ធផល គឺកំលាំងសមត្ថកិច្ចបានឈានទៅដល់កាឃាត់ខ្លួនប្រជាពលរដ្ឋបានចំនួន១៧នាក់ និងដកហូតវត្ថុ តាងបានមួយចំនួន ក្នុងនោះរួមមានម៉ូតូ៣គ្រឿង គោយន្តកន្ត្រៃ១គ្រឿងផងដែរ។

លោកព្រះរាជអាជ្ញារងបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងនេះពួកគាត់ភាគច្រើនជាអ្នកចំណាកស្រុក មកពី បណ្តាខេត្តនានាហើយពួកគាត់មកនេះ គឺពួកគាត់មកតាមការអូសទាញរបស់មេខ្យល់តែប៉ុណ្ណោះ។ ហើយ ដីដែលពួកគាត់មានគំរោងទន្ទ្រានកាន់កាប់នៅចំនុចខាងលើ លោកព្រះរាជអាជ្ញារងថា គឺមានទំហុំរហូត ដល់ទៅ ៦,៣៧៨ ហិកតា ឯណោះ ។

តែបើទោះបីយ៉ាងនេះក្តីលោក វុធ សាវី ព្រះរាជអាជ្ញារងថា ពួកគាត់ទាំងប៉ុន្មាននាក់ខាងលើ ត្រូវបានឲ្យត្រឡប់ ទៅលំនៅដ្ឋានវិញ បន្ទាប់ពីសមត្ថកិច្ចជំនាញក៏ដូចជាអាជ្ញាធរដែនដី ធ្វើការណែនាំអប់រំ និងពួកគាត់ព្រម ទទួលធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មរុករានដីព្រៃ របស់រដ្ឋដែលច្បាប់ហាមឃាត់ នឹងឈប់ជឿតាមការអូស ទាញរបស់មេខ្យល់តទៅទៀតដែរ ។

ដោយឡែកចំពោះមេខ្យល់ចំនួន៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋទាំង១៧នាក់ខាងលើ លោកព្រះរាជអាជ្ញា រងថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ នឹងប្រមូលភស្តុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តព្រះវិហារ ចាត់កាបន្តរតាមនិតិពិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
259 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2415 នាក់
ខែនេះ :
10083 នាក់
3 ខែនេះ :
27440 នាក់
សរុប :
376197 នាក់