ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិ ឃុំស្រអែម ចំនួន៦នាក់ ដែលពួកគាត់ចំណាកខេត្ត ទៅប្រកបមុខរបរ ទទួល ទានក្រៅខេត្ត ក្រោយធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវិដ១៩
Sun,30 May 2021 (Time 05:02 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 22នាក់)

ដំណឹងដ៏សែនរន្ធត់មួយ ដែលប្រៀបបានទៅនឹងស្នួរជួងញញាក់ស្មារតី នឹងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាពិសេសប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំង មូលតែម្តងថា សត្រូវដែលគ្មានស្រមោលដូចជាជំងឺកូវិដ១៩នេះ គឺមិនត្រូវមើលស្រាល និងធ្វេសប្រហែសនោះ បានឡើយ ។

យ៉ាងណាម៉ិញ ជាក់ស្តែងដូចជាបងប្អូនប្រជាពលរដ្ឋចំនួន៦នាក់ រួមនិងក្មេងស្រីម្នាក់ផងនោះ ដែលពួកគេទាំង នោះបានចំណាកខេត្ត ទៅប្រកបមុខរបរ រកទទួលទាននៅឯខេត្តផ្សេង តែអ្វីដ៏សែនរន្ធត់នោះ ក្រោយធ្វើតេស្ត ជាលទ្ធផលគ្រូពេទ្យបានបញ្ជាក់ថា ពួកគេទាំង៦នាក់រួមទាំងក្មេងស្រី១នាក់ ទៀតផងបានផ្ទុកនូវមេរោគកូវិដ ១៩ ។

ជុំវិញនិងករណីផ្ទុះជំងឺកូវិដ១៩ នៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាស្រុកមួយដាច់ស្រ យោលនោះ។ បើតាមការបញ្ជាក់ពីលោកជា គឹម សេង អភិបាល នៃគណអភិបាល ស្រុកជាំក្សាន្ត បានប្រាប់ មកក្រុមអ្នកសារព័ត៏មានយើងនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋក្នុងតំណាងប្រជា ពលរដ្ឋទាំង៦នាក់ ដែលកើតជំងឺកូវិដ១៩នោះគឺគាត់បានខលទូរស័ព្ទមកប្រាប់លោកដោយផ្ទាល់ ក្នុងគោល បំណងចូលរួមសហការជាមួយ និងអាជ្ញាធរដែនដីដែរ លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ប្រជា ពលរដ្ឋដែលបានកើតជំងឺកូវិដ១៩ទាំង៦នាក់ខាងលើនេះ គឺពួកគាត់រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុក ជាំក្សាន្តខេត្តព្រះវិហារ តែរយះពេល១ខែមុននេះ ពួកគាត់បានចំណាកខេត្តទៅប្រកបមុខរបររកទទួលទាន នៅឯខេត្តកំពតឯណោះ ហើយក្នុងករណីដែលពួកគាត់បានកើតជំងឺកូវិដ១៩នេះ គឺលោកសង្ស័យថា ពួក គាត់ហ្នឹងអាចកើតនៅឯខេត្តកំពតឯណោះ តែនៅថ្ងៃទ២៦ ខែឧសភា ឆ្នាំ២០២១នេះ ពួកគាត់ទាំងនេះបាន មកពីខេត្តកំពតមកដេកនូវផ្ទះសំណាក់រស្មីសុគុណ ក្នុងឃុំស្រអែម លុះព្រឹកឡើងថ្ងៃទី២៧ ខែឆ្នាំដដែល ពួកគាត់មានកម្មវិធីភ្ជាប់ពាក្យកូន នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក្នុងកម្មវិធីខាងលើនេះ គឺមានបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធក្នុងកម្មវិធីខាងលើនេះមានចំនួន ៣៥នាក់តែបើទោះបីយ៉ាងណា លោកអភិបាលស្រុកថា រាល់ទីតាំងដែលពាក់ព័ន្ធរួម និងផ្ទះសំណាក់រស្មីសុ គុណបូករួម នឹងប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានខាងលើ លោកនឹងគោរពទៅតាមបទបញ្ជារបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារថា និងត្រូវឲ្យផ្អាកដំណើរការអាជីវកម្មនូវផ្ទះសំណាក់ខាង លើជាបណ្តោះអាសន្ន បូករួមនឹងអ្នកដែលពាក់ព័ន្ធទាំងនោះ គឺតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក្តចំនួន១៤ ថ្ងៃ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាមួយគ្នានោះលោកអភិបាលស្រុកបន្តរទៀតថា ក្នុងនាម លោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក គឺលោកចាត់ឲ្យកងកំលាំងទាំង៣រួម និងអភិបាល រងនិងអាជ្ញាធរដែនដី ដើម្បីបន្តរស្វះស្វែង និងស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធ ក្នុងករណីខាងលើដើម្បី ឲ្យពួកគេមកធ្វើចត្តាឡីស័កបន្តរ។
ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់របស់លោក ប្រាក់ ភី មេឃុំស្រអែម បានឲ្យដឹងថា អ្នកដែលផ្ទុក កូវិដ១៩ទាំង៦នាក់បូក និងកុមារី១នាក់ខាងលើ មានឈ្មោះដូចខាងក្រោមនេះ។ ១/ ម៉ោង ធី ភេទប្រុស
២/ ហួត ពៅ ភេទស្រី ៣ /ឃឹម សារឿន ភេទប្រុស ៤/ សៀក ចាន់លាភ ភេទស្រី ៥/ យោន សូទ្រី ភេទប្រុស ៦/ អៀង សូជីង ភេទស្រី សុរប៦នាក់ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះ វិហាររួម និងក្មេងស្រី១នាក់ ដែលម្តាយរបស់គេបានយកមកផ្ញើរជាមូយជីដូនរបស់គេ នៅភូមិឃុំខាងលើ ក្រោយធ្វើតេស្តរួច ជាលទ្ធផលរកឃើញជំងឺកូវិដ១៩ ដែលសរុបមានចំនួន៧នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
261 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2417 នាក់
ខែនេះ :
10085 នាក់
3 ខែនេះ :
27442 នាក់
សរុប :
376199 នាក់