ចឹងហើយមន្ត្រីចិត្តខ្លាំងសម័យឆ្នាំ២០២១ ដោយកន្លងមកគេធ្លាប់តែឮថា មន្ត្រីរាជការគឺជាអ្នកបម្រើរាស្ត្រ គឺជាអ្នក ដែលផ្តល់នូវសុភមង្គលសម្រាប់រាស្ត្រ ជាសសរទ្រូងរបស់រដ្ឋ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរាជការដែលមានតួនាទីដល់ទៅ នាយករងសាលាក្រុងច្បារមនម្នាក់ បែរជាប្រើចរិកកាយវិការមិនស្មើទៅនឹងប្រជាពលរដ្ឋអវិជ្ជាម្នាក់ បានទាត់ថាស ក្មេងស្រីលក់ព្រីងម្នាក់កំពប់រាយពេញដី ក្លាយជាការរិៈគន់ពីសំណាក់មហាជនជាខ្លាំង រហូតនៅទីបំផុត ត្រូវបាន លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានផ្តល់យុត្តិធម៌ជូនក្មេងស្រីដ៏កម្សត់ ដោយតម្រូវឲ្យ រូបមន្ត្រីជើងខ្លាំងរូបនោះ ក្លាយជាមន្ត្រីធម្មតា ត្រឹមតែជាមន្ត្រីអានក្រដាសទៅវិញ ។គួរបញ្ជាក់ថា រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ បានសម្រេចបញ្ចប់តួនាទី លោក ឡាក់ ប៊ុនធីម ពីនាយករងរដ្ឋបាល សាលាក្រុងច្បារមន មកជាមន្ត្រីធម្មតា នៃក្រុងច្បារមន ក្រោយមន្រ្តីរូប នេះបានទាត់ថាសព្រីង ក្មេងស្រីម្នាក់កំពប់រាយពេញដី ហើយត្រូវបានបណ្តាញសង្គម ចែកចាយជាបន្តបន្ទាប់ ។ក្នុងនោះ លោក វ៉ី សំណាង អភិបាលខេត្ដ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា ដើម្បីចូលជួបសំណេះសំណាល និងផ្ដល់អំណោយមួយចំនួន ជូនជា ការលើកទឹកចិត្តឡើងវិញផងដែរ ។ប៉ុន្តែបើទោះជាមានការលើកទឹកចិត្តពីសំណាក់លោកអភិបាលខេត្តចំពោះក្មេងស្រីរងគ្រោះ ក៏ដោយក្តី ដោយឡែក មហាជនជាច្រើននៅក្នុងបណ្តាញសង្គម នៅតែទទូចសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ សូមមេត្តាជួយពង្រឹង ដល់មន្ត្រីនៅក្រោមៗឧិវាទឲ្យបានហ្មត់ចត់ផងទាន ពីព្រោះថា រាស្ត្រមានបញ្ហាគឺចាំបាច់ពឹងមន្ត្រីរាជការ ដែលជា សសរទ្រូងរបស់រដ្ឋ ចុះបើនៅតែមានបុគ្គលមន្ត្រីមួយចំនួន ដូចជាករណីមន្ត្រីប្រភេទលោក ឡាក់ ប៊ុនធីម កើតមាន ទៀតនោះ តើគុណធម៌ ព្រហ្មវិហារធម៌ និងសីលធម៌ របស់មន្ត្រីរាជការ ជាអ្នកបម្រើរាស្ត្រ អាចឲ្យពលដ្ឋជឿ ជាក់បានដល់កម្រិតណា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា