ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ
Sun,02 May 2021 (Time 02:48 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 110នាក់)

នាព្រឹកថ្ងៃនេះ ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២១ លោកយាយ ទិត្យ សាវ៉ាត ហៅលោកយាយ ស្រី ប្រធានគណៈ កម្មការសាងសង់វត្តភ្នំស្រួច ស្ថិតនៅឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រគល់អង្ករធ្វើជាអំណោយជាច្រើន បាវ តាមរយៈជួបផ្សាយ ដើម្បីយកទៅជូនប្រជាពលរដ្ឋ និងមួយចំណែកទៀតជូនទៅលើក ប៉ុល ម៉ាក មេឃុំពោធិ៍ ម្រាល និងក្រុមប្រឹក្សាឃុំ ដើម្បីប្រគេនវត្តសាឡាំចំនួន២បាវ វត្តមុនីសោភ័ណ្ឌ ចំនួន២បាវ វត្តពោធិ៍ម្រាលចំនួន ៥បាវ និងប្រជាពលរដ្ឋមួយចំនួនទៀត ។

អំណោយមនុស្សធម៌ទាំងអស់នោះ លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ប្រគល់ជូនតាមក្រុមការងារជួប ផ្សាយ ដើម្បីយកជូនដល់លោក ប៉ុល ម៉ាក និងក្រុមប្រឹក្សាឃុំ ប្រគេនចែកជូនទៅតាមបណ្តាវត្តដែលកំពុងខ្វះខាត នៅក្នុងឧិកាសនោះ លោក ប៉ុលម៉ាក មេឃុំពោធិ៍ម្រាល និងស្មៀនឃុំ និងក្រុមប្រឹក្សាឃុំ ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោកយាយ ទិត្យ សាវ៉ាត ហៅលោកយាយស្រី តាមរយៈជួបផ្សាយ ដែលជានិច្ចជាកាលដែល បានយកអង្ករទៅប្រគល់ជូនលោក ប៉ុល ម៉ាក ដើម្បីចែកជូនព្រះសង្ឃដែលនៅតាមបណ្តាវត្ត និង ប្រជាពលរដ្ឋ មួយចំនួន ដែលកំពុងខ្វះខាត ។

ដោយឡែកប្រជាពលរដ្ឋជាច្រើន ទទួលបានអំណោយមនុស្សធម៌នេះផងដែរ បានលើកឡើងថា ពួកគាត់ទាំង អស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះទឹកចិត្តដ៏ប្រសើររបស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ដែលជានិច្ចជាកាលលោកយាយតែងតែទំនាក់ទំនងរាល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុងនិងក្រៅ
ប្រទេស ពាំនាំអំណោយជាច្រើនចែកជូនដល់អ្នកខ្វះខាតជាបន្តបន្ទាប់ ដោយពុំគិតថា ជាវិស័យពុទ្ធចក្រ និង វិស័យអាណាចក្រ នោះឡើយ ។

សម្រាប់ការកោតសសើរនេះផងដែរ បងប្អូនពលរដ្ឋជាច្រើន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមការងារជួបផ្សាយ ដែលជានិច្ចជាកលផងដែរ តែងចំណាយកម្លាំងកាយចិត្តពាំនាំ នូវអំណោយនានា ជាច្រើន ជួយផ្តល់ជូនដល់ពលរដ្ឋដែលតែងមានការខ្វះខាត ហើយក៏សុំជូនពរដល់ក្រុមការងារជួបផ្សាយទាំង អស់ សូមទទួលបានតែសេចក្តីសុខ និងជួយជំនះគ្រប់ភារៈកិច្ច ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
173 នាក់
សប្តាហ៍នេះ :
1861 នាក់
ខែនេះ :
6689 នាក់
3 ខែនេះ :
26257 នាក់
សរុប :
403820 នាក់