ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
អុញនោះ!... ក្រុមឈ្មួញមានបារមីធំ សម្រុកចាក់ដីលុបអាងស្តុបទឹកដងទង់ ដើម្បីសាងសង់ផ្ទះល្វែងលក់ ដោយ ឡែកអស់លោកអាជ្ញាធរូលដ្ឋាន បានត្រឹមតែបើកភ្នែកមើលមិនព្រមអើពើ
Tue,18 May 2021 (Time 05:11 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 34នាក់)

រយៈពេលប៉ុន្មានថ្ងៃនេះ គេបានឃើញបែកធ្លាយជាបន្តបន្ទាប់ ក្នុងនោះក៏មានបណ្តាញព័ត៌មានក្នុងស្រុក ជាច្រើន បានចែករំលែកឲ្យភ្លូកទឹកភ្លូកដី ក្នុងករណីក្រុមឈ្មួញ បានចាក់ដីលុបអាងទឹកដងទង់ មានទំហំប្រមាណជាង ១០ ហិកតា ស្ថិតនៅក្នុងភូមិសុភី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវបានក្រុមហ៊ុនរបស់ លោកស្រី ប៊ូ ចាន់ធឿន បាន ចាក់ដីលុបហើយ ដើម្បីរៀបចំសង់ផ្ទះល្វែងលក់។

ប្រភពពីប្រជាពលរដ្ឋថា អាងទឹកដងទង់នេះ គឺជា អាងស្តុកទឹកដែល ប្រជាពលរដ្ឋ ប្រើប្រាស់ជាយូរណាស់មក ហើយ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ស្របពេលដែល មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុង សហគមន៍ ដែលគ្រប់គ្នាមិនហ៊ានដើរ ហើរទៅណានោះ ស្រាប់ តែគេឃើញមានគ្រឿងចក្ររាប់សិបគ្រឿង ដែលគេដឹងថា គឺជារបស់ក្រុមហ៊ុនលោកស្រី ប៊ូ ចាន់ធឿន បានសម្រុកដឹកដីយកមកចាក់លុបបឹងនោះ ដោយ គេមិនឃើញអាជ្ញាធរចាត់វិធានការទប់ស្កាត់ឡើយ។

តែបើតាម ពលរដ្ឋថា ប្រហែលជាអាចមានការត្រូវរ៉ូវគ្នា ជាមួយអាជ្ញាធរហើយមើលទៅ ទើបបានជាគេហ៊ានលុប អាងទឹកដែលជាសម្បត្តិរបស់រដ្ឋ ហើយបែរជាអាជ្ញាធរក៏មិនអើពើដែរនោះ។

ជុំវិញពាក់ព័ន្ធករណីខាងលើនេះលោក ទល់ រិន្ទ មេភូមិសុភី បានប្រាប់ថាអាងទឹកដងទង់នេះ គឺមានទំហំជាង ៥ ហិកតា ហើយដីនៅជុំវិញអាងទឹក គឺមានជាង៧ហិកតា ដែលកន្លងមកប្រជាពលរដ្ឋ បាន អាស្រ័យផលលើដីនោះ ហើយ ពេលនេះ គឺពិតជាមានការចាក់ដីលុបអាងពិតមែន ។

ទាក់ទិនទៅនឹងព័ត៌មាននេះ អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីក្រុមហ៊ុន បុរីធម្មជាតិដងទង់ របស់លោកស្រី ប៊ូ ចាន់ធឿន ដែលរងការចោទប្រកាន់នោះ បានទេនៅនៅឡើយទេ រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2422 នាក់
ខែនេះ :
10090 នាក់
3 ខែនេះ :
27447 នាក់
សរុប :
376204 នាក់