ថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ស្ត្រីវ័យពាក់កណ្តាលម្នាក់ ត្រូវបានក្រុមចោរមួយក្រុមបន្លំលួចយកលុយពីទូវីងអស់ជិត១ម៉ឺនដុល្លា ធ្វើឲ្យម្ចាស់ បាន ត្រឹមតែអង្គុយស្រក់ទឹកភ្នែកសោកស្តាយ
Mon,17 May 2021 (Time 05:33 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 40នាក់)

គួរឲ្យខ្លោចចិត្តអាណិតស្ត្រីវ័យពាក់កណ្តាលម្នាក់ មិនគួរណាជួបនូវរឿងស៊យធំ និងសោកស្តាយជាពន់ពេក ខណៈ ដែលឆ្លៀតឧិកាសរូបគាត់បាននៅម្នាក់ឯក មានក្រុមចោរមួយក្រុមប្រើល្បិចលួចបន្លំយកប្រាក់អស់ជិត១ម៉ឺនដុល្លា ធ្វើស្ត្រីជាម្ចាស់ទ្រព្យ ស្រក់ទឹកភ្នែកយំលែងចេញ ។

សេចក្តីរាយការណ៍មួយឲ្យដឹងថា កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះវេរលុយវីង ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីចោរមួយក្រុមដែលគេ ច្រើនតែហៅថា (ក្រុមដៃមឹក) បានបន្លំចូលលួចយកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារទាំងព្រឹក ធ្វើម្ចាស់លុយបានត្រឹមអង្គុយសោកស្តាយ ជាពន់ពេក ។

បើតាមជនរងគ្រោះឈ្មោះ ឈុំ ស៊ុនណារី ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល ។ ក្នុងករណីលួចខាងលើនេះ ធ្វើឱ្យជនរងគ្រោះបានបាត់បង់ប្រាក់ជិត ១០.០០០ដុល្លារ រួមមាន ៖ ១-លុយខ្មែរ៣៦.០០០.០០០រៀល, ២-លុយដុល្លារ ១.០០០ ដុល្លារអាមេរិក, ៣.សៀវភៅធនាគារអម្រិត ២ក្បាល, ៤-កាតវីង២សន្លឹក និង៥-កាបូបស្ពាយចំហៀង១ ។

ស្ត្រីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅវេលាម៉ោងមុនកើតហេតុ ជនរងគ្រោះបានបើកតូបលក់អីវ៉ាន់ចាប់ហួយ និងដូរលុយវីងដូចសព្វដង នឹងមានអតិថិជនចេញ-ចូលទិញ និងលក់ដូរដូចធម្មតា លុះដល់វេលាម៉ោង៨និង៣២ នាទីព្រឹក ក៏មានជនសង្ស័យមួយក្រុម ដំបូងមានគ្នា២នាក់ (ក្នុងនោះស្រីម្នាក់) បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកឈប់មុខតូបលក់ចាប់ហួយរបស់គាត់ ។ ពេលនោះជនសង្ស័យម្នាក់ជាស្រីបានចុះពីលើម៉ូតូ រួចដើរទៅសួរគាត់ (ជនរងគ្រោះ) សុំដូរលុយដុល្លារយកលុយខ្មែរ រួចស្ត្រីរូបនោះក៏បានដកប្រាក់ដុល្លារប្រភេទក្រដាស់១០០ ឲ្យទៅជនរងគ្រោះ ហើយគាត់ជាជនរងគ្រោះក៏បានចូលក្នុងទូវីង ដើម្បីយកលុយខ្មែរដូរឲ្យជនសង្ស័យ លុះពេលដូរលុយនោះហើយ ជនសង្ស័យទាំង២នាក់ក៏បានជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ ។

លុះរហូតដល់ម៉ោង៨ និង៥២នាទីព្រឹកថ្ងៃដដែល ពោលគឺកន្លះម៉ោងក្រោយមក ក្រុមជនសង្ស័យដដែលនោះបានជិះម៉ូតូ៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូររបស់គាត់ម្តងទៀត ពេល នោះជនសង្ស័យម្នាក់ជាស្រីក៏បានចុះមកទិញស្រាបៀចំនួនមួយកេស ។ ដោយឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏ស្រាប់តែជនសង្ស័យម្នាក់ទៀតក៏បានដើរចូលក្នុងទូវីង រួចធ្វើសកម្មភាពលួច យកលុយរបស់គាត់ ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់តែម្តងទៅ ។

ក្រោយពេលក្រុមចោរដៃមឹកចេញទៅផុត មួយសន្ទុះក្រោយមក ទើបរូបគាត់ជាម្ចាស់វីង បានដឹងថា បាត់លុយអស់ រលីងពីក្នុងទូ ភ្លាមៗនោះជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះពុទ្ធ ដើម្បីឲ្យជួយចាប់ចោរ ប៉ុន្តែអ្វីដែលជាការសោកស្តាយ ពេលកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចុះទៅដល់ គឺក្រុមចោរដៃមឹកទាំងអស់នោះ បានគេខ្លួនបាត់អស់រលីងទៅហើយ ។
ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចក៏កំពុងបានដុតដៃដុតជើងធ្វើកំណត់ហេតុ ដើម្បីទុកធ្វើការស្រាវជ្រាវបន្តស្វែងរកមុខសញ្ញាចាប់ខ្លួនក្រុមចោរ (ដៃមឹក) ដែលរាវទូរវីង រួចយកអស់ប្រាក់ជិត១ម៉ឺនដុល្លារអាមេរិកទាំងព្រឹកនេះ យកមកផ្តន្ទាទោសឲ្យខាងតែបានផងដែរ ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម សង្ឃឹមថា បងប្អូនពលរដ្ឋទាំងអស់ អាចនឹងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាង ការរងគ្រោះខាតបង់ ដូចជាករណី ស្ត្រីវ័យពាក់កណ្តាលម្ចាស់វីវេលុយខាងលើនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឈើប្រមាណជាង200 ដុំ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានក្នុងភូមិសាស្ត្រអូរហ៊ុច ដែលជាទីកន្លែងក្រុម មេឈ្មួញឈើ ធ្លាប់មានវត្តមានក្នុងរយៈកាលកន្លងមក (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី បន្តរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ (សន សាវឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកប្តីចិតដ៏សហាវ សម្លាប់ប្រពន្ធខ្លួនឯង នៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រួចរត់គេច ដល់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទីបំផុតធ្លាក់ចូលកណ្តាប់ដៃសមត្ថកិច្ចហើយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

មិនដឹងបេះដូងសាងមកពីអ្វីនោះទេ ធ្វើដល់ទៅមេភូមិទៅហើយ តណ្ហាឡើងដល់មក្រិត ចាប់រំលោភសេព សន្ថវៈ លើកូនស្រីបង្កើតខ្លួនឯង ទាំងរូបនាងមានប្តីរួចទៅហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋនៅភូមិ អូរឡង់ ស្រុកសៀមបូក ត្អូញត្អែថា មន្ត្រីបរិស្ថានធ្វើបាបគៀបសង្កត់ពួកគាត់ច្រំដែលៗ ដោយ មិនបង្ហាញហេតុផលឲ្យច្បាស់លាស់ ឲ្យពលរដ្ឋបានជឿជាក់សោះនោះទេ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
2413 នាក់
ខែនេះ :
10081 នាក់
3 ខែនេះ :
27438 នាក់
សរុប :
376195 នាក់