នេះពិតដូចគេថា អ្នកហ៊ានស្បែកដាច់អ្នកខ្លាចស្បែកស្វិតពិតមែន យ៉ាងណាមិញក្រុមយុវជនមួយក្រុម ព្រោះតែ ចង់បង្ហាញថា គ្មានអ្នកណាខ្លាំងជាងខ្លួន ទីបំផុតបានធ្វើនៅរឿងមួយក្លាយជាទោសពិរុទ្ធសម្រាប់ខ្លួន ចូលក្នុង កណ្តាប់ដៃរបស់សមត្ថកិច្ចឲ្យក្រញ៉ង់ៗ តែម្តង ។គួរបញ្ជាក់ថា យុវជនមួយក្រុមមានគ្នា៥នាក់ ព្រោះតែមានកំហឹងរឿងដណ្តើមសង្សារគ្នា ពួកគេក៏សម្រេចនាំគ្នាមកពួនស្ទាក់រង់ចាំកាប់ទៅលើជនរងគ្រោះ ដែលបណ្តាលឲ្យជនរងគ្រោះរងរបួសដាច់.កដៃខាងឆ្វេង និងរបួសក្បាលធ្ងន់ធ្ងរ ហើយនៅទីបំផុត អ្នកក្លាហានទាំងក្រុមនេះ ត្រូវបានសមត្ថកិច្ចឃាត់នាំខ្លួនបានយ៉ាងជោគជ័យ ហើយ ដោយបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។យោងតាមលោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន៥នាក់រួមមាន ៖ ១-ឈ្មោះ ស៊ុន រ៉ាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ហៃ ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ផាត ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ឆ្នាំ និង៥-ឈ្មោះ ថន អារុណប្រាថ្នា ហៅ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យទាំង៥នាក់ នេះរស់នៅភូមិមិត្តភាព សង្កាត់-ក្រុង ប៉ោយប៉ែត ។លោកបានបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ ខាន់ លីហ័ង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត បានប្តឹងក្មេងស្ទាវ១ក្រុម ដែលបានធ្វើសកម្មភាពកា.ប់ទៅលើកូនប្រុសរបស់គាត់មានឈ្មោះ ឌឿន រ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលដាច់.កដៃឆ្វេង និងរបួសក្បាលរបួសធ្ងន់ធ្ងរ ហើយកំពុងសង្គ្រោះបន្ទាន់ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ខណៈនៅពេលដែលកូនប្រុសរបស់គាត់ទៅលេងបាល់នៅក្លិបបាល់ទាត់ «ស្ពតវើល» ស្ថិតក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត។លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា ក្រោយពេលទទួលបណ្តឹងភ្លាម លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាតាមចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ដែលធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះឈ្មោ ឌឿន រ៉ានុត និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន កាំបិតកែឆ្នៃដងដែក១ ប្រវែង១៨៥សង់ទីម៉ែត្រ, កាំបិតប៉័ងតោ១, ពូថៅ១, ឈើជ្រុង១ និងម៉ូតូ១គ្រឿង ដែលឃាត់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅភូមិសន្តិភាព សង្កាត់-ក្រុងប៉ោយប៉ែត។លោកបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ បានបញ្ជូនទៅទីបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការសាកសួរ ហើយតាមចម្លើយសារភាពពីមូលហេតុដែលពួកគេកាប់ទៅលើជនរងគ្រោះឈ្មោះ ឌឿន រ៉ានុត ថា «ព្រោះតែគំនុំរឿងដណ្តើមសង្សារឈ្មោះ ស៊ុន រ៉ាម៉ី ហើយក៏ធ្លាប់កាប់ និង វ៉ៃទៅលើពួកគេ ទើបពួកគេត្រូវប្រើគំនុំសងសឹក ពួនស្ទាក់រង់ចាំកាប់វិញ» ។ ទើជាយ៉ាងណា ក្រោយពេលសាកសួរហើយ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ តាមច្បាប់ហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ វាយតម្លៃចំពោះភាពវិវឌ្ឍន៍រីកចម្រើនរបស់ធនាគារពាណិជ្ជ CHIEF BANK CAMBODIA (សហការី)
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន (សហការី)
សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក ឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (សហការី)
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ហ៊ុន ណេង អញ្ជើញសម្ពោធសមិទ្ធផលផ្លូវបេតុង ១ខ្សែ ប្រវែងជាង ២គីឡូម៉ែត្រ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (សហការី)
សាហាវពេកណាស់ឃាតកម្មសម្លាប់មនុស្ស០៣នាក់ របួសធ្ងន់០១នាក់ និងបាត់ខ្លួន០២នាក់ កក្រើកភ្ញាក់ផ្អើល ក្នុងខេត្តមណ្ឌលគិរីដែលមិនធ្លាប់មាន មហាជនសង្ឃឹម និងជឿជាក់ថា សមត្ថកិច្ចថ្នាក់ខេត្ត ពិតជាអាចស្រាវជ្រាវ រកក្រុមឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា