ទីតាំងរមណីយដ្ឋានធម្មជាតិដ៏ល្អមួយកំពុងត្រូវបានរៀបចំតុបតែងសោភ័ណ្ឌភាពជាបន្តបន្ទាប់ ដើម្បីត្រៀម បម្រើសេចក្តីរីកជួបជុំគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រ ព្រឹត្តឡើងនាពេលឆាប់ៗខាងមុខនេះ ។ទីតាំងរមណីយដ្ឋានធម្មជាតិ ដ៏ល្អស្រស់ត្រកាលនេះ ឈ្មោះថា រម្មណីយដ្ឋានទំនប់ព្រីង មានទីតាំងស្ថិតនៅជាប់ និងជើងភ្នំព្រះស្តេច ហៅភ្នំដាច់ ភូមិអន្លុងល័ក្ខ ឃុំស្វាយចចឹប ស្រុបបសេដ្ឋ ខេត្តកំពុងស្ពឺ ទីតាំងរម្មណីយដ្ឋាន នេះ មានកំណើតឡើងរយៈពេល៥ឆ្នាំហើយ ក្នុងនោះកន្លងមកទីតាំងរម្មណីយដ្ឋានមួយនេះ គឺតែងបម្រើសេច ក្តីរីករាយប្រជាពលរដ្ឋបានចំនួនច្រើនផងដែរ ដោយឡែកទើបតែនៅពេលប៉ុន្មានខែនេះ ដោយសារតែបញ្ហា ជម្ងឺកូវីដ១៩រាតត្បាតខ្លាំង ទើបទីតាំងរម្មណីយដ្ឋានទំនប់ព្រីងនេះ ពុំសូវមានមនុស្សចូលលេងដូចពេលមុន ។តាមដែលការលើកឡើងរបស់ម្ចាស់រម្មណីយដ្ឋាន បានលើកឡើងថា ដោយសារតែរយៈពេលកន្លងមកនេះ ទីតាំងរម្មណីយដ្ឋានរបស់លោកត្រូវបានមានសភាពស្ងាត់ព្រោះតែជម្ងឺកូវីដ១៩រាតត្បាតក្នុងប្រទេសផងនោះ ទើបរូបលោកនិងគ្រួសារ បានយកពេលវេលានេះ សម្រេចមកកែឆ្នៃតុបតែង លំអរនៅក្នុងទីតាំងនេះបាន ល្អស្អាតជាងពេលមុន ដោយសង្ឃខឹមថា អាចនឹងបម្រើការរីករាយរបស់បងប្អូនគ្រប់រូប នៅក្នុងឧិកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ ។សូមបញ្ជាក់ទីតាំងរម្មណីយដ្ឋាននេះ មានទីតាំងស្ថិតនៅជាប់ភ្នំព្រះស្តេចហៅភ្នំដាច់ ភូមិអន្លុងល័ក្ខ ឃុំស្វាយ ចចឹប ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ដោយមានធម្មជាតិផ្ទៃទឹក អមទៅដោយទេសភាពជើងភ្នំដ៏ស្រស់បំព្រង និង ខ្យល់អាកាសស្រស់ថ្លាផងដែរ លោកអ្នកអាចលំហែរកាយជាលក្ខណៈផ្ទាល់ខ្លួន ឬក៏ជាលក្ខណៈគ្រួសារបាន យ៉ាងរីករាយ ក្រោយពីការសម្រាកពីការងារ និងបន្ធូរបន្ថយភាពតានតឹង ការនឿយហត់ របស់ខ្លួនបាន យ៉ាង ត្រជាក់ចិត្ត ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)
រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)
ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)
រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)
វីដែអូ
ចំនួនអ្នកទស្សនា