ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏
Wed,07 April 2021 (Time 11:29 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 131នាក់)

ដោយពិនិត្យឃើញករណីជំងឺកូវីដ១៩ កំពុងមានការីករាលដាលនៅក្នុងសហគមន៏មួយចំនួន មានការកើនឡើង ជាលំដាប់ឥតឈប់ ដែលជាការព្រួយបារម្ភរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ក្រោម ជាតិ ផងនោះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចធ្វើការអំពាវនាវ និងផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ៥៧ អ.ន. ក្រ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពី វិធានការរដ្ឋបាល ដើម្បីចូលរួមបង្កាទប់ស្កាត់ជំងឺកូវិដ១៩ ដ៏កាចសា ហាវមួយនេះ អោយមានប្រសិទ្ធិភាពខ្ពស់ នឹងអនុវត្តតាមសារាចរណែនាំលេខ ០២ ស.រណ.ន. របស់រាជរដ្ឋាភិ បាលកម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវិដ១៩ នៅ ក្នុងឧិកាស នៃថ្ងៃឈប់សំរាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាបុណ្យប្រពៃណីដូនតា មានរយៈពេល៣ថ្ងៃដែល នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពនានា ស្ថាបន័ពាក់ ព័ន្ធ នឹងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត កំពង់ចាមទាំងមូលផងនោះ ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការ ណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាមដូចតទៅ ។ ទី១ រដ្ឋបាល ក្រុង ស្រុក ឃុំឬសង្កាត់ ត្រូវធ្វើកាអប់រំ ផ្សព្វផ្សាយ ណែនាំ និងត្រួតពិនិត្យ តាមដានឲ្យបានជាប្រចាំ នូវវិធានការអនុវត្តរបស់ក្រសួងសុខាភិបាល ដើម្បីកាពារជំងឺ កូវិដ១៩ នៅតាមមូលដ្ឋាន ។

ទី២ គណៈបញ្ជាការដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ធ្វើយ៉ាងណាត្រូវក្តាប់ឲ្យជាប់នូវមុខសញ្ញា ចំណូលស្រុក ដែល មកពីតំបន់ដែលមានហានីភ័យខ្ពស់ ដើម្បីតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ជាកំហិត ។ ទី៣.គណៈ បញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចមន្ទីរពាក់ព័ន្ធនានា ត្រូវចូលរួមអនុវត្តឲ្យបាន ម៉ឺងម៉ាត់ នូវវិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញដូចខាងនេះ ។

ក. ត្រូវបានផ្អាក់ជាបណ្តោះអាសន្ននូវ ១.ទីតាំងរម្មណីយដ្ឋានទេសចរនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី២១ ខែមេសារ ឆ្នាំ២០២១ ។ ២.សកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជ នីយដ្ឋាន អាហារដ្ឋាន តូបលក់ដូរ ផ្សាម៉ាត ហាងលក់ដូរ ទំនិញគ្រប់ប្រភេទ នឹងជាពិសេសការជួបជុំនៅតាម ទីសាធារណនានា ដែលមានសភាពអ៊ូអរ ដែលមានមនុស្សជុំគ្នាចំនួនច្រើន ត្រូវបានផ្អាក់ជាបណ្តោះអាសន្ន ដោយចាប់ពីម៉ោង៨និង០០នាទីយប់ ដល់ម៉ោង៥នឹង០០នាទីព្រឹក ជាកំហិត គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែ មេសារឆ្នាំ២០២១ នេះ។. ៣.រាល់សកម្មភាពកីឡានឹងការ ប្រមូលផ្តុំមនុស្សច្រើនក្នុងគោលបំណងប្រារព្វពិធីជប់ លៀងកម្សាន្តសប្បាយនៅតាមគេហដ្ឋានកន្លែងធ្វើកានិងក្រុមហ៊ុនឯកជន។ល។

ក្រោយទទួលបានការណែនាំខាងលើ សូមលោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រ ធានមន្ទីរ-អង្គភាពជុំវិញ ខេត្ត មេឃុំ-ចៅសង្កាត់ ព្រះតេជគុណគ្រប់ព្រះអង្គ ស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត និងបង ប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរដ្ឋាបាលខេត្តកំពង់ចាម អនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន នូវវិធានការ សុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិធានការ-៣កុំ ៣ការពារ ដើម្បី ក្រុមគ្រួសារ និងការពារសហគមន៍ ឱ្យជៀសផុតពីជំងឺដ៏មហាប្រល័យនេះ និងសូមអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋក្នុងខេត្ត សូមកាត់បន្ថយឱ្យបានជាអតិបរមា នូវការជួបជុំនានាដែលមានការប្រមូលផ្ដុំមនុស្សច្រើន មិន ត្រូវចេញទៅក្រៅផ្ទះប្រសិនបើមិនមានករណីចាំបាច់ និងសូមផ្អាកនូវរាល់ការធ្វើដំណើរកំសាន្តនានា ក្នុងអំឡុង ពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសទៅតំបន់ដែលមានហានីភ័យខ្ពស់ ដែលកំណត់ដោយក្រ សួងសុខាភិបាលនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបែកកង់រេចង្កូតធ្លាក់ទឹក ១ឡានស្លាប់ទាំងអស់ 7នាក់ មានទាំងក្មេងនិងមនុស្សចាស់ ស្ថិតនៅផ្លូវ៤១ ខេត្តកំពត រសៀលថ្ងៃទី២ វិច្ឆិកា ២០២១ (ដាធី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីមូលហេតុមួយចំនួនដែលកសិករមិនទាន់ទទួលបានសេវាកសិកម្មទូលំទូលាយពីក្រសួងកសិកម្ម (ដារា)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីសាលាខេត្តព្រះសីហនុ ចំនួន ៦រូប បានប្រកាសតែងតាំង ផ្លាស់ប្តូរភារកិច្ច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
166 នាក់
ម្សិលមិញ :
618 នាក់
សប្តាហ៍នេះ :
1963 នាក់
ខែនេះ :
7423 នាក់
3 ខែនេះ :
22333 នាក់
សរុប :
420729 នាក់