ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម
Sun,04 April 2021 (Time 12:47 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 12នាក់)

គួរឲ្យអាសូរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលរូបលោកខិតខំរកវីធីសាស្ត្រ ដើម្បីបង្កាការពារសេចក្តីសុខរបស់ពល
រដ្ឋដែលកំពុងត្រូវបានរងគ្រោះព្រោះតែជម្ងឺកូវីដ១៩យាយីក្នុងសង្គម ក្នុងជាក់ស្តែងគេបានឃើញយ៉ាងច្បាស់ថា ស្ថិត នៅក្នុងក្តីបារម្ភរបស់លោក ឃួង ស្រេង ក្នុងនាមរូបលោកជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រូប លោកបានចេញបម្រាមគោចរណ៌ ដោយសង្ឃឹមថា វាជាចំណែកមួយដ៏ល្អក្នុងការទប់ស្កាត់ និងបង្កាការរីករាល ដាលនៃជម្ងឺកូវីដ១៩ ។

បម្រាមគោចរណ៌ ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំទាំងឡាយ គឺបញ្ជាក់យ៉ាងច្បាស់ណាស់ ដោយត្រូវឲ្យទីតាំង មួយចំនួនមិនឲ្យមានការប្រមូលផ្តុំជួបជុំ ដែលក្លាយជាហានីភ័យក្នុងការឆ្លងជម្ងឺកូវីដ១៩ ស្រាប់តែនៅចំណុចទីតាំង ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ២ បែរជាមានការលេងល្បែងខ្លាឃ្លោក និងប្រមូលផ្តុំគ្នាផឹកស៊ីយ៉ាងត្រេកត្រ អាល ទៅវិញ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា គ្រាន់តែទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មាន ករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (ខ្លាឃ្លោក) និងផឹកស៊ី ភ្លាមៗយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ កម្លាំង
អធិការនគរបាលខណ្ឌមានជ័យ បានចុះបំបែកសំបុកល្បែងដែលកំពុងតែដំណើរការលេងនេះ យ៉ាងផ្អែមមាត់តែ ម្តង ។

ទោះជាបែបណាក្តី ក្រុមអ្នកលេងល្បែងខុសច្បាប់ និងផ្ទុយពីបទបញ្ជារបស់ថ្នាក់ដឹកនាំអាជ្ញាធរ ទាំងអស់នោះ សមត្ថកិច្ចបានធ្វើការអប់រំ និងណែនាំហើយ ហើយក៏សង្ឃឹមថា ពលរដ្ឋទាំងអស់ អាចនឹងយល់អំពីទុក្ខលំបាក របស់ថ្នាក់ដឹកនាំ ក្នុងការការពារបញ្ហាសុខភាពពលរដ្ឋគ្រប់រូប នៅពេលបច្ចុប្បន្ននេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2122 នាក់
ខែនេះ :
7094 នាក់
3 ខែនេះ :
19682 នាក់
សរុប :
355851 នាក់