ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា មានតែវិធានការបិទខ្ទប់ឱ្យតឹងរឹងនោះទេ ទើបអាចកាត់ផ្តាច់ការចម្លងជំងឺ កូវីដ១០បាន
Thu,29 April 2021 (Time 03:33 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 5នាក់)

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា មានតែការអនុវត្តវិធានបិទខ្ទប់ឱ្យបានតឹងរឹងនោះ ទេ ទើបអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩នេះបាន។ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃ នៃការ ចាប់ផ្តើមបន្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល៧ថ្ងៃបន្តទៀត ដើម្បី កាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហ គមន៍២០កុម្ភៈ ២០២១ ។

លោក នួន ផារ័ត្ន អភិបាលរងថ្លែងបែបនេះ ក្នុងសន្និសីទព័ត៌មានមួយ ស្តីពី ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយបានឲ្យដឹងថា វិធានការបិទខ្ទប់ជាវិធានការចាំបាច់សំខាន់ ដើម្បី ទប់ស្កាត់មិនឲ្យរីករាលដាលចេញពីតំបន់ក្រហមទាំងមូល ក៏ដូចជាចេញពីតំបន់ក្រហម ទៅតំបន់លឿងទុំ និង តំបន់លឿងផ្សេងទៀត ដែលអាចនាំហានិភ័យកាន់តែធំឡើង។

លោកបានលើកឡើងយ៉ាងដូច្នេះថា ក្នុងរយៈពេល៧ថ្ងៃនេះ អាជ្ញាធរបន្តរឹតបន្តឹងកាន់តែខ្លាំង ដើម្បីធានាដល់ប្រ សិទ្ធភាពកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ។ ពោលគឺ ៧ថ្ងៃទៅមុខទៀតនេះ អាជ្ញាធរនៅតែបន្តវិធានការតឹងរឹង ហើយមានតែតឹងរឹងជាងមុន ដើម្បីឱ្យ៧ថ្ងៃនេះ វាកាន់តែមានប្រសិទ្ធភាព។ គ្មានវិធានការទន់ភ្លន់ណាមួយដែល អាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បាននោះទេ គឺមានតែវិធានការតឹងរឹង និងម៉ត់ចត់ម៉ឺងម៉ាត់ ការអនុវត្ត វិធានការនានា ដែលបានកំណត់ឡើង ទើបយើងអាចឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ឲ្យមានប្រសិទ្ធភាព បានឆាប់ ។

លោកបញ្ជាក់ទៀតថា ស្របពេលទៅនឹងការអនុវត្តន៍វិធានការតឹងរឹងហើយនោះ ក៏សូមការចូលរួមរបស់ប្រជា ពលរដ្ឋ គឺជាកិច្ចការចាំបាច់មួយទៀត សម្រាប់ការកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ ដោយហេតុផលនេះ លោក នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តវិធានការនានាទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចម្លង ជំងឺ និងឆាប់បានវិលទៅរកស្ថានភាពប្រក្រតីមុនថ្ងៃ២០កុម្ភៈ ឡើងវិញ ។

យ៉ាងណាមិញ រូបលោកក៏សុំការយោគយល់ពីផលប៉ះពាល់ផ្លូវអារម្មណ៍ ការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបិទខ្ទប់នេះដែរ។ លោកបានពន្យល់ថា ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់អាចជួបការលំបាក តែនៅ មានជម្រើសប្រសើរជាងមន្ត្រីអនុវត្តវិធានការ ព្រោះអាចនៅជុំគ្រួសារ និងការពារ ការចម្លងជំងឺដ៏កាចសាហាវ នេះបាន ។

ដោយឡែកលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ប្រសិនបើរយៈពេល ៧ថ្ងៃ នេះ មិនអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ មិនបានទេនោះ គណៈកម្មការជាតិគ្រប់គ្រង និងអនុវត្តវិធានការ បិទខ្ទប់ នឹងពិចារណាអនុវត្តវិធានការបិទខ្ទប់ជាបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
230 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1774 នាក់
ខែនេះ :
8004 នាក់
3 ខែនេះ :
21188 នាក់
សរុប :
360103 នាក់