ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បែកធ្លាយថា លោក កែវ វ៉ាត មេប៉ុស្តិ៍ត្រពាំងគ្រញូង កំពុងត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ នាំគ្នារិះគន់យ៉ាង ចាស់ដៃ ខណៈដែលចាប់បានចោរហើយ បែរជាកាត់ក្តីឲ្យម្ចាស់ចំការបង់លុយឲ្យបងចោរ ពីបទធ្វើឲ្យបងចោរបួស ម្រាមដៃតិចតួច
Wed,28 April 2021 (Time 12:39 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 6នាក់)

នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាកើតទុក្ខមិនសុខចិត្ត ក្នុងរឿងរ៉ាវ ករណីមានចោរចូលលួចដំណាំបាត់បង់របស់ពួកគាត់ស្ទើរតែរាល់ថ្ងៃ រកមុខមិនឃើញសោះនោះឡើយ គាប់ជួន ចៃដន្យថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ បុរសដែលជាម្ចាស់ចំការពីរនាក់ប្តីប្រពន្ធ បានចុះទៅចម្ការរបស់ខ្លួន ដូច រៀងរាល់ថ្ងៃ ក៏បានពើបជួបប្រទះ នឹងប្ដីប្រពន្ធពីរនាក់ កំពុងតែលួចស្វាយចន្ទី របស់ពួកគាត់នៅក្នុងចំការ

នៅក្នុងពេលនោះ ពួកគាត់ក៏បានទៅសួរនាំ និងហាមមិនឲ្យលួចយកគ្រាប់ស្វាយចន្ទីរបស់គាត់ទៀត នៅពេល នោះដែរស្ត្រីដែលជាប្រពន្ធ ក៏បានសុំឱ្យម្ចាស់ចម្ការលើកលែងទោសក្នុងរឿងរ៉ាវមួយនេះ ផ្ទុយទៅវិញស្រាប់តែមាន រឿងដែលនឹកស្មានមិនដល់នោះ គឺបុរសដែលជាប្តីដែលបានចូលលួចស្វាយចន្ទីនោះ បានយកកាំភ្លើងកែច្នៃមក គំរាមបាញ់ម្ចាស់ចំការទៅវិញ ព្រោះតែការពារខ្លួនម្ចាស់ចំការក៏បានប្រតាយប្រតប់តដៃ រហូតធ្វើឲ្យលោកចោរ រូបនោះ គាត់ជ្រុះកំភ្លើងកែឆ្នៃនោះពីដៃតែម្តងទភ ។

ក្រោយមកដោយលេខឮថា បងចោរជាប្តីនោះ បានគំរាមម្ចាស់ចំការថា នឹងមិនទុកបណ្តោយឲ្យម្ចាស់ចំការមាន សេចក្តីសុខទ្បើយនោះ ម្ចាស់ចំការក៏បានយកកាំភ្លើងឆ្នៃនោះ ទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាល (ក្រញូង សែនជ័យ ដែលស្ថិតនៅក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីសុំភាពយុត្តិធម៌

ការប្តឹងប្តល់របស់ម្ចាស់ចំការនេះ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសង្ឃឹមថា លោកមេប៉ុស្តិ៍អាចនឹងផ្តល់យុត្តិធម៌ជូន
ដល់ពលរដ្ឋរងគ្រោះ ដែលជាម្ចាស់ចំការ ផ្ទុយទៅវិញស្រាប់តែរយៈពេលប៉ុន្មានថ្ងៃក្រោយមក ម្ចាស់ចម្ការបាន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ការប្ដឹងផ្តល់របស់រូបគាត់នេះ គឺលោក កែវ វ៉ាត ដែលជាមេប៉ុស្តិ៍គ្រញូងសែន ជ័យ បែរជាសម្រេចឲ្យរូគាត់ចាញ់ក្តីហើយ ព្រមទាំងបានបង្គាប់ឲ្យរូបគាត់ជាម្ចាស់ចំការបង់លុយ៥០ម៉ឺន រៀលឲ្យ ទៅខាងភាគីបងចោទៅវិញ ដោយមូលហេតុព្រោះតែរូបគាត់ជាម្ចាស់ចំការ ព្រោះតែធ្វើឲ្យបងចោរ រងរបួស ម្រាមដៃ បន្តិចបន្តួច ។

ការសម្រេចកាត់ក្តីរបស់លោក កែវ វ៉ាត បានធ្វើឲ្យពលរដ្ឋជាម្ចាស់ស្រក់ទឹកភ្នែក ដោយឈឺចាប់រកអ្វីប្រៀបមិន បាន ព្រមទាំងបានសំណូមពរឲ្យក្រុមការងារសារព័ត៌មានជាច្រើនអង្គភាព ជួយផ្សព្វផ្សាយ ការឈឺចាប់ និង ភាព អយុត្តិធម៌នេះ ជូនដល់ថ្នាក់ដឹកនាំទាំងអស់បានជ្រាបផង តើនេះ អនុវត្តនច្បាប់ ដែលគេហៅថា មន្ត្រីនគរបាល យុត្តិធម៌ ។

ទោះជាយ៉ាងណា រូបគាត់សូមសំណូមពរដល់ថ្នាក់ដឹកនាំអាជ្ញាធរខេត្តក្រចេះទាំងអស់ សូមមេត្តាជួយមានចំណាត់
ការជួយផ្តល់យុត្តិធម៌ជូនរូបគាត់ផង ។

ទាក់ទិននឹងព័ត៌មានខាងលើនេះផងដែរ អង្គភាពព័ត៌មានយើង នៅមិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោក កែវ វ៉ាត ដែលល្បីថា ជាអ្នកកាត់ក្តីរឿងរ៉ាវដ៏ពុះគញ្រ្ជោលនេះ បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
238 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1782 នាក់
ខែនេះ :
8012 នាក់
3 ខែនេះ :
21196 នាក់
សរុប :
360111 នាក់