ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន មន្ត្រីយោធានៅនាយកដ្ឋាន ដែលនាំសង្សា និងមិត្តភក្តិ ផឹកស៊ី រួចបើកបំពានគោលដៅ ដែលសមត្ថកិច្ចកំពុងមានវិធានការបិទខ្ទប់នោះ
Mon,26 April 2021 (Time 04:30 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 7នាក់)

មន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និងសង្សារ ព្រមទាំងមិត្តភក្តិ បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយ រួចបើករថយន្តមកបំពាននៅចំណុចគោលដៅ «បិទខ្ទប់» នាក្រុងតាខ្មៅ ខេត្តកណ្តាលនោះ កាលពី ពេលថ្មីៗនេះ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនគោរពវិធានការរដ្ឋបាល» តាមមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីកូវីដ ។ ដែលមន្ត្រីយោធា និងបក្ខពួក បានប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤០នាទីយប់ នៅចំណុចផ្លូវ១១៥ ជិតស្តុប៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមប្រភពដែលបានចែករំលែកជាបន្តបន្ទាប់ ជនត្រូវចោទខាងលើ ទី១-ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី រាជធានីភ្នំពេញ មុខរបរយោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ ។ ទី២-ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ និងទី៣-ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបូរីប៉េងហួត៦០ម៉ែត្រ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មុខរបរគ្រូចិនសែ។

ក្នុងនោះលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានបណ្តាញព័ត៌មាននៅក្នុងស្រុកបញ្ជាក់សម្តីរបស់លោកថា នៅពេលដែលកម្លាំងចម្រុះកំពុងតែឈរយាមនៅគោលដៅផ្លូវ១១៥ ជិតស្តុប៦០ម៉ែត្រ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នោះ ក៏ស្រាប់តែឃើញមនុស្សទាំង៣នាក់ ខាងលើក្នុងស្ថានភាពស្រវឹង ដោយជិះរថយន្តមួយគ្រឿងមកដល់ ដោយឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ចឃើញ ក៏បានឃាត់សួរនាំ និងចាត់ការតាមនីតិវិធីតែម្តង ។

នេះគឺជារឿងរ៉ាវមួយក្នុងសង្គម ក្នុងករណីដែលបុគ្គលមួយចំនួនត្រូវទទួលនូវទោសពិរុទ្ធ ព្រោះតែមិនគោរពច្បាប់ និងវិធានការ ជម្ងឺកូវីដ១៩ ដែលជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំ ពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
224 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1768 នាក់
ខែនេះ :
7998 នាក់
3 ខែនេះ :
21182 នាក់
សរុប :
360097 នាក់