ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បិទការចេញចូលទាំងស្រុង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពេលផ្ទុះការឆ្លងជម្ងឺកូវីដ១៩ ជាបន្តបន្ទាប់
Mon,26 April 2021 (Time 12:20 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 5នាក់)

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ អភិបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងទាំងស្រុង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញជម្ងឺកូវីដ១៩ ឆ្លងបន្តគ្នាជាបន្តបន្ទាប់ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះថា ក្រោយពីមានករណីផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ ចនហាន់ ស៊ូហាន់តូ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងបុរីដួងច័ន្ទ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ដែលមានវិជ្ជមានកូវីដ១៩ ហើយមន្ត្រីជំនាញក៏បានចុះយកសំណាក់អ្នកពាក់ព័ន្ធ និងសង្ស័យ ជាលទ្ធផលបឋមគឺរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្តាប់ ក៏ត្រូវបានបិទខ្ទប់មិនអោយចេញ-ចូលចំនួន៤ទីតាំងមានដូចជា ១.ទីតាំងសណ្ឋាគារកាស៊ីណូប៉ោយប៉ែតភែលេសផ្លាស, ២.ទីតាំងផ្ទះសំណាក់៩៩៩, ៣.ទីតាំងវីឡាមួយកន្លែងក្នុងបូរីរស្មីដួងច័ន្ទ និង៤.ទីតាំងអគារជួលម៉ាស្សាដើមស្វាយ ដែលស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។

ទាក់ទិនទៅនឹងការបិទខ្ទប់នេះផងដែរ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបានប្រាប់បន្តថា ដោយយោងតាមសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងទាំងស្រុងក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត និងទីតាំងមួយផ្នែក នៃសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបទ ក្នុងភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ឡើងផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនអោយឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

លោកបានបន្តថា ការបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ដូចជា ការដឹកទំនិញគ្រប់ប្រភេទ ការធ្វើដំណើរទៅមន្ទីរពេទ្យ ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ការធ្វើដំណើរបរស់ក្រុមគ្រូពេទ្យ ការដឹកជញ្ជូនកម្មកររោងចក្រ តែសម្រាប់អ្នកគ្មានភារៈកិច្ច ចាំបាច់មិនអនុញ្ញាតិឡើយ ដោយបង្ការទប់ស្កាត
ជំងឺកូវីដ១៩ មិនអោយរាលដាលទៅក្នុងសហគមន៍។

គួរបញ្ជាក់ថា នេះគឺជាវិធានការថ្មីមួយ របស់អាជ្ញាធរខេត្តក្រុង បន្ទាប់ពីជម្ងឺកូវីដត្រូវបានផ្ទុះជាបន្តបន្ទាប់ សាយភាពស្ទើរគ្រប់តំបន់ ប៉ុន្តែទោះជាយ៉ាងណាក្តី អាជ្ញាធរទាំងអស់ ក៏សំណូមពរដល់បងប្អូនពលរដ្ឋខ្មែរ គ្រប់រូប សូមមេត្តាថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយពាក់ម៉ាស និងលាងដៃជាមួយជែល អាល់កុល និងសាប៊ូ ពិសេសនោះ ចាំបាច់ត្រូវគោរពនូវការណែនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្តន៌ គឺ ៣ ការពារ ៣កុំ ដើម្បីសេចក្តីសុខសានរបស់ខ្លួន និងក្រុមគ្រួសារ ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
246 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1790 នាក់
ខែនេះ :
8020 នាក់
3 ខែនេះ :
21204 នាក់
សរុប :
360119 នាក់