ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឲ្យថ្មីស្រឡាងម៉ង... ល្មើសបម្រាមចេញទៅផឹកស្រវឹងជោគ មកដល់កន្លែងហាមឃាត់អនុវត្តន៌បទបញ្ជាបិទផ្ទប់ រក វាយមេភូមិ រួចបោះសម្តីយ៉ាងសង្ហាថា បើប៉ូលិសក្រុងតាខ្មៅ បើធ្វើអញបាន អញកាត់ក្បាលចោល
Fri,23 April 2021 (Time 11:51 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 7នាក់)

មិនទាន់ដឹងថា បុរសម្នាក់គាត់សំអាងអ្វី បានជាហ៊ានបោះសម្តីឲ្យកប់ៗមាត់តែម្តង ដោយក្រោយពីត្រឡប់មកពីផឹកស៊ីស្រវឹងជោកជាំជិះម៉ូតូចូលភូមិវិញ ដល់កន្លែងអាជ្ញាធរដាក់ខ្សែឃាំងច្រកចេញចូលហាមឃាត់ ស្រាប់តែផ្ទុះកំហឹងស្រែកឡូឡា រកវាយមេភូមិ គំរាមបាញ់គេចោល ហើយទាំងបោះសម្តីយ៉ាងខែងរ៉ែងថា ប៉ូលិសនៅក្នុងតាខ្មៅ បើធ្វើអញបាន អញកាត់ក្បាលចោល ។

យោងតាមគណនីហ្វេសប៊ុក Ah J Lin ដែលបង្ហោះវីដេអូឃ្លីប កាលពីប៉ុន្មានម៉ោងមុននេះ ភ្ជាប់ជាមួយសំណេរថា មកពីផឹកស៊ីចូលក្នុងភូមិ ដល់ពេលមេភូមិសួរនាំ វារកវ៉ៃមេភូមិ ហើយគំរាមបាញ់ទៀតផង នៅភូមិក្រពើហា ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ។

គួរបញ្ជាក់ថា ពេលនេះ អាជ្ញាធរក្រុងតាខ្មៅ ក៏ជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធររាជធានីភ្នំពេញ កំពុងអនុវត្តដាច់ខាតនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះគេបានឃើញពលដ្ឋជាច្រើនមានការគោរព
និងអនុវត្តន៌យ៉ាងយកចិត្តទុកដាក់ ដោយឡែកតែបុគ្គលមួយនេះប៉ុណ្ណោះ ដែលត្រូវបានគេលាន់មាត់ថា គាត់ចង់ចេញ ចង់ចូលតាមទំនើងចិត្ត មិនមានសមត្ថកិច្ចណា ហ៊ានអើពើនោះទេ ទើបបានជាកើតរឿងបែបនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
245 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1789 នាក់
ខែនេះ :
8019 នាក់
3 ខែនេះ :
21203 នាក់
សរុប :
360118 នាក់