ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង
Fri,02 April 2021 (Time 12:38 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 26នាក់)

បើយោងតាមគណនីយហ្វេសប៊ុក របស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្តព្រះ វិហារផ្ទាល់ ដែលបានបង្ហោះកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា ក្នុងរយៈ ពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមការងារ នៃមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្តព្រះវិហារ សហការជា មួយនឹងកំលាំងកងរាជអាវុធហត្ថខេត្ត ក៏ដូចកំលាំងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះ វិហារ រួមនឹងកំលាំងសមត្ថកិច្ចរបស់អាជ្ញាធររដ្ឋបាលស្រុករវៀងផងនោះ បានចុះសកម្មរឹតបន្តឹង ទៅលើច្បាប់ ស្តីពី ចរាចរណ៏ផ្លូវគោក នឹងត្រួតពិនិត្យយានយន្តកែឆ្នៃ ខុសលក្ខណះបច្ចេកទេស ដោយក្នុងនោះក្រុមការងារ បានរក ឃើញទៅលើរថយន្តល្មើសច្បាប់ទាំងតូចទាំងធំ ដែលបានចរាចរណ៏នៅតាមដងផ្លូវក្នុងភូមិសាស្ត្រ ក្នុងទឹកដី នៃ ខេត្តព្រះវិហារ ដោយគិតតែរយះពេល៣ខែ នៃដើមឆ្នាំ២០២១កន្លងទៅនេះ គឺមានចំនួនរហូតដល់ ទៅ១.៣១៣ គ្រឿងឯណោះ ។

ក្នុងនោះលោកថាមួយភាគធំ ជាប្រភេទរថយន្តកែឆ្នៃខុសលក្ខណះបច្ចេកទេស ដែលគេបាន ត.រាន មកខាងក្រោយ ដើម្បីដឹកទំនិញខុសលក្ខណះបច្ចេកទេស ដែលធ្វើអោយបាំងភ្លើងផ្នែកខាងក្រោយ ឬក៏តភ្លើងខុសលក្ខណះបច្ចេក ទេសដែលច្បាប់ហាមឃាត់ នឹងជាពិសេសមួយចំនួនទៀត គឺរថយន្តដែលគ្មានឯកសារគ្រប់គ្រាន់ លោកបញ្ជាក់ ទៀតថា ក្រោយរកឃើញរថយន្តដែលល្មើសនឹងច្បាប់ ស្ដីពី ចរាចរណ៏ផ្លូវគោកទាំងតូចទាំងធំខាងលើ ដែលក្រុមការ ងារបានធ្វើការឃាត់ទាំងប៉ុន្មាននោះមួយចំនួន គឺក្រុមកាងារបានធ្វើការអបរំណែនាំ នឹងធ្វើកិច្ចសន្យា នឹងមួយចំនួន ទៀត ត្រូវពិន័យទៅតាមច្បាប់ ដើម្បីជៀសវាងការប្រព្រឹត្តិខុសទៅនឹងច្បាប់ជាលើកក្រោយៗទៀត។

នៅក្នុងខ្លឹមសារចុងក្រោយដែលលោក សំ លាងទ្រី បានបង្ហោះនៅតាមគណនីហ្វេសប៊ុករបស់ខ្លួនលោកផ្ទាល់នោះ លោកក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងបញ្ជាយានយន្តគ្រប់ប្រភេទនៅលើ ដងផ្លូវសាធារណៈ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៏អោយបានគ្រប់ៗគ្នា ព្រោះការគោរពច្បាប់ចរាចរណ៏នេះ ហើយដែលបញ្ជៀសបាននៅឧបទ្ទវៈហេតុមួយ ដែលអាចនឹងកើតមានឡើងតែមួយប៉ព្រិចភ្នែក ដោយសារតែការ មិនគោរពច្បាប់ចរាចរ ដែលកត្តាទាំនេះ ហើយដែលនឹងធ្វើអោយជីវិតរបស់លោកអ្នកស្លាប់បាត់បង់ខូចខាតទាំង ទ្រព្យសម្បត្តិផងនោះ។

ម្យ៉ាងវិញទៀតត្រូវគិតថា នៅពេលដែលខ្លួនអ្នកកំពុងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ សូមកុំឲ្យខ្លួនរបស់ អ្នកក្លាយខ្លួនជាឃាតករនៅតាមដងផ្លូវសាធារណអោយសោះ លោកបញ្ជាក់ថា ថ្ងៃនេះថ្ងៃស្អែក សូមកុំអោយមាន គ្រោះថ្នាក់ចរាចរណ៏ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2132 នាក់
ខែនេះ :
7104 នាក់
3 ខែនេះ :
19692 នាក់
សរុប :
355861 នាក់