ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ល្មើសនឹងបទបញ្ញាតិលួចឆ្លងដែនពីខេត្តព្រះវិហារ ទៅខេត្តឧត្តរមានជ័យ ឆ្លងចូលពីខេត្តឧត្តរមានជ័យមកខេត្ត ព្រះវិហារវិញ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង ក្របួចជាប់បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់កាបន្តរ
Tue,20 April 2021 (Time 04:38 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 12នាក់)

ពិតជាដូចសត្វមមាចដែលមិនស្គាល់ភ្លើងមែន បុរសដែលមានបក្សពួកគ្នាចំនួន៤នាក់ បានស្ពាយបង្វិចទោស ចំនួន២ករណី ឆ្លងដែនពីខេត្តព្រះវិហារតាមផ្លូវកាត់ នៃច្រករបៀងចូលទៅខេត្តឧត្តរមានជ័យ ត្រឡប់មកពី ខេត្តរមានជ័យ បំរុងឆ្លងដែនចូលមកក្នុងខេត្តព្រះវិហារវិញ ត្រូវបានកំលាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ក្រោមការសម្របសម្រួល ដោយផ្ទាល់ ពីសំណាក់លោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យការសាលាដំបូងខេត្ត ព្រះវិហារក្របួចជាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់ការបន្តរទៅតាមបទបញ្ញាតិមាត្រា១១កថាខណ្ឌ១ នៃច្បាប់ ស្តីពី វិធានការណ៏ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវ នឹងបង្កគ្រោះថ្នាក់ នៃ ជំងឺកូវីដ១៩នេះ។

លោក វុធ សាវី ព្រះរាជអាជ្ញារងបានឲ្យភ្នាក់ងារទូរទស្សន៏ កែវភ្នែក Eye TVOnline ប្រចាំខេត្តព្រះវិហារដឹង នា ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា ក្នុងប្រតិបត្តិការចុះស្ទាក់ នឹងឃាត់ខ្លួនទៅលើជនល្មើសដែលលួច ឆ្លងដែន ពីខេត្តព្រះវិហារ ទៅខេត្តតាមច្រករបៀងទៅខេត្តឧត្តរមានជ័យ ហើយបំណងចូលមកក្នុងខេត្តព្រះ វិហារវិញនោះ ដែលពួកគេបំពាននូវសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល នឹងជាពិសេសរបស់រដ្ឋបាលខេត្តនោះ គឺបានធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កន្លងស្ថិតនៅចំនុចព្រំ ប្រទល់ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹងព្រំប្រទល់ស្រុកត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យនោះ ។

ក្នុងកិច្ចចុះប្រតិបត្តិការដ៏ក្តៅគគុក នោះលោកព្រះរាជអាជ្ញារងថា ជាលទ្ធផលកំលាំងសមត្ថកិច្ចកងរាជអាវុហត្ថ ខេត្តព្រះវិហារ ក្រោមកាសម្របសម្រួលដោយខ្លួនលោកផ្ទាល់នោះ បានធ្វើការឃាត់ខ្លួនទៅលើជនសង្ស័យ បានចំនួន៤នាក់ រួមមានទី១ឈ្មោះ ពេញ ពក ភេទប្រុសអាយុ២១ ឆ្នាំ មុខរបធ្វើសំណងទី ២ឈ្មោះ ង៉ែត សុភ័គ្ត្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបជាងសំណង់ ទី៣ឈ្មោះ យឿប គឹមហុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាង សំណង នឹងទី៤ឈ្មោះ ឡុង វិច្ឆិការ ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរជាងថតរូប ។

ជនសង្ស័យទាំង៤នាក់ខាងលើ បច្ចុប្បន្នស្នាក់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយការឃាត់ខ្លួនទៅលើពួកគេទាំង៤នាក់ខាងលើ លោកព្រះរាជអាជ្ញារងថា គឺគេបានវិចបង្វិចស្ពាយមក ជាប់ខ្លូនរបស់គេ នូវបទល្មើសចំនួន២ ដើម្បីចូលមកក្នុងខេត្តព្រះវិហារវិញនោះ។

ដោយបង្វិចទី១ លោកថា សម្រាប់ជនសង្ស័យទាំង៤នាក់ខាងលើ គឺបានប្រព្រឹត្តិល្មើសទៅ នឹងវិធានការសេចក្តី សម្រេចរបស់រដ្ឋបាលតាមបទបញ្ញាតិមាត្រា១១. កថាខណ្ឌ១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាល ដាល នៃជំងឺកូវិដ១៩ ដែលជាជំងឺមួយដ៏សែនសាហាវ នឹងមហាគ្រោះថ្នាក់នេះផ្ទាល់តែម្តង។
ទី២នៅក្នុងបង្វិចសំពាយភ្ជាប់ក្នុងខ្លួនរបស់ពួកគេទាំង៤នាក់នោះក្រោយសមត្ថកិច្ចបានឃាត់ខ្លួនគេហើយយកធ្វើតេស្ត ដើម្បីពិនិត្យរកសារធាតុញៀន លទ្ធផលគឺវិជ្ជមាននូវសារធាតុញៀនទាំងអស់ ។

លោកព្រះរាជអាជ្ញារងបញ្ជាក់ទៀតថា ឆ្លើយតបទៅនឹងទង្វើរសត្វមមាចដែលមិនស្គាល់ភ្លើង របស់ពួកគេទាំង ៤នាក់ខាងលើ បច្ចុប្បន្នកំលាំងសមត្ថកិច្ច កំពុងសួរនាំ នឹងវាស់កំពស់របស់ពួកគេ ដើម្បីបញ្ជូនទៅកាន់សាលា ដំបូងខេត្តព្រះវិហារ ដើម្បីចាត់កាបន្តរតាមនិតិពិធីច្បាប់។

ជាមួយគ្នានោះលោក វុធ សាវី បានថ្លែងបន្តរទៀតថា ក្នុងកាលះទេសះជំងឺកូវិដ១៩ កំពុងរាលដាលបែបនេះ គឺ លោកដាច់ខាត់ ត្រូវយកច្បាប់មកអនុវត្ត ដោយមិនបន្ធូរដៃនោះឡើយ ហើយលោកធ្វើនេះ គឺដើម្បីចូលរួម រក្សាសុខមាលភាព ជូនប្រជាពលរដ្ឋ នឹងដើម្បីចូលរួមបង្កាទប់ស្កាត់ នូវការរីករាលដាលជំងឺកូវិដ១៩ ជាមួយ នឹងរាជរដ្ឋាភិបាលរបស់យើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1779 នាក់
ខែនេះ :
8009 នាក់
3 ខែនេះ :
21193 នាក់
សរុប :
360108 នាក់