ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ក្បាច់គុនប្រើឡានពេទ្យ ដឹកមនុស្សឆ្លងពីភ្នំពេញ ជិតដល់ខេត្តរតនគិរីទៅហើយ បែរជាត្រូវអស់ល័ក្ខ ជាប់អន្ទាក់សមត្ថកិច្ចអនុវត្តន៌បទបញ្ជាស្រេចម៉ង
Tue,20 April 2021 (Time 12:36 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 16នាក់)

ពិតជាគួរឲ្យហួសចិត្តមែន យ៉ាងណាមិញអារឿងលេងល្បែងឆ្ពិនភ្នែក យករថយន្តសង្គ្រោះបន្ទាន់ដឹក មនុស្សឆ្លងខេត្ត ក្នុងអម្លុងពេលសមត្ថកិច្ចអនុវត្តន៌វិធានការបិទខ្ទប់នេះ គេទើបតែបានឃើញសម្តេចតេ ជោសែន បាននឹងប្រកាសថ្មីៗសោះ នៅទីបំផុតហេតុការណ៌ ក៏នៅតែកើតមានដដែល ពោលគឺមិន ចាប់អារម្មណ៌ ឮអើពើខ្វល់ខ្វាយជាមួយការណែនាំរបស់សម្តេចសោះតែម្តង ។

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត១២យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចដែលឈរជើងនៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង និងរតនគិរី និង អាជ្ញាធរ ស្រុកកូនមុំ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់រថយន្តសាម៉ុយដឹក មនុស្ស ពីរាជធានីភ្នំពេញ មកកាន់ខេត្តរតនគិរី។

ជនសង្ស័យបានប្រើប្រាស់រថយន្តសាមុយពាក់ស្លាកលេខ ភ្នំពេញ 2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ ដោយធ្វើដំណើរមកកាន់ខេត្តរតនគិរី។ ក្នុងនោះទី ១. ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ ទី. ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបា រាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ ដោយអ្នកទាំង០២នាក់ជាកម្មករ មិនមែនជាបុគ្គលិករដ្ឋនៅក្នុង ពេទ្យលោកសង្ឃនោះទេ ។

ទី៣. ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី និង អ្នកទី៤ ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី ។

បើយោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់លោកគ្រូ ពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃ ដែលជាអ្នកបញ្ជាឲ្យដឹកមនុស្ស២នាក់ គឺអ្នកទី៣ និងទី៤ ក្នុង តម្លៃ៦០០ដុល្លារ ពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុង ក៏ឃាត់ឲ្យត្រឡប់មក កាន់អាជ្ញាធរស្រុកកូនមុំ វិញដើម្បីចាត់ការបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
242 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1786 នាក់
ខែនេះ :
8016 នាក់
3 ខែនេះ :
21200 នាក់
សរុប :
360115 នាក់