ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
កំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកគូលែន ចាប់វ៉ៃខ្នោះឪពុកចុងល្មោភកាមម្នាក់ តាមពាក្យបណ្តឹងរបស់ ជីដូនកុមារីរងគ្រោះ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចាត់កាបន្តរ
Sat,17 April 2021 (Time 11:18 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 15នាក់)

ឪពុកចុងតណ្ហាជាសត្វតិរច្ឆានម្នាក់ បន្ទាប់ពីរំលោភកូនចុងរបស់ខ្លួនបានជាច្រើនលើកច្រើនដង ចុងក្រោយត្រូវ អស់លក្ខ័ជាប់អន្ទាក់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកគូលែន ចាប់វ៉ៃខ្នោះបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ។

លោកវរៈសេនីយ៏ឯក ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងនៅថ្ងៃទី ១៧ ខែមេសារ ឆ្នាំ ២០២១នេះថា ក្រោយទទួលបានពាក្យបណ្តឹងពីឈ្មោះ ឡាយ រុំ ភេទស្រី អាយុ៥៦ឆ្នាំ សញ្ជាតិខ្មែរមុខរបរ ជា កសិករ ស្នាក់នៅភូមិសំបូរ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ដែលត្រូវជាជីដូនរបស់កុមារីរងគ្រោះ បាន ប្តឹងមកកំលាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយ៉ង ថាមានករណីរំលោភសេពសន្ទវះពីសំណាក់ឪពុកចុងទៅ លើកូនចុង ដែលត្រូវជាចៅរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ១ និង១៥នាទី រសៀល នាថ្ងៃទី១៦ ខែមេសារ ឆ្នាំ២០២១ នៅលើផ្ទះរបស់ក្មេងស្រី ដែលជាជនរងគ្រោះ ស្ថិតនៅក្នុងភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ត ព្រះវិហារ ។

តាមការបណ្តឹងពីសំណាក់ជីដូនក្មេងស្រីនោះ ក្រោយទទួលបានព័ត៏មាននេះភ្លាម នឹងដោយមានការណែនាំ នឹងចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រះវិហារផងនោះ លុះមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១ នឹង៥នាទីរំលងអធ្រាត កំលាំងអធិការដ្ឋាន នគរបាលស្រុកគូលែន ដែលដឹកនាំដោយរូបលោកអធិការផ្ទាល់ សហការណ៏ជាមួយនឹងកំលាំងមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្រយ៉ងផងនោះ បានចុះឃាត់ខ្លួនជនសង្ស័យដែលជាឪពុកចុងតណ្ហាជាសត្វតិរច្ឆាននោះ បាន ភ្លាមៗតែម្តង។

លោកអធិកាបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវជាឪពុកចុងរំលោភកូនចុងខ្លួនខាងលើ មានឈ្មោះ ជុន រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបជាកសិករបច្ចុប្បន្នស្នាក់នៅភូមិសំបូរ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ដែលត្រូវជាឪពុកចុង។

រីឯកុមារីរងគ្រោះឈ្មោះ (.រ. ទ.)ភេទស្រី អាយុ១៤ឆ្នាំ មុខរបរជាសិស្សស្នាក់នៅភូមិឃុំស្រុកនឹងខេត្តជាមួយគ្នា។
តាមចម្លើយសារភាពរបស់ជនសង្ស័យដែលបានឆ្លើយសារភាពថា ខ្លួននេះបានរំលោភសេពសន្ថវះ ទៅលើកូន ចុងរបស់ខ្លួននេះជាច្រើនដងមកហើយ តែថ្ងៃអន្សារបស់ខ្លួនដែលត្រូវជាប់គុក នឹងមិនទាន់មកដល់ ព្រោះដែលខ្លួន ត្រូវទទួលនោះ គឺក្នុងឆ្នាំនេះតែម្តង ដែលបានដេកគុកដូចប្រាថ្នា ទៅតាមកាមតណ្ហដែលខ្លួនបានប្រព្រឹត្តនោះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នជនសង្ស័យល្មោភកាម ខាងលើត្រូវបានកំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុក គូលែន កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារដើម្បីចាត់កាបន្តរ នៅតាមនិតិពិធី នៃច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
237 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1781 នាក់
ខែនេះ :
8011 នាក់
3 ខែនេះ :
21195 នាក់
សរុប :
360110 នាក់