ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោក ឃួង ស្រេង អំពាវនាវសុំកុំឲ្យម្ចាស់ហាងទំនិញឡើងថ្លៃ ក្នុងរដូវការបម្រាមបិទខ្ទប់ក្រុង ក្នុងរណីកូវីដ១៩ រីក រាលដាល
Fri,16 April 2021 (Time 04:22 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 18នាក់)

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ទូទាំងបណ្តាសង្កាត់ខណ្ឌ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែល ចង់ចំណេញជ្រុល ដោយឡើងថ្លៃហួសហេតុ ក្នុងគ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ ។

លោកអភិបាលរាជធានី មានប្រសាសន៌បែបនេះ កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ បន្ទាប់ពីរូប លោកទទួលបានព័ត៌មានថា មានម្ចាស់ហាង និងទីកន្លែងលក់ដូរមួយចំនួនឡើងថ្លៃហួសហេតុពេក រហូតមាន
ការត្អូញត្អែរពីប្រជាពលរដ្ឋ ។

លោក ឃួង ស្រេង បានចាត់ទុកការដំឡើងថ្លៃទំនិញហួសហេតុនេះថា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ នូវការ ឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

គួរបញ្ជាក់ថា រាល់សកម្មភាពការដាក់នូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ការចរាចរចេញចូលនេះ ក្នុងចេតនាតែមួយ គឺធ្វើយ៉ាងណាដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជម្ងឺកូវិដ១៩ ពោលគឺដើម្បីសេចក្តីសុខ របស់ប្រជាពលរដ្ឋគ្រប់រូប ជាក់ស្តែងបើទោះជាយ៉ាងណាក្តី សូមបងប្អូប្រជាពលរដ្ឋទាំងអស់ មេត្តាពង្រឹងតែថរក្សា ការពារឲ្យបានខ្ជាប់ខ្ជួន នូវអនាម័យ ដោយពាក់ម៉ាស និងលាងដៃជាមួយអាល់កុល សាប៊ូ ឬជែល ឲ្យបានគ្រប់ៗគ្នា ហើយជាពិសេសនោះ គឺរក្សាគម្លាត តាមអនុសាសន៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ៣ ការពារ និង ៣កុំ ឲ្យបានម៉ត់ចត់ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អង្ករជាច្រើនបាវ ដែលជាអំណោយមនុស្សធម៌របស់លោកយាយ ទិត្យ សាវ៉ាត ហៅយាយស្រី ត្រូវបានពាំនាំយក ទៅចែកប្រគល់ជូនរដ្ឋអំណាច និងពលរដ្ឋមួយចំនួនដែលកំពុងខ្វះខាត តាមរយៈក្រុមការងារជួបផ្សាយ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
209 នាក់
ម្សិលមិញ :
258 នាក់
សប្តាហ៍នេះ :
1753 នាក់
ខែនេះ :
7983 នាក់
3 ខែនេះ :
21167 នាក់
សរុប :
360082 នាក់