ថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ
Sat,10 April 2021 (Time 10:51 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 147នាក់)

ដោយមានការណែនាំ នឹងចង្អុលបង្ហាញពីសំណាក់លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃ អយ្យការសាលាដំបូង ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមេសារ ឆ្នាំ២០២១នេះ ក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់របស់លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះឆ្មក់បង្ក្រាបទៅលើទីតាំងក្រុមអ្នកញៀនល្បែងតាមអនឡាញ ប្រភេទល្បែងជល់មាន់ល្បែងប្រដាល់ នឹងល្បែង ស៊ីសងផ្សេងៗទៀតមួយកន្លែង ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

នៅក្នុងកិច្ចប្រតិបតិ្តការចុះឆ្មក់បង្ក្រាបទៅលើទីតាំងរបស់ក្រុមអ្នកដែលញៀនល្បែងនៅចំណុចទីតាំងខាងលើនោះលោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានឲ្យភ្នាក់ងាទូរទស្សន៏កែវភ្នែក អាយធីវី អនឡាញយើងដឹងនៅល្ងាចថ្ងៃទី១០ ខែមេសារ ឆ្នាំ២០២១នេះថា ជាលទ្ធផលកំលាំងសមត្ថកិច្ចក្រោមការសម្រប សម្រួលដោយលោកផ្ទាល់ខាងលើនោះ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន១០នាក់ រឹបអូសម៉ូតូបាន ចំនួន៣០គ្រឿង រថយន្តចំនួន៣គ្រឿង នឹងទូរទស្សន៏ចំនួន២គ្រឿង រួមនិងសម្ភារះដែលពាក់ព័ន្ធទៅ នឹងល្បែង ភ្នាល់ខាងលើនេះ បានមួយចំនួនផងដែរ។

លោកព្រះរាជអាជ្ញារងបញ្ជាក់ទៀតថា នៅពេលដែលកំលាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើនោះ មនុស្ស ប្រមាណប្រហែល៥០នាក់ត្រូវបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែស្បែកជើងទុក្ខជាភស្តុតាំងស្រាប់។

បន្ថែមពីនោះលោកព្រះរាជអាជ្ញារង វុធ សាវី បានលើកឡើងទៀតថា ដោយសារតែការញៀនល្បែងទាំងអស់នេះ ហើយដែលធ្វើឲ្យពួកគាត់ទាំងនេះមិនគោរពទៅតាមអ្វីដែលជាការណែនាំរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ នឹងជាពិសេសសារាចរណ៏ណែនាំ របស់ក្រសួងសុខាភិបាលនេះ ផ្ទាល់តែម្តង ដែលតែងតែប្រកាសក្តែងៗថាមិនត្រូវអោយមានកាប្រមូលផ្តុំគ្នាមនុស្សច្រើននោះទេតែកាណែនាំរបស់ក្រសួងសុខាភិបាលក្នុងដំណាក់កាលជំងឺកូវីដកំពុងរាលដាលទ្រង់ទ្រាយធំបែបនេះ ក៏ដោយក៏ពួកគាត់ទាំងនេះផ្គើន ហាក់បីដូច មិនយកចិត្តទុកដាក់នឹងទៅអនុវត្តន៏ នឹងគោរពតាមបន្តិចណាសោះ អាចនិយាយបានថា ដូចយកទឹកទៅចាក់នៅ លើក្បាលសត្វទាយ៉ាងដូច្នេះអញ្ចឹងឯង ។

តែបើទោះបីស្ថិតក្នុងកាលះទេសះយ៉ាងណានោះ លោកព្រះរាជអាជ្ញារងថា លោកត្រូវតែពង្រឹងច្បាប់ឲ្យខានតែបាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កាទប់ស្កាត់នូវការរីករាលដាលជំងឺដ៏សាហាវកូវីដ១៩នេះ។ មួយផ្នែក ទៀតលោកថា ដើម្បីភូមិឃុំមានសុវត្ថិភាពផងនោះ លោកត្រូវតែបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសង នឹងល្បែងភ្នាល់ គ្រប់ប្រភេទដែលកើតមានឡើងក្នុងភូមិសាស្ត្រទឹកដីខេត្តព្រះវិហារនេះ។

គួរបញ្ជាក់ផងដែរថា បើតាមការបញ្ជាក់ពីលោកព្រះរាជអាជ្ញារងថារាល់វត្ថុតាំងដែលសមត្ថកិច្ច ធ្វើការឹបអូស ទាំងប៉ុន្មាន រួមនឹងជនសង្ស័យទាំងអស់ខាងលើ បច្ចុប្បន្នត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារ កំពុងសួរនាំស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់ការបន្តរតាមនិតិ ពិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីបរិស្ថានឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមនឹងរណាយន្ត៤គ្រឿង  បញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត  ពាក់ព័ន្ធនឹង ករណីកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់នៅស្រុកថាឡាបរិវ៉ាត់ ! (ចាន់ថន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សាន វិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នគេហៅកាត់ថា(ក ប ប) បានកំពុងប្រើកូនចៅដែលបានដើរល្បាតតាមព្រំដែនពិនិត្យរថយន្តដឹកទំនិញណាដែលមិនព្រមបង់លុយដាក់ខែអោយហើយយកស្ថាប័នតុលាការមកគំរាមចាប់រថយន្តទុក្ខទៀត? (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ ចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ប្រចាំការក្នុងទីតាំងចំនួន៣ ក្នុងក្រុងនឹងខេត្តព្រះវិហារ ទទួលបានអំណោយភេសជ្ជះ ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យជំនាញ នៃមណ្ឌលសុខភាព តាកឹង ចុះយកសំណាក ដើម្បីតេស្តរកមេរោគកូវិដ១៩ លើប្រជាពលរដ្ឋចំនួន២ភូមិ ជាលទ្ធផលក្នុងប្រជា ពលរដ្ឋជាង១០០នាក់ មានអ្នកវិជ្ជមានរហូត.... (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋាភិបាលថៃ សម្រេចបិទទីក្រុងបាងកក និងខេត្តចំនួន៦ ក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីមានការរីករាលដាល ឆ្លងជម្ងឺកូវីដ១៩ ឥតឈប់ឈរ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
128 នាក់
ម្សិលមិញ :
173 នាក់
សប្តាហ៍នេះ :
1867 នាក់
ខែនេះ :
6695 នាក់
3 ខែនេះ :
26263 នាក់
សរុប :
403826 នាក់