ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
តើជាការពិតដែរឬទេ គ្រាន់តែចំហាយមេឃុំដូនកែវ អាចសាងបញ្ហាឲ្យពលរដ្ឋក្តៅក្រហាយគ្រប់ៗគ្នាយ៉ាងចឹង
Tue,09 March 2021 (Time 01:00 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 44នាក់)

ពិតជាមិនធម្មតាមែន កន្លងមកគេធ្លាប់លេចឮព័ត៌មានមកថា សែស្រឡាយថ្នាក់ដឹកនាំធំៗ ដែលតែងប្រើអំណាច សាងបញ្ហាឲ្យពលរដ្ឋក្តៅក្រហាយ ឈឺចាប់នឹងស្រក់ទឹកភ្នែក ដោយឡែកតែរឿងថ្មី ពលរដ្ឋនាំគ្នាស្រែកត្អូញត្អែ ឲ្យ លាន់ទឹកលាន់ដីថា បុគ្គលមួយចំនួនមានអំណាចត្រឹមតែជាក្មួយរបស់លោកមេឃុំសោះ ក៏អាចមានអំណាចសាង ការក្តៅក្រហាយ្យពលរដ្ឋឈឺចាប់បានដូចគ្នា ។

សេចក្តីរាយការណ៌បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ យន់ យឿន ត្រូវបានប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា
ដោយសំអាងលើចំហាយអំណោយមេឃុំដូនកែវ ដែលត្រូវជាឪពុកមាររបស់ខ្លួន នៅតែព្យាយាមបន្តធ្វើរបងបិទ ផ្លូវរទេះចាស់ ធ្វើឲ្យពលរដ្ឋមានការក្តៅក្រហាយមិនឈប់ឈរសោះនោះទេ ក្នុងនោះបើទោះជា កាលពីពេល ថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យអាជ្ញាធរស្រុកពួក ធ្វើការដោះស្រាយបើកផ្លូវរទេះចាស់ មួយនោះជូន ពលរដ្ឋប្រមាណជាង៧០គ្រួរសារ ដើម្បីជួយសម្រួលការធ្វើដំណើរយ៉ាងណាក៏ដោយនោះ ផ្ទុយទៅវិញបុគ្គល ឈ្មោះ យន់ យឿន ដែលជាក្មួយលោកមេឃុំដូនកែវ នៅតែធ្វើរបងបិតផ្លូវរទេះចាស់របស់ពួកគាត់នោះដដែលជា ដដែល ដែលរឿងរ៉ាវនេះ វាក្លាយទៅជាជំងឺដ៏រាំរ៉ៃមួយ គ្មានថ្នាំមកព្យាបាលបានសោះតែម្តង។

ប្រជាពលរដ្ឋជិត៧០គ្រួរសារ បង្ហូរទឹកភ្នែកលើកឡើងថា បុគ្គលឈ្មោះ យន់ យឿន ត្រូវជាក្មួយលោកមេឃុំដូនកែវ បានបិទផ្លូវរទេះចាស់ ស្ថិតនៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ បាននាំគ្នាប្រត្តិកម្មជាមួយអាជ្ញា ធរស្រុក មិនអើពើក្នុងការដោះស្រាយផ្លូវរទេះចាស់ជូនពួកគាត់ ខណ:ក្មួយលោកមេឃុំដូនកែវធ្វើរបងបិតផ្លូវ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ។

ប្រជាពលរដ្ឋចំនួនជាង៧០គ្រួសារបានមកជួបជុំគ្នាធ្វើការតវ៉ាសុំឲ្យអាជ្ញាធរឃុំ ស្រុក ជួយអន្តរាគមន៍ បើកផ្លូវ រទេះចាស់ដើម្បីសំរួលក្នុងការធ្វើដំណើររបស់ពួកគាត់ កន្លងមកផ្លូវរទេះចាស់នេះត្រូវបានក្មួយលោកមេឃុំធ្វើ របងបិត បណ្តាលឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរជិតមួយឆ្នាំហើយ ពួកគាត់ធ្វើដំណើរឆ្លងកាត់តាមភ្លឺស្រែ ខែវស្សាពួកគាត់ដើរឆ្លងទឹកតាមវាលស្រែ ដោយរង់ចាំអាជ្ញាធរមកដោះស្រាយ។

ជាមួយគ្នានេះ ពលរដ្ឋជាច្រើននោះបានលើកឡើងថា ទីតាំងផ្លូវរទេះនេះ គឺជាផ្លូវរទេះតាំងពីបុរមបុរាណមកម៉្លេះ ឥឡូវពួកគាត់មានវ័យអាយុ៧០ ទៅ៨០ឆ្នាំហើយ ពួកគាត់នៅតែអះអាងថា ជាផ្លូវរទេះចាស់ដដែល ហេតុអ្វី បុគ្គលនោះហ៊ានប្រព្រឹត្តធ្វើរបងបិតផ្លវរទេះចាស់បែបនេះទៅវិញ ធ្វើឲ្យពួកគាត់ពិបាកយ៉ាងខ្លាំងក្នុងការរស់នៅ ប្រចាំថ្ងៃ។

សម្រាប់ព័ត៌មានខាងលើនេះ គឺជាការស្នើសុំរបស់ពលរដ្ឋ ដើម្បីស្វែងរកការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជួយ សម្រួលទុក្ខលំបាករបស់ពួកគាត់ រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិត សម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2142 នាក់
ខែនេះ :
7114 នាក់
3 ខែនេះ :
19702 នាក់
សរុប :
355871 នាក់