ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
បុរសម្នាក់ ក្លែងឯកសណ្ឋានជានាយទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈ ដើរឆ បោកគេ នៅទីបំផុតត្រូវបានបញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
Mon,08 March 2021 (Time 02:04 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 58នាក់)

បុរសជាជនសង្ស័យម្នាក់ បន្លំពាក់ឯកសណ្ឋានជានាយទាហាន ឋានៈឧត្ដមសេនីយ៍ទោ និង ក្លែងលិខិតសាធារ ណៈ ដើរឆបោកគេ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួននៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បញ្ជូន ខ្លួនទៅស្នងការស្រាវជ្រាវ ព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់វិធាន ការបន្ត។

បើតាមលោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ និងអនុវត្តដីកាលេខ០០៩/២០២១ ចេញដោយលោក ម៉ែន ហុង ព្រះអាជ្ញារង នៃអយ្យការអមតុលាការយោធា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានយោធា ជានាយទាហានឋានន្តរស័ក្ត ឧត្ដមសេនីយ៍ទោ និង ក្លែង លិខិតសាធារណៈ ព្រមទាំងឆបោកនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី បញ្ជាក់បន្តថា ជនសង្ស័យមានឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ អូរកន្ថោរខាងត្បូង សង្កាត់អូរកន្ថោរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីឃាត់ខ្លួន ជនសង្ស័យរូបនេះត្រូវបាន បញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំទៅតាមនីតិវិធី។

ក្នុងនោះ នៅក្រោយពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបន្លំពាក់ឯកសណ្ឋាន ជានាយ ទាហានឧត្ដមសេនីយ៍ទោ និងក្លែងលិខិតសាធារណៈដើរឆបោកកន្លងមកពិតប្រាកដមែន បន្ទាប់ពីបានចម្លើយ សារភាពទង្វើរបស់ខ្លួន កម្លាំងអាវុធហត្ថខេត្ត បានរៀបចំសំណុំរឿងបញ្ជូនបន្តទៅស្នងការស្រាវជ្រាវព័ត៌មាន សន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់ការបន្តតាមនីតិវិធីច្បាប់ ។

នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលបងប្អូនប្រជាពលរដ្ឋគ្រប់រូបមានភាពច្បាស់ការសម្រាប់ខ្លួន មុននឹងជឿ បុគ្គលរូបណាមួយ សូមមេត្តាពិនិត្យតាមដានឲ្យបានហ្មត់ចត់ ពីព្រោះបើពុំដូច្នោះ គឺងាយស្រួលក្នុងការធ្លាក់ចូល អន្ទាក់របស់ក្រុមជនខិលខូច ប្រើរូបភាពក្លែងបន្លំឆបោក ដើម្បីយកប្រយោជន៌សម្រាប់រូបគេ និងគូរកនរបស់គេ
យ៉ាងណាមិញ ប្រសិនបងប្អូនមានភាពច្បាស់ការសម្រាប់ខ្លួន មិនអាចធ្វើឲ្យក្រុមជនខិលខូចមានឧិកាសធ្វើព្យុះ ភ្លៀងបាននោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2145 នាក់
ខែនេះ :
7117 នាក់
3 ខែនេះ :
19705 នាក់
សរុប :
355874 នាក់