ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
នេះពិតជាច្រឡំធំហើយអាក្អូន ខ្លាសោះមិនមែនសត្វលាដូចដែលឯងបានគិតទុកមកនោះទេ កុំឲ្យចេះតែហ៊ាន ពេក
Sun,28 March 2021 (Time 04:57 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 21នាក់)

តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានដឹកនាំ ក្រុមការងារជំនាញខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បើក ការស៊ើបអង្កេត ស្វែងរកមុខសញ្ញាក្រុមឈ្មួញទុច្ចរិត វាយកំទេចព្រៃស្រោងជាង៧ហិកតា គ្រប់គ្រងដោយសមត្ថ កិច្ចរដ្ឋបាលព្រៃឈើ និងបានប្រើហឹង្សាដល់អ្នករាជការសាធារណៈក្នុងអំឡុងពេលចុះបង្រ្កាបបទល្មើសនេះ នៅ ក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ ទាក់ទងនឹងករណីបំផ្លាញព្រៃឈើនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីចុងសប្តាហ៍កន្លងទៅ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានលើកឡើងថា ក្រោយ ពីការចុះត្រួតពិនិត្យ និងកំណត់ផែនទីទិន្នន័យជាក់ស្តែង នៅក្នុងទីតាំងដីព្រៃ ដែលក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រ វាយបំផ្លិចបំផ្លាញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានទំហំប្រមាណជា៧ហិតា ដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ដោយ រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ពិតប្រាកដមែន ដែលទង្វើបែបនេះផ្ទុយនឹង មាត្រា៩៧ ច្បាប់ ស្តីពីព្រៃឈើ ។

លោកថា វិធានការបន្តទៀតនេះលោកនឹង រៀបចំឯកសារ ដាក់ទៅថ្នាក់លើ និងបញ្ជូនសំណុំរឿងទៅកាន់តុលា ការឆាប់ៗនេះ ដោយបច្ចុប្បន្នមន្រ្តីជំនាញកំណត់បានមុខសញ្ញាជនសង្ស័យអស់ហើយ ចំពោះក្រុមឧក្រិដ្ឋជន ដែលនៅពីក្រោយខ្នង នៃបទល្មើសបំផ្លិចបំផ្លាញព្រៃឈើ និងបានប្រើហិង្សាបង្ករឲ្យមានរបួសស្នាម ដល់អ្នករាជ ការសាធារណៈ នៅទីតាំងខាងលើនេះ ។

ជាមួយគ្នានេះ លោក វុធ សាវី និងលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងខេត្ត ព្រះវិហារ បានលើកឡើងថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចជំនាញកំណត់បានអត្តសញ្ញាណអស់ ហើយ ដោយស្ថាប័នតុលាការនៅរង់ចាំសំណុំរឿងពីខាងជំនាញបញ្ជូនមកតែប៉ុណ្ណោះ ។

លោកក៏បានសម្តែងនូវការសោកស្តាយ ចំពោះព្រៃឈើធំៗ ដែលជាប្រភេទព្រៃស្រោងជាច្រើនហិកតា ដែល បច្ចុប្បន្នត្រូវបានបាត់បង់ ដោយស្នាដៃ នៃពួកក្រុមឈ្មួញទុច្ចរិតទាំងអស់នោះមួយតែមួយប៉ព្រិចភ្នែក ។ លើសពី នេះទៅទៀត ក្រុមឧក្រិដ្ឋជនទាំងនេះ ហ៊ាននឹងបានប្រើអំពើហិង្សាដោយចេតនាដែលបង្កឲ្យមានរបួសស្នាមដល់ មន្ត្រីអ្នករាជការសាធារណៈ ដែលជាអ្នកអនុវត្តន៌ច្បាប់និងក្រុមអ្នកសារព័ត៌មានផ្សេងទៀត នៅក្នុងអំឡុងពេល ចុះអនុវត្តច្បាប់បង្រ្កាបបទល្មើសជាក់ស្តែង ទៀតផង។ ដូច្នេះហើយ ក្នុងនាមតំណាងអយ្យការ អមសាលាដំបូង ខេត្តព្រះវិហារលោក វុធ សាវី ព្រះរាជអាជ្ញារងអយ្យកាសាលាដំបូងខេត្តព្រះវិហារលោក នឹងប្តេជ្ញានឹងបន្តរនីតិវិធី ចាត់ការតាមច្បាប់ជាធរមានអោយខានតែបាន ដោយមិនឲ្យក្រុមឧក្រិដ្ឋកម្មដែលបំផ្លាញព្រៃឈើទាំងនោះ រួច ខ្លួនបានជាដាច់ខាត ។

គួររំលឹកថា កាលពីឆ្នាំ២០១៤កន្លងទៅ ក្រុមឧក្រិដ្ឋជនព្រៃឈើមួយចំនួន នៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នេះធ្លាប់បានហុំព័ទ្ធនឹងចាប់សមត្ថកិច្ចជំនាញ និងបម្រុងប្រើហិង្សាម្តងរួចទៅហើយ រយៈពេលមួយ យប់ទល់ភ្លឺ ក្រោយពេលសមត្ថកិច្ចចុះបង្រ្កាបបទល្មើសទាក់ទងនឹងព្រៃឈើ តែត្រូវបានអ្នករាជការសាធារណះ រំដោះក្រុមការងារបានរួចផុតពីកន្លែងកើតហេតុនោះ ដោយឡែកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ទង្វើរ របស់ដ៏ខ្លង់ខ្លៅរបស់គេ បានបង្កើតឡើងជាថ្មីម្តងទៀត ដោយក្រុមឧក្រិដ្ឋជនដែលជាជនដៃដល់បាន ព័ទ្ធកម្លាំង សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងរដ្ឋបាលប៉ុស្តិ៍ត្បែងពីរ ដែលដឹកនាំដោយព្រះរាជអាជ្ញារង ២រូប ខណៈ ពេលចុះបង្រ្កាបបទល្មើសជាក់ស្តែងលើករណីឈួសឆាយ ដីព្រៃស្រោង ជាង៧ហិកតា នៅក្នុងភូមិក្តាក់នេះ ដោយក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ដំបង នឹងលើកដុំដែក វាយមកលើក្រុមការងារសមត្ថកិច្ច បណ្តាលឲ្យសមត្ថ កិច្ចដែលជាស្ថាបន័អនុវត្តន៏ច្បាប់មានអ្នករងរបួសមួយចំនួនផងដែរ និងបានរំដោះយកវត្ថុតាងបទល្មើសចេញ ទៅដោយសុវត្ថិភាពថែមទៀត ។

មជ្ឈដ្ឋានដែលស្រឡាញ់ធនធានធម្មជាតិ កំពុងរងចាំមើលថាតើ វាសនារបស់ក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើ ដែលហ៊ានប្រើអំពើហឹង្សាមន្ត្រីអនុវត្តន៏ច្បាប់ រួមនិងអ្នកពាក់ព័ន្ធ ដែលនៅពីក្រោយខ្នងបទល្មើសបំផ្លាញព្រៃ ស្រោងនេះ អាចគេចរួចពីសំណាញច្បាប់បានដែរឬទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2115 នាក់
ខែនេះ :
7087 នាក់
3 ខែនេះ :
19675 នាក់
សរុប :
355844 នាក់