ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ឧត្តមសេនីយ៏ឯក ស្រី ឌឹក មេបញ្ជាការ រងកងទព័ជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ នាំ អំណោយគ្រឿងឧបភោគ បរិភោគ រួមនឹងថវិការ ប្រគល់ជូនប្រជាពលរដ្ឋទីទាល់ក្រមួយគ្រួសារ នៅក្នងឃុំ មរកត
Tue,23 March 2021 (Time 11:32 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 21នាក់)

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ឧត្តមសេនីឯក ស្រី ឌឹក មេបញ្ជាការ រងកងទព័ជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ប្រចាំទិសទី១តំបន់ប្រាសាទព្រះវិហារ នឹង លោកឧត្តមសេនីយ៏ ទោ ដួង ចន្ទ័ មេបញ្ជាការកងពលតូចអន្តរាគមន៏លេខ៩ រួមដំណើរដោយនាយទាហានជាន់ខ្ពស់ ចំណុះ ឲ្យកងពលទាំងពីរ ជាច្រើនរូបផងដែរ។

បានអញ្ជើញនាំយកអំណោយដែលជាគ្រឿងឧបភោគ បរិភោគ រួមនឹងថវិការមួយចំនួន ប្រគល់ជូនទៅ ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួនមួយគ្រួសារ ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំ មរតកស្រុកជាំក្សាន្ត ខេត្តព្រះ វិហារក្នុងឧិកាស ដែលលោកបានអញ្ជើញប្រគល់អំណោយដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋដែលកំពុងមាន ជីវភាពខ្វះខាតខាងលើនោះ ។

លោកឧត្តមសេនីយ៏ឯក មេបញ្ជាការ ក៏បានអញ្ជើញមានប្រសាសន៏លើកឡើងថា ដោយឃើញពីផលលំ បាក់របស់បងប្អូន ក្នុងនាមលោកដែលជាថ្នាក់ដឹកនាំកងកំលាំងមួយរូប ដែលតែងតែយកចិត្តទុកដាក់ទៅ លើសុខទុក្ខ នឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាទូទៅ ដោយលោកបញ្ជាក់ថា មិនថាឡើយ ក្រុមគ្រួសារកងទ័ព ឬក៏ក្រុមគ្រួសារ ប្រជាពលរដ្ឋសមញ្ញនោះទេ អោយតែមានជួបបញ្ហាខ្វះខាតក្នុងជីវភាព រស់នៅ បើទោះបីជាលោកមិនបានអញ្ជើញចុះទៅដោយខ្លួនលោកផ្ទាល់ ក៏លោកបានចាត់ក្រុមការងារ តំណាងរបស់លោក ចុះទៅដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋនោះដែរ ។

លោកលើកឡើងទៀតថា ការឆកល្វែងខ្លះ ជួនកាលប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្តយើងនេះ គឺមានរហូត ទៅជាង១ម៉ឺនគ្រួសារឯណោះ ហើយការរស់នៅរបស់ពួកគាត់មានភាពរប៉ាត់រប៉ាយ ដោយកត្តាទាំងនេះ ហើយដែលបង្កឲ្យមានភាពលំបាកក្នុងការគ្រប់គ្រងនោះ។

ជាមួយគ្នានោះ លោកមេបញ្ជាការក៏បានក្រើនរំលឹកដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពទីទាល់ ក្រខាងលើ ដោយចាប់ពេលនេះទៅត្រូវចេះជួយខ្លួនឯងផង ដោយលោកមេបញ្ជាការថា សំខាន់បំផុតគឺ បញ្ហាសុខភាពនេះផ្ទាល់តែម្តង ដែលលោកសង្កេតទៅលើសុខភាពរបស់អ្នកមីងខាងលើ បច្ចុប្បន្នកំពុងមាន សភាពទ្រុឌទ្រោមដែលបង្កឡើង ដោយតែការផឹកស្រា ចឹងលោកថា សូមបញ្ឈប់ការទទួលទានស្រា ដោយ ចាប់តែពេលនេះតទៅ ព្រោះស្រានេះហើយ វាអាចបំផ្លាញសុខភាពដូចជាករណីអ្នកមីងខាងលើនេះ ជា ដើម ។

លោកលើកឡើងទៀតថា គោលការណ៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់យើងនៅពេលខាងមុខគឺ តម្រូវអោយប្រជាពលរដ្ឋយើងជាទូទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ហើយក្នុងការចាក់វ៉ាក់សាំង ការ ពារកូវីដ១៩នោះ គឺពេទ្យតម្រូវអោយតមបំផុត គឺស្រានេះតែម្តងចឹង ដើម្បីជួយខ្លួនយើងបាន គឺយើងត្រូវតែ ជួយខ្លួនឯងជាមុនសិនដែរ ទើបគេជួយយើងបាន។

គួរបញ្ជាក់ផងដែរថាអំណោយដែលលោកមេបញ្ជាការងកងទព័ជើងគោក ប្រគល់ជូនដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋទីទាល់ក្រនាឧិកាសនោះរួមមាន ទី១.អង្កចំនួន ៥បេ ទី២.ទឹកត្រីចំនួន២យូរ ទី៣.ត្រីខ ចំនួន ២យូរ ទី៤.មី ចំនួន២កេះ រួមនឹងថវិការចំនួន១លាន១៥ម៉ឺនរៀលផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងនោះលោកមេបញ្ជាការងកងទ័ពជើងគោក ក៏បានប្រគល់សង្ក័សី ដែលត្រូវប្រកផ្ទះ ដែលមានគ្រោងចាស់លើកទុកចោលយូរមកហើយ ទំហុំទទឹង៦ ម៉ែត្រ x នឹងបណ្តោយ៩ម៉ែត្រ នឹងបុកអណ្តូង ទឹកស្អាត១គ្រឿង រួមនឹងចេញថ្លៃចាក់ដីសម្រាប់សាងសង់ផ្ទះជូនទាំងអស់ទៀតផង បន្ថែមពីនោះ ដោយ ឃើញពីសុខភាពរបស់អ្នកមីង មានសភាពឈឺទ្រុឌទ្រោមពេក លោកមេបញ្ជាការក៏បានបញ្ជូនអ្នកមីង យកទៅពិនិត្យ នឹងព្យាបាលឲ្យជាដោយថ្លៃពេទ្យ នឹងកន្លែងស្នាក់នៅហូបចុកប្រចាំថ្ងៃ ក្នុងរយះពេលសម្រាក ព្យាបាលលោកជាអ្នកធានារ៉ាប់រងទាំងស្រុង ។

ដោយ៉ែកលោកឧត្តមសេនីយ៏ទោ ដួង ចន្ទ័ មេបញ្ជាការកងពលតូចអន្តរាគមន៏លេខ៩ ជាអ្នកធានារ៉ាប់រង ទៅលើឈើសម្រាប់សាងសងផ្ទះខាងលើទាំស្រុងផងដែរ។

នៅថ្ងៃដដែលនេះដែរលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ រួមនឹងក្រុមកាងារ របស់លោកក្រោយ ទទួលបានព័ត៏មានផ្សព្វផ្សាយពីជីវភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋខាងលើ លោកក៏បាននាំយកអំ ណោយទៅផ្តល់ជូនក្រុមគ្រួសារប្រជាពលរដ្ឋទីទាល់ក្រខាងលើ រួមមានអង្ក ទឹកត្រី មី ប្រេងកូឡា ស្ករស រួមនឹងម៉ាសមួយចំនួនផងដែរ។ ក្នុងឧិកាសនោះលោកព្រះរាជអាជ្ញារង ក៏បានលើកឡើងថា ទឹកចិត្តថ្នាក់ដឹក នាំយើងតែងតែបានយកចិត្តទុកដាក់លើជីវភាពរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ជាចុងក្រោយលោកព្រះ រាជអាជ្ញារង ក៏បានផ្តាំផ្ញើរឲ្យក្រុមគ្រួសារខាងលើថែរក្សាសុខភាពឲ្យបានល្អផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2128 នាក់
ខែនេះ :
7100 នាក់
3 ខែនេះ :
19688 នាក់
សរុប :
355857 នាក់