ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ ខ្លាប៉ុស្តិ៍ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 097 ​36 83 363
ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនមន្ត្រីសុខាភិបាលខេត្ត និងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
Tue,02 March 2021 (Time 11:34 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 35នាក់)

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិ បាលខេត្តព្រះវិហារ បានឲ្យដឹងថា ស្ថិតក្នុងបរិយា កាសសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

យើងទាំងអស់គ្នា ជាមន្ត្រីសុខាភិបាល មន្ត្រីនគរ បាល និងថ្នាក់ដឹកនាំខេត្ត មួយចំនួន បានទទួល ការចាក់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃជំហានដំបូងនាពេលនេះសម្រាប់ខេត្តព្រះវិហាររបស់យើង ។

ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនមន្ត្រីសុខាភិបាល និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត នៅមន្ទីរពេទ្យបង្អែក ១៦មករាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល រងខេត្ត ព្រមទាំងមន្ត្រីសុខាភិបាល និងមន្រ្តីនគរ បាលនៃស្នងការដ្ឋាននគរបាលខេត្តជាច្រើនរូបផងដែរ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងជូនចំ ពោះប្រទេសជាមិត្តនានា ដូចជា ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជាមិត្តផ្សេងៗទៀត និងសប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយផ្ដល់នូវ វ៉ាក់សាំងកូវីដ និងថវិកាឧបត្ថម្ភទិញវ៉ាក់សាំង ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

វ៉ាក់សាំងកូវីដ ដែលយើងនឹងគ្រោងចាក់ នាពេលនេះ គឺប្រទេសផលិត មហាមិត្តចិន បានប្រើប្រាស់រាប់សិបលានដូសរួចហើយ ព្រមទាំងប្រទេសនានាលើសកលលោក ក៏បានប្រើប្រាស់រួចរាល់ហើយផងដែរ។ ចំណែកព្រះរាជាណាចក្រកម្ពុជាយើងវិញ គឺប្រើប្រាស់ក្រោយគេទេ ហើយបើគិតមកដល់ថ្ងៃនេះ ខ្មែរយើងដែលបានទទួលការចាក់វ៉ាក់សាំង មានរាប់ពាន់នាក់ហើយ ដែលជាថ្នាក់ដឹកនាំសំខាន់ៗ ទាំងនេះសបញ្ជាក់ឱ្យឃើញអំពីគម្រូវីរៈភាពដឹកនាំ និងបង្ហាញអំពីភាពជឿជាក់លើប្រសិទ្ធភាពរបស់វ៉ាក់សាំង ។ ឯកឧត្តមបានបន្តថាដោយសារវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះ មានចំនួនកំណត់ ទើបយើងសម្រេចចាក់ជូន មន្ត្រីសុខាភិបាល មន្ត្រីនគរបាល កងទ័ព និងថ្នាក់ដឹកនាំសំខាន់ៗ ជាមុននឹងផ្ដល់ជូនមន្ត្រីរាជការទូទៅ និងប្រជាពលរដ្ឋទាំងអស់ តាមជំហានៗ នាពេលក្រោយ ។

បន្ថែមពីនោះឯកឧត្តមបានផ្ដាំផ្ញើ ដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយនេះ ត្រូវថែរក្សាសុខភាព តាមការណែនាំរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកចាក់វ៉ាក់សាំង លើកទី២វិញ ឱ្យបានទាន់ពេលវេលាកំណត់ ។ និងត្រូវចងចាំថា វ៉ាក់សាំង គឺមិនមានប្រសិទ្ធភាព ១០០% នោះទេ តែវាអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដ ឱ្យនៅតិចបំផុត ហេតុដូច្នេះ ចូរយើងត្រូវតែរក្សាការប្រុងប្រយ័ត្ន និងត្រូវតែអនុវត្តគោលការណ៍ ៣កុំ ៣ការពារ ដដែល ។

ជាមួយគ្នានោះឯកឧត្តមក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល កម្លាំងទាំងបី អាជ្ញាធរភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុងខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ទទួលបានជោគជ័យ ដោយបានព្យាបាលអ្នកជំងឺកូវីដ ០២នាក់ បានជាសះស្បើយ និងបានអប់រំណែនាំ ការពារអ្នកធ្វើចត្តាឡីស័ក រាប់ពាន់នាក់ផងដែរ ។ ហើយចំពោះមុខ គិតត្រឹមថ្ងៃទី០១ ខែមីនា សម្រាប់ខេត្តព្រះវិហារយើង មានអ្នកកំពុងធ្វើចត្តាឡីស័កសរុប ចំនួន ២៧នាក់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក វុធ សាវី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ចុះបង្ក្រាបទីតាំងក្រុមអ្នកញៀនល្បែងមួយកន្លែង នៅកណ្តាលក្រុងព្រះវិហារ (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រមណីយដ្ឋានធម្មជាតិទំនប់ព្រីង ជាប់ទៅនឹងភ្នំព្រះស្តេច កំពុងរៀបចំសោភ័ណ្ឌភាពជូនបងប្អូនពលរដ្ឋ ក្នុង ឧិកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំលេខ.០០៥/ ២១ ស.ណ.ន. ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលក្នុងការ ចូលរួមបង្កាទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩រយៈពេល២សប្តាហ៏ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ងាត់ៗណាត់គ្នាប្រមូលផ្តុំលេងល្បែង ក្នុងបម្រាមសាលារាជធានីភ្នំពេញ ទីបំផុតត្រូវសមត្ថកិច្ចបំបែកទី តាំងផ្អើល អ្នកទស្សនា ពេញបណ្តាញសង្គម (ច័ន្ទ សុខណេង)

ព័ត៌មានគួរចាប់អារម្មណ៍

រយៈពេល៣ខែ នៃដើមឆ្នាំ២០២១នេះ ក្រុមកាងារ នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តព្រះវិហារ រកឃើញរថ យន្តល្មើសដែលបានចរាចរនៅតាមដងផ្លូវក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ សរុបមានចំនួន១.៣១៣ គ្រឿង (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
45 នាក់
ម្សិលមិញ :
333 នាក់
សប្តាហ៍នេះ :
2130 នាក់
ខែនេះ :
7102 នាក់
3 ខែនេះ :
19690 នាក់
សរុប :
355859 នាក់